​​​ការ​ចរ​ចា ​ដំឡើង​ប្រាក់ខែ ​អប្បបរមា ​អោយ​កម្មករ-កម្មការនី ​កាត់ដេរ ​មិន​ទាន់​ដាច់​ស្រេច​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ការចរចាត្រីភាគី ដែលមានតំណាងរដ្ឋាភិបាល តំណាងសហជីព និងតំណា​ង​និ​យោ​ជក ដើម្បីដំឡើងប្រាក់ខែអប្បរមា អោយកម្មករ-កម្មការនី មិនទាន់សម្រេច គ្នាជាផ្លូវការទេ។បន្ទាប់ពីកិច្ចពិភាក្សា លើរូបមន្តប្រាំចំណុច និងបទបង្ហាញស្តីពី ប្រាក់ខែ​នៅក្នុងប្រទេសមួ​យ​ចំនួន ក្នុងតំបន់អាស៊ីរួចមក។

នៅព្រឹកថ្ងៃចន្ទនេះ លោក អ៊ឹត សំហេង រដ្ឋមន្ត្រីក្រ​សួ​ងការងារ និងបណ្តុះ​បណ្តាល​​វិជ្ជាជីវៈ និងជាប្រធានដឹ​កនាំ ការចរចា បាន​ប្រាប់​ក្រុមអ្នកសារព័ត៌មានថា យើងបានរៀបចំរបាយការណ៍សំយោគ ស្តីពីការសិក្សា ស្រាវជ្រាវរឿង តំឡើងប្រាក់ខែ និងរូបមន្ត​សម្រាប់ តំឡើងប្រាក់ឈ្នួល អស់ហើយ ប៉ុន្តែ នៅសល់រូ​ប​មន្ត​ពីរទៀត ដែ​លសហជីព និងនិយោជកលើកឡើង មិនទាន់បាន​និយាយ គ្នាដាច់ស្រេ​ច ចំនួនប្រាក់ខែពិតប្រាកដ ក្នុងការដំឡើង នៅឡើយទេ។លោក អាត់ ធន់ ប្រធានសម្ព័ន្ធ សហជីព​ប្រជា​ធិប​តេយ្យ កម្មករកាត់ ដេរកម្ពុជា  បាននិ​យាយ ថា កិច្ចពិភាក្សានេះ នឹងត្រូវបញ្ចប់នៅ ថ្ងៃទី២៤ធ្នូខាងមុខ ដើម្បីដាក់ រូបមន្តច្បា​ស់លាស់មួយ យកមកប្រើ ចាប់ពីឆ្នាំ២០១៤ទៅ។

ជំហខាងលោក អាត់ ធន់ បាន ស្នើអោយ ដំឡើងប្រាក់ខែអប្បរមាចំនួន១៥៤ដុល្លារទើ​ប​ស​មរម្យ ខណៈភាគី រដ្ឋាភិបាលចង់ឡើង​ជាជំហានៗ ដែលចាប់ពី ពេលនេះដល់ឆ្នាំ២០១៨ ទើបកម្មករទទួល បាន១៦០ដុល្លារ ក្នុងមួយខែ ដោយលើក ហេតុផលថា ដើម្បី​​កុំអោយ អ្នកវិនិយោគរត់ ចេញពីប្រទេស កម្ពុជា។

គួរបញ្ជាក់ថា តាមរូបមន្ត ចរចាក្នុងថ្ងៃនេះ ភាគីរោងចក្រ និងរដ្ឋាភិបាល គ្រោងនឹងតំឡើ​ង ២០ភាគរយស្មើ១៦ដុល្លារនៃប្រាក់ ខែ​អប្បរមាបច្ចុប្បន្ន ចំនួន៨០ដុល្លារក្នុងមួយខែ ចា​ប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៨ ប្រាក់ខែកម្មករនឹងទទួលបាន​១៦០ដុល្លារ​ក្នុង​​មួយខែ ៕ ដោយ ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1449]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1216]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1521]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1551]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1447]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ការប្រណាំង​ទូកមិត្ត​ភាពកម្ពុជា​-ឡាវ ​នៅខេត្តព្រះវិហារ​

ព្រះវិហារ​៖​ ​ទិវារ​វប្បធម៌​រួមគ្នា​រវាង​ខេត្តព្រះ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [465]


បទអត្ថាធិប្បាយ៖ តើចុង​បញ្ចប់​នៃ​ភាពមិនច្បាស់​លាស់​នៅក្រោយ​ការ​បោះ​ឆ្នោត​ នីងបែរ​ជា​ល្អ​វិញ​ទេ​?

ការបោះឆ្នោតជាតិលើកទី៥ ត្រូវបាន​ពណ៌​នា​យ៉ាង​ទ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [458]


ផ្ទុះឃ្លាំង​អាវុធ​​​នៅប្រទេស​លីប៊ី​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងហោច​ណាស់​ ៣០នាក់​

ប្រទេសលីប៊ី៖ មន្រ្តីប៉ូលីសលីប៊ីបានអោយដឹងថា មនុស្សយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [414]


ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបករណីទំនិញរំលោភកម្មសិទ្ឋបញ្ញាផលិតផលជប៉ុន

ភ្នំពេញ៖ ប៉ូលិសនាយកដ្ធានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [499]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 219 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1505 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132019​ នាក់