​មន្ដ្រីជាន់​ខ្ពស់​នគរបាល​ជាតិ​៣រូបទៀតត្រូវ ​បានដំឡើងស័ក្ដិ​ ជានាយឧត្ដមសេនីយ៍​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

សៀមរាប៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន​ត្រាស់​បង្គាប់​ដំឡើង​ឋានន្ដរស័ក្ដិ តាម​សំណើ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ជូននាយ​នគរបាល​ជាតិជាន់ខ្ពស់ចំនួន៣​រូប​ ជា​នាយ​ឧត្ដមសេនីយ៍ (​ផ្កាយ​មាស​៤)​។

នាយ​ឧត្ដមសេនីយ៍(​ផ្កាយ​មាស​៤)ទាំង៣រូប​នោះមាន​ទី​១- លោក​ឧត្ដមសេនីយ៍ឯក យុន ឈុ​ន្នី អគ្គ​ស្នងការរង​នគរបាលជាតិ​, ​ទី​២-លោក​ឧត្ដមសេនីយ៍ឯក ស៊ឹម សុផល អគ្គ​ស្នងការរង​នគរបាលជាតិ និង ​ទី​៣- លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​។​


សូមរំលឹកថា កាលពី​មុននេះ​បន្ដិច ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ ២០១៤ បាន​ត្រាស់បង្គាប់ តម្លើង​ឋានន្ដរស័ក្ដិ ជា​នាយ​ឧត្ដមសេនីយ៍ជូន​នាយ​នគរបាលជាតិចំនួន៦រូបរួចមកហើយ​។​
នាយ​​​​​ឧត្ដម​សេនី​យ៏​ ទាំង ៦ រូបនោះ មាន​ទី​១- លោក​ឧត្ដមសេនីយ៍ឯក ​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​, ទី​២- លោក​ឧត្ដមសេនីយ៍ឯក អ៊ុក គឹម​លេខ រដ្ឋលេខា ធិការ ​ក្រសួងមហាផ្ទៃ​, ​ទី​៣- លោក​ឧត្ដមសេនីយ៍ឯក សុខ ផល អគ្គ​ស្នងការរង​នគរបាលជាតិ​,​ទី​៤- លោក​ឧត្ដមសេនីយ៍ឯក ម៉ៅ ច័ន្ទ​តារា អគ្គ​ស្នងការរង​នគរបាលជាតិ​, ទី​៥- លោក​ឧត្ដ ម​សេនីយ៍​ឯក ចាន់ អ៊ា​ន​,​និង​ទី​៦- លោក​ឧត្ដម សេនីយ៍​ឯក ម៉ៅ ប៊ុន​ណារិន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្ដុភានិង​ហរិញ្ញវត្ថុក្រសួងមហាផ្ទៃ​។​

ប្រភពពី​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នាយ​ឧត្ដមសេនីយ៍ នគរបាលជាតិ​ចំនួន ៩ រូប ដែល​ទើប​តម្លើង​ឋានន្ដរស័ក្ដិ ដោយ​ព្រះ​រាជា​ក្រឹត្យ ២ ផ្សេងគ្នា បើ​ពុំមាន​អ្វី​ប្រែប្រួល​ទេ នឹងធ្វើ​ពិធី​បំពាក់​ឋានន្ដរស័ក្ដិ ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២០ ខែកុម្ភៈ ឆ្នាំ ២០១៤​ខាងមុខ នៅក្នុង​​ក្រសួងមហាផ្ទៃ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​ ​សម្ដេច​ អគ្គមហា សេនាបតី​ តេ​ជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ៖ ស ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1328]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ផ្ទុះ​​​​​គ្រាប់បែក​​ ២គ្រាប់​​នៅទីក្រុង​​បាងកក​​ ស្លាប់​ ​៧នាក់​​និងរងរបួស ​​១៩នាក់​​

ប្រទេសថៃ៖ កាលពីថ្ងៃពុធម្សិលមិញ គ្រាប់បែកចំនួន ២គ្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [709]


សាកសព​ជន​អន្តោរ​ប្រ​​វេសន៍​ ៨៧​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​វាល​ខ្សាច់​សាហារ៉ា​

ប្រទេសនីសសេរីយ៉ា៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះក្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [407]


​លោកឧកញ៉ា ​ស៊ិន ឃីម ​មេឈ្មួញនាំ​ប្រេងគេចពន្ធមាន​អំណាចគ្រប​លើសមត្ថកិច្ចខេត្តបាត់ដំបង ​និងប៉ៃលិន​

ភ្នំពេញ៖ សេចក្តីរាយការណ៍​ពី​មន្ត្រី​ប្រចាំ​ច្រកព្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [347]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 32 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 567 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039834​ នាក់