កំដៅនយោបាយថយចុះ​ខណៈ​ពេល​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​អង្គុយ​ជជែក​គ្នា​ដោះ​ស្រាយ​បញ្ហា
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ លោក​ ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែតបន្ទាប់ពី​ចប់​កិច្ចប្រជុំ​ជួបពិភាក្សា​​​
រ​វាង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃនិង​មេដឹកនាំ​អង្គការក្រៅរដ្ឋាភិបាលចំនួន១០បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​
សីហា ឆ្នាំ​២០១៣ នៅទីស្តីការក្រសួងមហាផ្ទៃ​ថា ដោយអនុវត្តតាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ គឺ​គណ​
បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​​សង្គ្រោះ​ជាតិ បាន​អង្គុយ​ជួប​ជជែក​គ្នាជាបថមនៅ​ព្រឹក​ថ្ងៃទី​៩ សីហា ប៉ុន្តែ​
មិនទាន់ដឹងថាវាមានលទ្ធផលយ៉ាងណានោះទេ ហើយលោក​សូម​ស្វាគមន៍​ចំពោះ​សេចក្តីអំពាវនាវ​របស់​គណៈ​
កម្មាធិការ​ជាតិ​រៀបចំ​ ការបោះឆ្នោត​ស្វាគមន៍​ចំពោះ​គណបក្សនយោបាយ​ទាំងពីរ ដើម្បី​ចូលរួម​ពិភាក្សា​អំពី​ការ​
បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ហើយ​ក៏​ស្វាគមន៍​ឲ្យមាន​ការចូលរួម​សង្កេតមើ​លពី​អង្គការ​សង្គម​ស៊ីវិល និង​
អង្គការ​អន្តរជាតិ​ទាំងឡាយ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​លទ្ធផល​នៃ​ការបោះឆ្នោត ប្រកបដោយ​តម្លាភាព និង​ជឿ​ទុកចិត្ត​
បាន​។

លោក​ឧប​នាយក​រដ្ឋមន្ត្រី ស ខេង បាន​លើក​ឡើង​ថានៅក្នុង​ជំនួប​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១០​
នា​ព្រឹក​នេះ​បាន​ជជែក​ពិភាក្សា​គ្នា​អំពី​បញ្ហា​បច្ចុប្បន្ន​ភាព​ទាក់ទង​ទៅ​នឹង​ការ​ជាប់​គាំង​ក្រោយ​ការ​បោះ​ឆ្នោត​
ហើយ​​​ក្នុង​ជំនួប​នេះ​យើង​បាន​និយាយ​ត្រង់​ទៅ​ត្រង់​មក​ជាមួយគ្នា​ក្នុង​ន័យ​ស្ថាបនា​ដើម្បី​នាំ​ប្រទេស​ទៅកាន់​ការ​
រីក​ចំរើន និង សុខ​សន្តិភាព​។លោក​បាន​បន្ត​ថានៅក្នុង​ជំនួប​នោះ ​យើង​ក៏បាន​ឯកភាព​គ្នា​ស្វាគមន៍​ចំពោះ​ការ​
អំពាវនាវ​របស់​ព្រះមហាក្សត្រ​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ទៅដល់​គណបក្ស​ទាំងពីរ​ទទួល​បាន​ការ​គាំទ្រ​ពី​
ប្រជាពលរដ្ឋហើយ​នៅ​មាន​ចំណុច​ខ្លះ​ដែល​មិនទាន់​ដោះ​ស្រាយ​បាន​។ព្រះមហាក្សត្រ​ព្រះអង្គ​ក៏បាន​អំពាវនាវ​
ដល់​ប្រជាពលរដ្ឋ​អោយ​មានការ​ស្ងប់ស្ងាត់​ដើម្បី​ទុក​អោយ​គណបក្ស​ទាំងពីរ និងគណៈកម្មាធិការ​ជាតិ​រៀបចំ​
ការបោះឆ្នោត​បន្ត​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។​

​លោកស ខេង បាន​បញ្ជាក់​ថាដើម្បី​អនុវត្ត​តាម​សេចក្តី​អំពាវនាវ​របស់​ព្រះមហាក្សត្រក៏ដូចជា​ការ​ពិភាក្សាគ្នា​
ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​នៅ​ព្រឹក​នេះ​តំណាង​គណបក្ស​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង
គណបក្ស​សង្គ្រោះ​ជាតិបាន​ជួប​ជជែក​គ្នា​ហើយ​ដើម្បី​បង្កើត​គណៈ​កម្មការ​ចម្រុះ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​។
លោក ស ខេង បញ្ជាក់​ទៀត​ថា ការ​ជួប​ជុំ​នេះ​គឺជា​ច្រក​ចេញក៏ដូចជា​ដំណោះស្រាយ​មួយ​ដ៏​សំខាន់​ពីព្រោះ​ការ​
ជាប់​គាំង​នេះ​គឺ​ដោយសារ​តែ​មាន​ភាព​មិន​ចុះសម្រុង​លើ​ចំណុច​ដែល​នៅ​សេសសល់​រវាង​គណបក្ស​ទាំងពីរ​
ដូច្នេះ​ការ​អង្គុយ​ជជែក​គ្នា​គឺ​សំខាន់​ណាស់ហើយ​អង្គការ​សង្គម​ស៊ីវិល​ក៏បាន​ស្នើ​អោយ​មាន​ការ​ជួប​ជជែក​គ្នា​នេះ​
ផង​ដែរ​។​ លោក ស ខេង បាន​បញ្ជាក់​ដែរ​ថានៅ​លើ​សំណើ​ទាំងនេះ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ទទួលយក​
សំណើ​បញ្ចូល​បេក្ខភាព​ជា​ស្ត្រី​នៅក្នុង​គណបក្ស​កម្ម​ការ​គឺ​លោកស្រី​ឧបនាយក​រដ្ឋមន្ត្រី ម៉ែន សំអន ហើយ​ក្រៅពី​
លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មាន​លោកព្រំ សុខា និង សមាសភាព​មួយ​រូប​ទៀត​ដែល​មិន​ចាំ​
ឈ្មោះ។​

​ឆ្លើយតប​ទៅ​នឹង​សំណួរ​អ្នកសារព័ត៌មាន​ទាក់ទង​ទៅ​នឹង​ការ​ចល័ត​ទ័ព​ចូល​រាជធានី​ភ្នំពេញ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​បញ្ជាក់​ថាការ​ទទួល​ព័ត៌មាន​នោះ​ប្រហែលជា​មិន​ត្រឹម​ត្រូវ ប៉ុន្តែ « ខ្ញុំ​សូម​ជ​ម្រាម​ថា​កន្លង​ទៅ​នេះ​ឯកឧត្តម សម រង្ស៊ីចេះ​តែ​មាន​យោបល់​ជា​បន្តបន្ទាប់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ប្រហែលជា​៧​លើក បើ​ខ្ញុំ​មិន​ច្រ​លំ​ទេ​នឹង​ធ្វើ​មហា​បាតុកម្ម​គគ្រឹកគគ្រេងប៉ុន្តែ​ខ្ញុំ​បាន​បញ្ជាក់​ជា​បន្តបន្ទាប់​រួចហើយ​តាមរយៈ​លិខិត​ផងហើយ​តាមរយៈ​ខ្ញុំ​ថ្លែង​ការ​ពី​ទីនេះ​ផង តាម​អ្នក​សារព័ត៌មាន​ថាបាតុកម្ម​គឺជា​សិទ្ធិ​របស់​អ្នក​គណបក្ស​នយោបាយ​គឺ​យើង​ត្រូវធ្វើ​នៅក្នុង​ក្របខណ្ឌ​ច្បាប់ហើយ​រដ្ឋាភិបាល​យើង​ដឹង​ថា​នៅ​ប្រទេស​ណាក៏ដោយ​មាន​ភារកិច្ច​រក្សា​សន្តិសុខរក្សា​សណ្តាប់​ធ្នាប់​ប្រទេសដូច្នេះ​ខ្ញុំ​មិន​ដឹង​ថា​គាត់​អាច​គ្រប់គ្រង​ការ​ផ្ទុះ​អំពើ​ហិង្សា​បាតុកម្ម​បាន ឬ​មិនបាននោះ​ហើយ​ជា​ការ​ព្រួយបារម្ភ​របស់​យើង​ទាំងអស់​គ្នា​»​។ លោក​បន្ត​ថា «​ដូចជា​មិន​មាន​ចល័ត​ពី​ខាងក្រៅ​ចូល​ទេគឺ​កំលាំង​នគរបាល​នៅ​ទី​នេះ​មាន​ប៉ុន្មាន​គឺ​យើង​ប្រើ​ប៉ុណ្ណឹង​អត់​មាន​យក​ពី​ខាងក្រៅ​ចូល​ទេ​។ ដូច​ខ្ញុំ​បាន​ជម្រាប​ខាងដើម​ហើយ ថាគ្មាន​បំណង​អ្វី​ទៅ​គម្រាម​កំហែង​ប្រជាពលរដ្ឋ​នោះ​ទេប៉ុន្តែ​ជា​ធម្មតា​រាជរដ្ឋាភិបាល​មាន​ភារកិច្ច​រក្សា​សន្តិសុខ សន្តិភាពបើសិនជា​បាតុកម្ម​នោះ​ជា​បាតុកម្ម​ដោយ​សន្តិវិធី​តាមច្បាប់ នោះហើយ​មិន​មិន​មាន​អំពើ​ហិង្សាខ្ញុំ​ធានា​ថា​នឹង​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទេ​»​។​

​ទាក់ទង​ទៅដល់​ការ​ការ​ដាក់​បង្កៃ​គ្រាប់បែក​ជា​បន្តបន្ទាប់​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​​អះអាង​ថា «​ខ្ញុំ​កំពុង​អោយ​មាន​ការសិក្សា​យ៉ាង​ម៉ត់ចត់​ទាក់ទង​ទៅ​នឹង​បញ្ហា​នេះប៉ុន្តែ​ខ្ញុំយល់ថា​ប្រហែល​ជា​មាន​កំលាំង​ទី​បី​ណាមួយ​ដែល​អាច​បង្កើត​បញ្ហា​បង្ក​ភាព​ចលាចល ប៉ុន្តែ​ខ្ញុំ​មិនអាច​ជម្រាប​ជូន​បាន​ថា ជា​អ្នកណាហើយ​កំលាំង​ខាង​ណា​នោះ​ទេប៉ុន្តែ​សុទ្ធ​តែ​មាន​បំណង​មិនល្អ​ក្នុង​ការ​ប្រឆាំង​មិន​អោយ​មាន​សន្តិសុខ​នៅក្នុង​សង្គម​»​។​

​លោកអ៊ូ វីរៈប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ដែល​បាន​ចូល​ជជែក​ពិភាក្សា​ជាមួយលោក​ឧបនាយក​
រដ្ឋមន្ត្រី ស ខេង ដែរ​នោះ​បាន​បញ្ចេញយោបល់​ថានៅក្នុង​កិច្ចពិភាក្សា​នោះ បាន​ជជែក​គ្នា​យ៉ាងច្រើនហើយ​
ក្នុងនាម​អង្គការ​សង្គម​ស៊ីវិល​សូម​ស្វាគមន៍​ចំពោះ​ការ​លើកឡើង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេងហើយ​
ក៏បាន​ថ្លែងអំណរគុណ​ផង​ដែរ​ដែល​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​បង្កើត​អោយ​មាន​កិច្ចពិភាក្សា​នេះ​ដើម្បី​ស្វែងរក​
ដំណោះស្រាយ​លើ​បញ្ហា​ដែល​នៅ​សេសសល់​។​

​ចំណែក​លោក ធន់ សា​រ៉ា​យ ប្រធាន​សមាគម​អាដ​ហុកដែល​មាន​វត្តមាន​ចូល​ពិភាក្សា​ដែរ​នោះ​បាន​លើក​ឡើង​
ថាក្នុងនាម​សង្គម​ស៊ីវិល​លោក​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ដោយសារ​គម្លាត​រវាង​គណបក្ស​ទាំងពីរ គឺ​គណបក្ស​
ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិដូចជា​នៅ​ឆ្ងាយហេតុនេះ​ទើប​សង្គម​ស៊ីវិល​ចង់​លើកឡើង​នូវ​សំណើ​
ជាក់លាក់​មួយចំនួន​ដើម្បីអោយ​ខិតចូល​ជិត​​ជាង​នេះ ប៉ុន្តែ​ការ​លើក​ឡើង​របស់​លោក ធន់ សា​រ៉ា​យ នេះត្រូវ​បាន​
លោក​ឧបនាយក​រដ្ឋ មន្ត្រី ស ខេង បញ្ជាក់​ថាមិន​ឋិត​នៅ​ឆ្ងាយ​គ្នា​ទេ​ដោយសារតែ​ពេលនេះ​គណបក្ស​ទាំង​ពីរ​
បាន​ជួប​ជជែក​គ្នា​ហើយ​។​ តាម​លោក ធន់ សា​រ៉ា​យ បាន​បញ្ជាក់​ដែរ​ថាគម្លាត​រវាង​គណបក្ស​ទាំងពីរ​គឺ​នាំ​អោយ​
មាន​កំដៅ​នយោបាយ​កើត​ឡើង​នាំ​អោយ​មាន​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​ប្រជាពលរដ្ឋហើយក៏​បាន​ស្នើ​អោយ​
គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​សម្បទាន​ខ្លះ​បន្ថែម​ទៀត​ដោយ​បញ្ចូល​នូវ​វត្តមាន​របស់អង្គការសហប្រជាជាតិ​ទៅ​
ក្នុង​គណៈកម្មការ​ចម្រុះ​នោះ​ដើម្បី​ដោះស្រាយ​លើ​ភាព​មិន​ប្រក្រតី​ដែល​នៅ​សេសសល់​៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រសួងអប់រំ ​ជំរុញឲ្យយុវជនចេះស្វែងយល់ព័ត៌មានឲ្យកាន់តែស៊ីជម្រៅពីបញ្ហាសុខភាពផ្លូវភេទ

ភ្នំពេញៈ ក្រសួងអប់រំ និងអង្គការក្រៅរដ្ឋាភិបាលប្រកា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [392]


កម្ពុជា នឹងធ្វើសមយុទ្ទ បាញ់គ្រាប់ពិត ក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញៈ យោងតាមការឲ្យដឹង ពី...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [345]


សីតុណ្ហភាពនឹងចុះត្រជាក់ខ្លាំងបំផុតនៅថ្ងៃទី២២មករានេះ

ភ្នំពេញ៖ អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំង​បំផុត​នៅ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [363]


ក្រុមហ៊ុន ជីប ម៉ុង ចូលរួមតាំងពិព័រណ៍ ក្នុងសន្និសីទ សហព័ន្ធវិស្វកម្ម​ អាស៊ាន លើកទី៣០

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រក...អានបន្ត

វិទ្យាសាស្ត្រ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [791]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 275 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2073 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865750​ នាក់