ប្រជាពលរដ្ឋរិះ​គន់រឿងតម្លៃ​សំបុត្រផ្ញើរកង់ ​ម៉ូត នៅផ្សារធំថ្មី​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

     ភ្នំពេញៈ ប្រជាពលរដ្ឋ មានភាពងឿងឆ្ងល់យ៉ាងខ្លាំងចំពោះតម្លៃសំបុត្រផ្ញើរម៉ូតូនៅផ្សារធំថ្មី ។ តម្លៃផ្ញើរម៉ូតូ នៅ​ក្នុង សំបុត្រ គឺត្រឹមតែ៣០០ រៀលប៉ុណ្ណោះ តែភ្នាក់ងារផ្ញើរម៉ូតូ យកផ្ញើរពីម្ចាស់ម៉ូតូ ដល់ទៅ ១០០០ រៀល ឯណោះ។​ ​ដោយសារតែគ្មានជម្រើស ប្រជាពលរដ្ឋដែលមកផ្សារធំថ្មីត្រូវបង្ខំ​ចិត្ត​អោយថ្លៃផ្ញើរម៉ូតូចំនួន ១០០០ រៀល តាម​ការ​ទាររបស់គេ ។

      អ្វីដែលជារឿងដ៏គួរអោយហួសចិត្តជាងនេះ គឺមិនត្រឹមតែតម្លៃនៅក្នុងសំបុត្រផ្ញើរម៉ូតូកំណត់ត្រឹមតែ ៣០០ រៀល​ប៉ុណ្ណោះទេ សូម្បីតែនៅតាមកន្លែងផ្ញើម៉ូតូនីមួយៗជុំវិញផ្សារថ្មី ក៏មានការដាក់ស្លាក ដោយ​បញ្ជាក់អំពី តំម្លៃផ្ញើរយាន​ជំនិៈផងដែរ ដោយក្នុងនោះ រថយន្តមានតម្លៃ៥០០ រៀល ម៉ូតូ មានតម្លៃ ៣០០ និងកង់មានតម្លៃ ២០០ រៀល ។

      ពាក់ព័ន្ធនឹងបញ្ហានេះ តំណាងគណៈកម្មការផ្សារធំថ្មីមួយរូបសុំមិនបញ្ចេញឈ្មោះ បានប្រាប់ អ្នកយកព័ត៌មានថា ការផ្ញើរឡានម៉ូតនេះ គឺជាការទទួលខុសត្រូវរបស់ខាងភាគីអ្នកយកភាស៊ី ព្រោះគេ​បានម៉ៅការយកពីរដ្ឋ ដោយត្រូវ​បានកំណត់អោយយកថ្លៃតាមការកំណត់របស់សៀវភៅបន្ទុក ។

      តំណាងគណៈកម្មការផ្សារក៏បានអោយដឹងផងដែរថា គណៈកម្មការផ្សារមានភារកិច្ចមើលខុសត្រូវខាងភាស៊ីយក​ថ្លៃ​​​តាមសៀវភៅបន្ទុក ហើយគណៈកម្មការផ្សារក៏បានធ្វើការផ្សព្វផ្សាយ និងលើក​ស្លាកនៅជុំវិញផ្សារពាក់​ព័ន្ធនឹង​តម្លៃ​​ផ្ញើរ​រថយន្ត ម៉ូតូ និងកង់ ។

      ប្រភពដដែលបានអះអាងថា ប្រសិនបើមានពាក្យបណ្តឹងពីប្រជាពលរដ្ឋ គណៈកម្មការផ្សារ ដោយ​មានការ​សហការ​​ពីមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ នឹងហៅ ខាងភាស៊ី មកធ្វើការអប់រំ ណែ​នាំ និងផាកពិន័យ ហើយ​បើនៅតែប្រព្រឹត្ត អាចនឹងមានការបណ្តេញខាងភាគីនោះចេញតាមច្បាប់​ដែល​បាន​កំណត់​នៅក្នុងសៀវភៅ​បន្ទុក ។

      គួររំលឹកផងដែរថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ សម្តេច​ហ៊ុន​សែនថ្លែងនៅក្នុង​ពិធី​បិទ​វគ្គ​ និង​ចែក​សញ្ញាប័ត្រ​សិស្ស​មន្ត្រីជាន់ខ្ពស់​ មន្ត្រី​ក្រមការ​ និង​កម្មសិក្សាការី​ របស់​សាលា​ភូមិន្ទ​រដ្ឋបាល​ ​ បាន​ប្រកាសដាក់​បទ​បញ្ជា​ថ្មី​ ក្នុង​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ ដោយ​តម្រូវ​ឲ្យ​ចៅហ្វាយខេត្ត​ ទាំងអស់​ពិនិត្យ​លើ​ករណី​យក​ភាស៊ី​តាម​ផ្សារនៅ​ទូ​ទាំង​ប្រទេស​ ហើយ​ផ្តើមដំបូង​គេ​ចេញ​​ពី​រាជធានី​ភ្នំពេញ​ទៅ​។​ ប៉ុន្តែផ្ទុយមកវិញ មន្រ្តីថ្នាក់ក្រោមទាំងមិនបានអនុវត្តនូវបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលឡើយ៕

ដោយៈ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1085]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឡាន ២គ្រឿង​បុកគ្នា​នៅប្រទេសស្កុតលែ​ន​ឆក់​យកជីវិតម​នុស្ស​ចំនួន​ ២នាក់​

ស្កុតលែន៖ កាលពីថ្ងៃច័ន្ទម្សិលមិញ គ្រោះថ្នាក់ចរាចរណ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [315]


ការ​បន្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​នៅទីក្រុង​បាដាត​បាន​សំលាប់​មនុស្ស​ ៣៩នាក់​

ប្រទេសអ៊ីរ៉ាក់៖ មន្រ្តីប៉ូលីសអ៊ីរ៉ាក់បានអោយដឹងថា ម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [337]


ក្រុម​​តោខៀវ​ Chelsea​ យកឈ្នះ​លើក្រុម ​Fulham ​ដោយ​លទ្ធផល ​៣-១​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ កីឡាករ Andre Schurr...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [377]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 117 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 126 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863803​ នាក់