ព្រឹកស្អែកនេះព្រឹទ្ធសភានឹងបើក កិច្ចប្រជុំលើកទី៣និតិកាលទូ៣របស់ខ្លួន
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

    ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការរដ្ឋានព្រឹទ្ធសភាបានឲ្យដឹងថា នៅវេលាម៉ោង៨
ព្រឹកថ្ងៃទី២២ខែឧសភានេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំលើកទី៣ និតិកាលទី៣
របស់ខ្លួន ក្រោមអធិបតីភាព លោក សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា ។

សេចក្តីជូនដំណឹងខាងលើបានបង្ហាញថាសម័យប្រជុំនេះនឹងលើកយកនូវរបៀបវារៈ​ចំនួន៦មកពិភាក្សា ក្នុង
នោះមាន ៖

១-ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី

២-ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាពការងារព្រឹទ្ធសភា នៅចន្លោះសម័យ
ប្រជុំលើកទី២និងលើកទី៣នៃនិតិកាលទី៣។

៣-ពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសហគមន៍កសិកម្ម

៤-ពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា២៤៧ មាត្រា៣៦៨ មានត្រា៣៧២
និងមាត្រា៣៨២ នៃក្រមនិតិវិធីព្រហ្មទណ្ឌ។

៥-ពិនិត្យនិង ឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖

     ១.កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាល
         នៃសារធារណៈរដ្ឋប្រជាមានិតចិន ស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ។

      ២.កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីការសម្រួលការដឹកជញ្ជូន អន្តររដ្ឋ ។

      ៣.ពិធីសារទី៦ ស្តីពីស្ថានីយ៍ព្រំដែនផ្លូវដែក និងស្ថានីយ៍ប្តូរខ្សែរថភ្លើង ។

៦-ពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ បន្ថែមណាហ្គាយ៉ា-កូឡាឡាំពួរ ស្តីពី ការទទួលខុសត្រូវផ្នែកច្បាប់ និងសំណងការខូចខាតទៅនឹងពិធីសារកាតាហ្សេណាស្តី
ពីជីវិតសុវត្ថិភាព៕ សំអាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1136]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1042]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [876]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [881]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [975]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ខ្យល់ព្យុះបំផ្លាញផ្ទះចំនួន១១ខ្នង របួស​ធ្ងន់​ស្រាល​៤​នាក់​

ឧត្តរមានជ័យ ៖ ភ្លៀង​ធំ​លាយឡ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [372]


វិស័យផ្នែក​​ឯកជនផ្តល់​របៀបវារៈ​១១​ចំនុច​ ដល់ស្ថាបន័ពាក់ពន្ធ័​ជួយដោះស្រាយ​

វិស័យផ្នែកឯកជន បានស្នើក្រុមការងារផ្នែកកម្មសាល និងស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [612]


ការវាយ​ប្រហារ​ដោយ​គ្រាប់បែកនៅ​ក្នុង​ទីក្រុង​ Karachi​ ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​ ៧នាក់​

ប្រទេសប៉ាគីស្ថាន៖ កាលពីថ្ងៃសុក្រម្សិលមិញនៅក្នុងទីក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [372]


UNEP ផ្តល់ថវិកាជិត៥លានដុល្លារសម្រាប់មូល និធិបន្ស៊ាំទៅនិងការប្រែប្រួលអាកាសធាតុ

UNEPផ្តល់ថវិកាជិត៥លានដុល្លារសម្រាប់ម...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [376]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 355 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2194 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 965094​ នាក់