កណ្តាល៖ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចថ្មីព្រះរាជបុត្រីពៅរបស់សម្តេចឱនរោត្តមសីហនុព្រះអនុជនរោត្តម
អរុណរស្មីបានផ្តើមចុះតាមមូលដ្ឋានក្នុងខេត្តសំខាន់ៗមួយចំនួនដើម្បីបង្ហាញមុខជូនប្រជាពលរដ្ឋដែលជា
សមាជិកសមាជិកាម្ចាស់ឆ្នោតព្រោះជិតដល់ពេលធ្វើយុទ្ធនាការនិងការបោះឆ្នោតនាខែកក្កដាខាងមុខ
នេះហើយ។
នៅព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០១៣នេះសម្តេចព្រះអណុជនរោត្តមអរុណរស្មីប្រធានគណបក្សហ៊្វុនស៊ិន
ប៉ិចអមដំណើរដោយលោកកែវពុទ្ធរស្មីជាស្វាមីនិងជាប្រធានឧត្តមក្រុមប្រឹក្សាគណបក្សរួមជាមួយមន្រ្តី
អ្នកមុខអ្នកការក្នុងជួរថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបបានចុះទៅសំណេះសំណាលជាមួយប្រជាពលរដ្ឋ
ជាសមាជិកសមាជិកាក្នុងឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាលប្រមាណជាជាងមួយពាន់នាក់។
មានបន្ទូលនៅក្នុងឱកាសនោះសម្តេចព្រះអនុជនរោត្តមអរុណរស្មីបានបង្ហាញឥរិយាបថរុះរាយរាក់ទាក់
ទន់ភ្លន់និងភាពស្និតស្នាលជាមួយបងប្អូនជាសមាជិកសមាជិការបស់ខ្លួននិងបានបង្ហាញពីគំនិតនយោ
បាយដឹកនាំគណបក្សតាមមាគ៌ាសីហនុនិយម។ដើរតាមលំអានរបបសង្គមរាស្រ្តនិយមក្រោមព្រះរាជ
កិច្ចដឹកនាំរបស់សម្តេចព្រះនរោត្តមសីហនុ។
សម្តេចរាជបុត្រីនរោត្តមអរុណរស្មីបានអះអាងថានឹងដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចដែលជាកេរ្តិ៍ដំណែ
លនិងជាស្នាមព្រះហស្ថតែមួយគត់របស់ព្រះបិតាឲ្យគង់នៅនិងមានការគាំទ្រកាន់តែច្រើនពីប្រជាពល
រដ្ឋដែលនិយមស្រលាញ់របបរាជានិយមពិសេសគឺអ្នកស្នេហាជាតិនិងអ្នកសីហនុនិយមឲ្យងាកមក
រួបរួមគ្នាឡើងវិញដើម្បីពង្រឹងកម្លាំងគណបក្សនេះឲ្យមានឈ្មោះបោះសម្លេងល្បីល្បាញដូចកាល
ពីឆ្នាំ១៩៩៣ឡើងវិញ។
ប្រធានគណបក្សរូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋដែលស្រលាញ់ចូលចិត្តរបបរាជានិយមសូមគាំ
ទ្រគណបក្សហ៊្វុនស៊ិនប៉ិចនិងបោះឆ្នោតឲ្យគណបក្សនេះដឹកនាំដោយព្រះអង្គផ្ទាល់ជាបុត្រីពៅសម្តេចឪនិងជាស្រ្តីទី១ដែលបានចូលខ្លួនមកដឹកនាំគណបក្សនយោបាយ។ម៉្យាងទៀតសម្តេចព្រះអនុជបាន
សន្យាថានឹងបន្តវប្បធម៌បង្រួបបង្រួមជាតិផ្សះផ្សាជាតិតាមបាវច្ចនាដែលបន្សល់ទុកដោយសម្តេចឪ
សម្តេចតាសម្តេចតាទួតជាព្រះបិតាស្ថាបនិកគណបក្សនេះ៕
ដោយ៖ស ស្អាត