អេហ្ស៊ីប៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ការបំផ្ទុះគ្រាប់បែកនៅតាមផ្លួវមួយខ្សែនៅក្នុងឧបទ្វីប Sinai បានបណ្តាលអោយ មនុស្សយ៉ាងហោចណាស់ ៤នាក់់ស្លាប់និងបណ្តាលមនុស្សយ៉ាងហោចណាស់ ១៣នាក់ផ្សេងទៀតទទួលរងរបួសជាទំ
ងន់។ មន្រ្តីប៉ូលីសបានអះអាងថា អ្នកស្លាប់ ៣នាក់នៅក្នុងចំណោមអ្នកស្លាប់ខាងលើនេះគឺជាជនជាតិកូរ៉េខាងត្បូង ចំ
ណែក អ្នកស្លាប់ម្នាក់ទៀតគឺជាតាកុងឡាន រីឯអ្នករងគ្រោះចំនួន ១៣នាក់ផ្សេងទៀតក៏ជាជនជាតិកូរ៉េខាងត្បូងដែរ។
អ្នករាយការណ៍បានមានប្រសាសន៍ថា ឡានក្រុងមួយគ្រឿងខាងលើនេះគឺធ្វើដំណើរពីសហគមន៍ St Catherine's mon
astery ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល។ មន្រ្តីប៉ូលីសបានបញ្ជាក់ថា បញ្ហាបែបនេះគឺបានកើតឡើងតាំងតែពីលោកប្រធា
នាធិបតី Hosni Mubarak ត្រួវបានបណ្តេញចេញពីតំណែងតាំងតែពីឆ្នាំ ២០១១មកម្លេះ។ គួរបញ្ជាក់ផងដែរថា រហូត
មកដល់ពេលនេះ មន្រ្តីប៉ូលីសគឺមិនទាន់បានដឹងនៅឡើយទេ ចំពោះអ្នកបង្កការវាយប្រហារខាងលើនេះ៕ ដោយ៖ តុលា