​គណបក្សសង្គ្រោះជាតិ ​បដិសេធថា​ ខ្លួនមិនមែន​ជាអ្នកដាក់​ពាក្យបណ្តឹងទៅ ​ICC ​ទេ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ កញ្ញា កឹម មនោ​វិទ្យា អគ្គនាយករង កិច្ចការ​សាធារណៈ និង​ជា​កូនស្រី​របស់លោក​កឹម​ សុខា បាន​ចេញមុខ​ប្រកាស បដិសេធន៍ថា គណបក្ស​សង្គ្រោះ​ជាតិ មិនមែនជា​ដើមបណ្តឹង ដាក់ពាក្យ​ប្តឹង ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ទេ​។ ប៉ុន្តែ​បណ្តឹងដែល​នឹងត្រូវដាក់​ទៅកាន់​ ICC នៅ​ដើមខែ​មេសា ខាងមុខនោះ ជា​របស់​ក្រុម​ជនរងគ្រោះ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នកសម្របសម្រួល រក​មេធាវី ​ជួយ​ជនរងគ្រោះតែប៉ុណ្ណោះ​។​

ក្នុង​បទសម្ភាសន៍ តាម​ខ្សែអាត់​វិ​ដេ​អូ ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៤ កញ្ញា កឹម​ មនោ​វិទ្យា ដែល​ទើបតែ​មកពី​អាមេរិក​បន្ទាប់ពី​ជួប​ជាមួយ​សហគមន៍​ខ្មែរ​រយៈពេល​២​សប្តាហ៍ ​បាន​និយាយថា ​ក្នុង​ដំណើរការ​ដាក់​ពាក្យ​​បណ្តឹង​ទៅ​តុលាការ​ICC​ដែល​ប្តឹង​ សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ពីបទ​ឃាតកម្ម​លើ​ពលរដ្ឋ​កម្ពុជា​។​ បណ្តឹង​នោះ​មិនមែន​ប្តឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ តែ​ប្តឹង​ដោយ​ក្រុម​ជនរងគ្រោះ​។

យ៉ាងណាក៏ដោយ កញ្ញា កឹម មនោ​វិទ្យា បាន​បញ្ជាក់ថា មកដល់​ថ្ងៃនេះ មិនទាន់​ដាក់ពាក្យ​បណ្តឹង​នៅឡើយ​ទេ​។ រហូតដល់​ដើមខែ ​មេសា ទើប​មេធាវី ដាក់ពាក្យ​បណ្តឹង​នោះ ទៅកាន់​តុលាការ ICC​ ។ នៅ​ចុងខែ​កុម្ភៈ​នេះ មេធាវី​បរទេស នឹង​មកជួប​ជាមួយ​ជនរងគ្រោះ ដើម្បី​រៀបចំ​ដាក់ពាក្យ​បណ្តឹង​។​
ប៉ុន្តែបើតាមក្រុមអ្នកច្បាប់​ជាច្រើន បាន​លើកឡើងថា ហេតុការណ៍​បង្ក្រាប​បាតុកម្ម លើ​កម្មករ​រោងចក្រ​កាត់ដេរមិនមាន​អង្គ​ហេតុ​​​គ្រប់គ្រាន់ ដើម្បី​ប្តឹង​សម្តេច​ហ៊ុនសែន ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បាន​នោះ​ទេ​៕
ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [755]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [694]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [653]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សម្តេច​​​​តេជោ​ អំពាវ​នាវ​ឱ្យ​លុប​បំបាត់​វប្បធម៌​លួចចម្លង​

ភ្នំពេញៈ ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [321]


បុគ្គលិកអង្គការ​PSI ធ្វើ​កូដ​កម្ម​ទាម​ទារ​ប្រាក់​បំណាច់​ឆ្នាំ​

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [427]


សហគ្រាស​ខ្នាត​តូចនិង​មធ្យម​អាចជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យកើន​ឡើង​​

ភ្នំពេញ៖ ​មន្ត្រីក្រសួងឧស្សាហកម្ម ​និងសិប្បកម្ម ​ប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [311]


ស្ថានភាពគ្រឿង​ញៀននៅ​កម្ពុជាក្នុងឆ្នាំ​២០១៣ មានការកើនឡើង​​​បើធៀបទៅ​នឹងឆ្នាំកន្លងទៅ​

ភ្នំពេញ៖ មន្រ្តីជំនាញនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [296]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 122 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 132 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863809​ នាក់