ភ្នំពេញៈ ប្រទេសកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ារួមគ្នាស្វែងរកដំណោះស្រាយ ធ្វើកសិកម្មដែលអាចត ទល់ នឹងការប្រែប្រួលអាកាសធាតុ ខណៈដែលបច្ចុប្បន្នបញ្ហានេះកំពុងបង្កការគំរាមកំហែងកាន់ តែខ្លំាងឡើងហើយបានជៈឥទ្ធិពលអាក្រក់ដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រុមមន្រ្តីជំនាញសំខាន់ៗខាងផ្នែកកសិកម្មមកពីប្រទេសកម្ពុជា ឡា មីម៉ាន់ម៉ា និង វៀតណាម រួមជាមួយនឹងវាគ្មិនផ្តល់បច្ចេកទេសមកពីប្រទេសហ្វីលីពីនបានរួមគ្នាពិភាក្សាស្វែងរកយុទ្ធសាស្រ្តថ្មីៗបន្ស៊ំាទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យកសិកម្ម ដើម្បីឆ្ពោះទៅរកសន្តិ សុខស្បៀងសម្រាប់ប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំតុមូលលក្ខណៈអន្តរជាតិដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី៦ខែកុម្ភៈ លោក សាខន រិទ្ធីគន្ធប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកសិ កម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ទោះបីជាកម្ពុជាមានផែនការយុទ្ធ សាស្រ្តរបស់ខ្លួនក៏ដោយ ក៏នៅតែត្រូវការធាតុចូលសំខាន់ៗពីបណ្តាលប្រទេសជាច្រើនទៀត ដើម្បីចាត់វិធានការណ៍កាត់បន្ថយផលប៉ៈពាល់ទៅវិស័យកសិកម្មដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុឲ្យកាន់តែមានប្រសិទ្ធិភាព។
លោកប្រតិភូបន្ថែមថា រយៈពេលចុងក្រោយនេះកម្ពុជាបានជួប បញ្ហាប្រែប្រួលអាកាសធាតុជាប់ៗគ្នាជាច្រើនឆ្នាំដូចជាគ្រោះទឹកជំងឺ និងគ្រោះរាំងស្ងួតដែលបានបង្ក ផលប៉ៈពាល់យ៉ាងខ្លំាងដល់សន្តិសុខស្បៀងរបស់ប្រជាពលរដ្ឋ បើទោះបីជាមានវិធានការណ៍ជួយ អន្តរាគមន៍អាជ្ញាធរក៏ដោយ។
លោកបានបញ្ជាក់ទៀតថា ជាមធ្យោបាយចំពោះមុខក្នុងការដោះស្រាយ បញ្ហានេះមានតែវិធានការបន្ស៊ំាដែលផ្តោតលើអនុវិស័យ4សំខាន់ ដោយទី1អនុវិស័យកសិកម្មធ្វើ យ៉ាងណាឲ្យប្រជាកសិករទទួលបានពូជនឹងបច្ចេកទេសកម្មថ្មីៗដែលធន់នឹងអាកាសធាតុ ទី2 អនុ វិស័យជលផលគឺជំរុញការចិញ្ចឹមត្រីធម្មជាតិឲ្យបានច្រើន ទី3 អនុវិស័យព្រៃឈើគឺពង្រឹងយន្តការការ ពារព្រៃធម្មជាតិនិងដំាដើមឈើឡើងវិញនៅតំបន់ដែលសិករិចរិល នឹងទី4អនុវិស័យបសុព្យាបាល ដែលសំខាន់លើការចិញ្ចឹមសត្វជាដើម។
លោកបណ្ឌិតហ្គីល សានហ្គូហ្គីតប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវក្នុងវិស័យកសិកម្ម នៅតំបន់អាស៊ីអាគ្នេយ៍បានបញ្ជាក់ថា កិច្ចប្រជុំនេះក្រៅពីពិនិត្យទៅលើការកសាងសមត្ថភាព និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការងារកសិកម្ម ក៏បានបង្ហាពីបែបបទនៃការស្វែងរកកញ្ចប់ជំនួយពី ប្រទេសអភិវឌ្ឍធំៗដែលបានបញ្ចេញផលប៉ៈពាល់ជាច្រើនដល់បរិស្ថាន។
លោកបន្តថា ប្រទេសកំពុងអភិវឌ្ឍទាំងនេះពិតជាត្រូវការជំនួយជាចាំបាច់ដើម្បីយកទៅធ្វើការឆ្លើយតបនឹងបញ្ហាការប្រែប្រួលអាកាសធាតុដែលងាយនឹងប្រឈមគ្រោះថ្នាក់ខ្លាំង។ សូមបញ្ជាក់ថា កិច្ចប្រជុំតុមូលលើកទី១០ ដែលមានរយៈពេល២ថ្ងៃនេះ បានប្រារព្វឡើងនៅក្នុង ប្រទេសកម្ពុជាចំនួន២ដងហើយ ដោយកាលពីលើកទី១បានធ្វើឡើងនៅក្នុងឆ្នាំ២០០៦ ក្នុងគោលដៅធានាឲ្យប្រជាពលរដ្ឋមានស្បៀងហូបចុកគ្រប់គ្រាន់ បើទោះបីមានបញ្ហាការប្រែប្រួលអាកាសធាតុក៏ដោយ៕ ដោយ៖ ភីន រ៉ា