​ស​​ង្គមកិច្ច​បាន​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្ត​ស្មុំ​កូន​អន្តរប្រទេស​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច កាលពីព្រឹកថ្ងៃពុធ បានលើក​យក​លិខិតបទ​ដ្ឋាន​គតិយុទ្ធនានា របស់​អាជ្ញា​ធរ​កណ្តាលស្មុំកូនអន្តរប្រទេសមកធ្វើការផ្សព្វផ្សាយ ក្នុង​បំណងបើកឲ្យដំណើរការឡើងវិញ​នូវការស្មុំកូន​អន្តរ​ប្រទេសនៅកម្ពុជា ដើម្បីឲ្យបណ្តាប្រទេសនានា ដែលចង់ធ្វើប្រត្តិបត្តិការស្មុំកូនអន្តរ​ប្រទេសនៅកម្ពុជា ត្រៀម​លក្ខណៈ​ធ្វើការងាររួមគ្នា និងធានាបាន​ប្រសិទ្ធភាពខ្ពស់ ស្របតាម​គោល​ការណ៍និងបទប្បញ្ញត្តិ ដែល​បាន​ដាក់​ឲ្យ​អនុវត្ត។

ឯ/ឧ វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនិងអតិតយុទ្ធជននិងយុវនីតិសម្បទា​បានថ្លែងនៅ​ក្នុង​សិក្ខា​​សាលា​មួយ​កាល​ពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសណ្ឋាគារកាំបូឌីយ៉ាណាថា អង្គការយូនី​សេហ្វ​និង​ដៃ​គូរ​អភិវឌ្ឍនានា ដែល​បានឧបត្ថម្ភថវិកា របស់អាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស ដែលសម្រេច បាន នាពេល​កន្លង​មក បន្ទាប់ពី​ច្បាប់​ស្តី​ពីស្មុំកូនអន្តរប្រទេសនៃព្រះរាជាណាចក្រ​កម្ពុជាត្រូវបានចូលជា​ធរមាន​នៅ​ឆ្នាំ២០០៩ និង​ជា​ពិសេស ក្នុងគោល​បំណង​ចែករំលែកព័ត៌មានដល់​ស្ថានទូត ទីភ្នាក់ងារ និង​អាជ្ញា​ធរ​ពាក់ពន្ធ័នានា សម្រាប់​បើក​ឲ្យ​ដំណើរ​ការឡើងវិញ​នូវ​ការស្មុំកូនអន្តរ ប្រទេសនៅកម្ពុជា ដើម្បី​ឲ្យ​បណ្តា​ប្រទេសនានា ដែលមាន​បំណង​ចង់​ធ្វើ​ប្រតិបត្តិការស្មុំកូនអន្តរ​ប្រទេសនៅកម្បុជា ត្រៀមលក្ខណៈ​ធ្វើ​ការ​ងារ​រួមគ្នា និងធានាបានប្រសិទ្ធភាពខ្ពស់ ស្រប​តាមគោល ការណ៍ និងបទប្បញ្ញត្តិ ដែលបានដាក់ឲ្យអនុវត្ត។

ឯ/ឧ បានបន្តថា កន្លងមកនេះរាជរដ្ឋាភិបាលបាន​ចាត់វិធានការគ្រប់បែបយ៉ាងក្នុងការទប់ស្កាត់ ក៏ដូចជា​ការ​បង្ក្រាប​អំពើរំលោភបំពានលើកុមារ អំពើពេ ស្យាចា​លើ​កុមារ ការជួញដូរកុមារ និងការកេង​ប្រវញ្ច័​គ្រប់​រូប​ភាព និងបាន​ជំរុញ​​​យ៉ាងខ្លាំងក្លានូវការ​អនុវត្តច្បាប់ និង​ប្រពន្ធ័​យុត្តិធម៌ ដើម្បីធ្វើយ៉ាងណាឲ្យ​កុមារ​បាន​រស់​នៅ​ប្រកប​ដោយ​សុខ​ដុម​រ​​ម្យនា និងទទួលបាននូវឧត្តមប្រយោជន៍ ការ​ការពារ និងសិទ្ធិជាមូលដ្ឋាន ស្របតាមអនុសញ្ញាអង្គការសហ​ប្រជា​ជាតិស្តីពីសិទ្ធកុមារ។

ការងារស្មុំកូននៅកម្ពុជា គឺត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៧មកម្លេះ ដោយមុនដំបូងគឺចាប់​ផ្តើម​អនុវត្ត៍​ការ​ផ្តល់​កូនសុំជូនដល់បុគ្គលិកបរទេសរបស់អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល​ដែល​មក​បំពេញបេសកម្ម​នៅ​កម្ពុជា ហើយបន្ទាប់មកបានអនុវត្តន៍ចំពោះប្រជាពលរដ្ឋបរទេសដែល​បាន​មក​ទំនាក់ទំនងសុំកូនពីកម្ពុជា។

តាមរយៈការស្មុំកូនអន្តរប្រទេសដែលបានអនុវត្តកន្លងមកនេះ ប្រទេសកម្ពុជាបានរកឃើញ​គ្រួសារល្អ​ឲ្យ​ទារកកំព្រា និងកុមារកំព្រា ដែលត្រូវគេបោះបង់ចោលនៅតាមមណ្ឌលកុមារកំព្រាទាំងរដ្ឋ និងអង្គការមិន​មែន​រដ្ឋាភិបាលសរុបមានចំនួន ៣, ៧២៨ នាក់ ក្នុងនោះប្រុស ១,៨៧០នាក់ ស្រី១,៨៥៨ នាក់ គិតមកដល់ខែមេសា ឆ្នាំ២០១១។

ក្នុងនោះប្រទេសដែលបានធ្វើសហប្រតិបត្តិការសុំកូនពីកម្ពុជា រួមមាន៖ ប្រទេសបារាំង សហរដ្ឋ​អាមេ​រិក ហែល​ហ្សិក កាណាដា អ៊ីតាលី អង់គ្លេស លាន់លូស៊ីយ៉ា ប៉ូឡូញ ស៊ីសែល ម៉ាល់តា ហ្វាំងឡង់ អេស្ប៉ាញ ក្រិក អាហ្វ្រិក​ខាងត្បូង អាហ្សង់ទីន អាល្លឺម៉ង់ អូស្រ្តា​លី ស្វីស ន័រវេស អៀកឡង់ សិង្ហបូរី ស៊ុយអែត ទ្រីនីដេត អូទ្រីស ហ្វីលីពីន ដាណឺម៉ាក និង ប័រមុយដា ។ល។

លោករឿន រិទ្ធិរត្ន័ អគ្គលេខាធិការនៃអជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស បានថ្លែងឲ្យដឹងថា បន្ទាប់​ពីច្បាប់ស្មុំកូន​អន្តរប្រទេសនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តឲ្យប្រើប្រាស់កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០០៩ កន្លងមក ដំណើរការស្មុំកូនអន្តរប្រទេសនៅកម្ពុជា នៅមិនទាន់អាចបើកឲ្យដំណើរការឡើងវិញ ស្រប​ទៅ​តាម​ច្បាប់នេះនៅ​ឡើយទេ។ ដោយហេតុថា កម្ពុជាត្រូវការពេលវេលា ឲ្យបានគ្រប់គ្រាន់សម្រាប់ រៀប​ចំ​ឯក​សារ​លិខិត​បទដ្ឋានគតិយុត្តនានា សំដៅជម្រុញការអនុវត្តច្បាប់ឲ្យបានល្អប្រសើរ ស្របតាម​អនុ​សញ្ញា​ក្រុង​ឡាអេ ស្តី​ពី​ការ​ការពារកុមារ និងសហប្រតិបត្តិការទាក់ទងនិងស្មុំកូនអន្តរប្រទេស៕ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​​គ្រាប់​បែក​នៅ​អាហ្កា​នីស្ថាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៥នាក់​​

ប្រទេសអាហ្កានីស្ថាន៖ កាលពីពេលថ្មីៗនេះ ការវាយប្រហារ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [400]


តម្លៃ​ប្រេង​ឆៅនៅ​ក្នុង​ប្រទេស​អឺរ៉ង់​បានធ្លាក់​ចុះ ២%​

ប្រទេសអឺរ៉ង់៖ កាលពីព្រឹកថ្ងៃច័ន្ទនេះមន្រ្តីអាជ្ញាធ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [311]


កង​ទាហាន​រូស្ស៊ីវាយ​ដណ្តើម​គ្រប់​គ្រងមូ​លដ្ឋាន​កងទ័ពជើ​ង​ទឹកនៅ​ ​Crimea​

ប្រទេសរូស្ស៊ី៖ កាលពីពេលថ្មីៗនេះ កងទាហានរបស់ប្រទេសរ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [353]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 336 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 593 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864270​ នាក់