ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជាហៅកាត់ថា សេដាកបានរៀបចំសិក្ខាសាលាស្តីពី
«ការពង្រឹងសមត្ថភាពកិសករដោយផ្សព្វផ្សាយពីគោលការណ៍ធ្វើស្រែខ្លឹម(ដីតូចផលច្រើន)និងការបោះ
បង់ការធ្វើស្រែឃ្លោក(ដីច្រើនផលតិច ប្រើជីគីមី ថ្នាំពុល)ដោយមានចូលរួមពីប្រជាកសិករមក១០ខេត្ត
មានចំនួនប្រមាណជា៦០នាក់ ដើម្បីឲ្យពួកគាត់អាចយកបទពិសោធន៍នៃការធ្វើស្រែតាមរបៀបថ្មី ដែល
អាចជួយឲ្យជីវភាពរបស់គាត់មាន លក្ខណៈធូរធារ ចំណេញបានច្រើនប្រសើរជាងមុន។
លោក យ៉ង សំាងកុមារប្រធានអង្កការសេដាកបានលើកឡើងកាលពីម្សិលម៉ិញនេះថាស្រែខ្លឹម ជាស្រែ
ដែលធ្វើលើផ្ទៃដីតូចទៅតាមសមត្ថភាព មិនចំណាយលើការទិញជីគីមី ថ្នាំពុល ពូជ និងចំណាយតិចលើ
ការជួយកម្លាំងពលកម្មពីខាងក្រៅ។ប្រើប្រាស់ពូជស្រូវមានគុណភាពល្អ លក់បានថ្លៃ មានតម្រូវការទីផ្សារ
និងជាស្រែធម្មជាតិ (សរីរាង្គ) ផលិតផលបានថ្លៃទទួលបានទិន្នផលខ្ពស់ដោយដីតូចមានការថែទាំដិតដល់
និងអនុវត្តតាមគោល ការប្រព័ន្ធប្រពលវប្បកម្មបានល្អ។
លោកប្រធានបានបន្តថាចំណែកកស្រែឃ្លោកជាស្រែដែលធ្វើលើដីធំលើសសមត្ថភាព ចំណាយច្រើនលើ
ការទិញជី ថ្នាំពូជ និងខ្ចីលុយពីខាងក្រៅ ហើយប្រើប្រាស់ពូជស្រូវចំរុះ លក់បានថោកមិនសូវមានតម្រូវការ
ទីផ្សារ ដែលភាគច្រើនជាស្រែប្រើសារធាតុគីមី ផលិតលក់បានថោកចំណែកទិន្នផលទាបដោយមិន បាន
ថែទាំដិតដល់។ក្នុងឆ្នាំ២០១៣ អង្គការបានជ្រើសរើស យកភូមិប្រហែល១ពាន់ក្នុងការធ្វើការជំរុញឲ្យ កសិករ
ងាយពី ការធ្វើ ស្រែជាលក្ខណៈធម្មតាមកធ្វើតាមលក្ខណៈ ប្រព័ន្ទប្រពុលវប្បកម្មធម្មជាតិ ដើម្បី លក់ ទៅ
កាន់ទីផ្សារ។
លោកបន្តថាកសិករដែលបានមកចូលរួមក្នុងកម្មវិធីនោះ ពួកគាត់មានតួនាទីចូល រួមផ្សព្វផ្សាយដល់កសិករ
ក្នុងភូមិរបស់គាត់និងភូមិដទៃទៀតនៅជិតគាត់បន្តទៀត។ គឺធ្វើយ៉ាងណាឲ្យកសិករដែលធ្វើកសិកម្មផលិត
ស្រូវលក់ឲ្យពួកគាត់ទទួលបានចំណូលគ្រប់ គ្រាន់អាចទ្រទ្រង់ជីវភាពនិយាយរួមធ្វើយ៉ាងណា ឲ្យពួកគាត់
ក្លាយជាអ្នក មានដូចគេប្រកបមុខរបស់ផ្សេងដែរ។ការងាររបស់យើងនេះមានផែនការចាប់ពីឆ្នាំនេះដល់
ឆ្នាំ២០២២ដើម្បីធ្វើការជាមួយកសិករមួយសែនគ្រួសារ ក្លាយជាអ្នក មានពីមុខ របរធ្វើស្រែ»។
លោកប្រធានបន្ថែមថាគោលការចំបងរបស់ការធ្វើស្រៃខ្លឹមរួមមាន ទី១-ការផ្លាស់ប្តូរ និងបែងចែកដី សម្រាប់ ធ្វើលក់ និងសម្រាប់ទុកបរិភោគ។ ទី២-ការផ្លាស់ប្តូរពូជ គឺចេះ ជ្រើសរើសពូជ ណាដែលឆ្លើយតប នឹង តម្រូវ
ការ ទីផ្សារ។ទី៣- ចុះបន្សុត ពូជដើម្បី ឲ្យពូជ សុទ្ធល្អ និង ទី៤-ចេះប្រើប្រាស់នូវជីធម្មជាតិ និងអនុវត្តទៅ
តាមបច្ចេកទេសប្រ ព័ន្ធប្រពុល វប្បកម្ម។
ប្រធានអង្កការសេដាក់បានអំពាវនាវដល់ប្រជាកសិករមកចាប់យកការធ្វើ ស្រែតាមរបៀបស្រែខ្លឹមដោយ
ចាប់ផ្តើមពីលើដីចាប់ពី១០អាឡើងទៅនឹងធ្វើឲ្យទទួលបានប្រាក់ចំណូលសល់រាប់លានរៀល ។លោក អួន
សុផល ប្រធានបណ្តាញកសិករនិងធម្មជាតិបានឲ្យដឹងផងដែរថាតាម ការសាកល្បង គណនាដោយ ប្រៀបធៀបការធ្វើស្រែជាលក្ខណៈធម្មតាជាមួយការ ធ្វើ ស្រែខ្លឹមប្រាក់ចំណូលមានភាពខុសគ្នាច្រើន។ បានសេចក្តីថាបើធ្វើស្រែតាមបែបធម្មតា ដែលធ្លាប់ធ្វើកន្លងមក អាចចំណេញ អាចខាតតែបើធ្វើស្រែតាម
បែបស្រែខ្លឹម អាចចំ ណេញរហូតគុណនឹងពីររួមទំាងទទួលបានការចំណេញបន្ថែមមួយចំនួនទៀតផងដែរ។
ចំណែកឯកអ្នកស្រី តុប ថេត ជាប្រធានបណ្តាញស្រ្តីនៅភូមិ ស្ពានដែកឃុំធ្លោកវៀន ស្រុកសាមគ្គីមានជ័យ
ខេត្ត កំពង់ឆ្នាំបានកតោតសរសើរពីការធ្វើស្រែខ្លឹមនេះ។ អ្នកស្រីថា តាមរយៈការធ្វើស្រែខ្លឹមនេះធ្វើឲ្យជីវ
ភាពរបស់ គ្រួសារ ធូរធារជាងមុនច្រើន។ ក្រៅពីធ្វើ ស្រូវក្នុងស្រែខ្លឹម អ្នកស្រីអាចចញ្ចឹមត្រី ចញ្ចឹមកង្កែប
រួមទំាងបន្ទាប់ពីប្រមូល ផលស្រូ វដីស្រែនោះអាចយកទៅដំាំដំណំាផ្សេងៗបានថែមទៀតផង។
ដោយក្តីចាប់អារម្មណ៍ និងចង់ទទួលបានចំណេះដឹងពីការធ្វើស្រែខ្លឹម អ្នកសី្រមី ធីម មកពីភូមិត្រពាំងត្រាច ឃុំរលាផ្អៀ ខេត្តកំពង់ឆ្នាំងឆ្លៀតពេលមកស្តាប់ ការពន្យល់ពី ការធ្វើ ស្រែខ្លឹមនៅអង្គការសេដាកឯទីក្រុងភ្នំ
ពេញ ។អ្នកស្រីបន្តថាខ្ញុំមកចូលរួ មដើម្បីដឹង ពីកា រធ្វើស្រែខ្លឹមនិងអាចប្តូរពីការធ្វើស្រែតាមវិធីចាស់មក តាមស្រែ ខ្លឹមវិញ៕