ព្រះរាជជីវប្រវត្តិនៃការសិក្សារបស់ សម្តេចបរមនាថ នរោត្តម សីហ មុនី
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

- ឆ្នាំ១៩៥៩-១៩៦២ សិក្សានៅសាលាបឋមសិក្សានរោត្តម-វិទ្យាល័យដេកាត (ភ្នំពេញ)ព្រះរាជាណា
ចក្រកម្ពុជា។

- ឆ្នាំ១៩៦២-១៩៦៧ សិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សា នៅវិទ្យាល័យ (ប្រាគ្រ)
ប្រទេសឆេកូស្លូវ៉ាគី។

- ឆ្នាំ១៩៦៧-១៩៧១ សិក្សាផ្នែកសិល្បៈ (របាំ, តូរ្យតន្រ្តី, ល្ខោន) នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ្រ
ប្រទេសឆេកូស្លូ វ៉ាគី។

- ឆ្នាំ១៩៧០ ទទួលបានមធ្យមសិក្សាបត្រ នៅប្រាគ្រ ប្រទេសឆេកូស្លូវ៉ាគី (និទ្ទេស ល្អណាស់)។

- ឆ្នាំ១៩៧១ ទទួលបានរង្វាន់លេខ ១ ផ្នែករបាំបុរាណ នៅវិទ្យាស្ថាន អភិរក្សជាតិប្រាគ្រ ប្រទេសឆេ
កូស្លូវ៉ាគី។

- ឆ្នាំ១៩៧១-១៩៧៥ សិក្សានៅឧត្តមសិក្សាផ្នែករបាំ តូរ្យតន្រ្តី និងល្ខោន នៅបណ្ឌិតសភានៃផ្នែកវិជ្ជា
តូរ្យតន្រ្តី (ប្រាគ្រ) ប្រទេសឆេកូស្លូវ៉ាគី។

- ឆ្នាំ១៩៧៥ ទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកសិល្បៈ (របាំតូរ្យតន្រ្តីល្ខោន) នៃបណ្ឌិតសភាផ្នែក
វិជ្ជាតូរ្យតន្រ្តី (ប្រាគ្រ) ប្រទេសឆេកូស្លូវ៉ាគី។

- ឆ្នាំ១៩៧៥ និពន្ធនិក្ខេបបទស្តីពី ទស្សនៈ និងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា។

- ឆ្នាំ១៩៧៥-១៩៧៦ សិក្សានៅឧត្តមសិក្សាផ្នែកភាពយន្ត នៅសាធារណរដ្ឋប្រជាមានិត ប្រជាធិប
តេយ្យកូរ៉េ។

- ឆ្នាំ១៩៧៦-១៩៧៩ ជាប់ឃុំខ្មែរក្រហមជាមួយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេច
ព្រះរាជអគ្គមហេសី និងព្រះអនុជព្រះអង្គម្ចាស់ នរោត្តម នរិន្រ្ទៈពង្ស។

- ឆ្នាំ១៩៧៩-១៩៨០ ព្រះលេខាផ្ទាល់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះរាជ
អគ្គមហេសី ក្នុងពេលព្រះអង្គគង់ប្រថាប់នៅបរទេស។

- ឆ្នាំ១៩៨១-២០០០ សាស្រ្តាចារ្យផ្នែករបាំបុរាណ និងផ្នែកគរុកោសល្ស នៅវិទ្យាស្ថានអភិរក្ស MARIU
PETIPA GABRIEL FAURE and WAMOZART នៅក្រុងប៉ារីស។

- ឆ្នាំ១៩៨៤-១៩៨៨ ជាប្រធានសមាគមបណ្ឌិតសភា ផ្នែករបាំខ្មែរ នៅប្រទេសបារាំង និងជាអគ្គនាយក
ក្រុមរបាំ BALLET DEVA។

- ឆ្នាំ១៩៨៨-១៩៩៣ អគ្គនាយកនៃក្រុមហ៊ុនភាពយន្តឯកសារខេមរាកម្ពុជា គឺសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះអង្គបាន បង្កើតស្នាព្រហស្ថ ការកសាងខ្សែភាពយន្ត របាំបាលេចំនួន២ខ្សែ
Rêve et Les 4 Éléments។

- ឆ្នាំ១៩៩២-១៩៩៣ ជ្រើសតាំងជាឯកច្ឆន្ទ ជាតំណាងអចិន្រ្តៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជា
ជាតិ ដោយឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា។

- ឆ្នាំ១៩៩៣-២០០៤ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា
ប្រចាំអង្គការយូនេស្កូ ប្រទេសបារាំង។

- ឆ្នាំ២០០៤ សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំង។

- ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ ព្រះមហាក្សត្រប្រោសប្រទានដំឡើងព្រះបរមងារជា ស្តេចក្រុមឃុន។

- ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៣ ព្រះមហាក្សត្រប្រោសប្រទានតែងតាំងសម្តេចក្រុមឃុន ជាឧត្តម
ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

- ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤ ព្រះមហាក្សត្រប្រោសប្រទានដំឡើងបរមងារជា សម្តេចព្រះបរម
នាថ នរោត្តម សីហមុនី។

- ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវបានជ្រើសតាំងជាឯកច្ឆន្ទ ជាព្រះមហាក្សត្រថ្មីនៃ
ព្រះរាជាណាចក្រកម្ពុជា ដោយសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិ។

- ភាសា៖ ក្រៅពីភាសាជាតិ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គចេះភាសាបារាំង
ឆេក និងភាសាអង់គ្លេស។

-គ្រឿងឥស្សរិយយស៖

• ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។

• មុនីសារាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍។

• Grand Officer de la legion d'honneur នៃប្រទេសបារាំង។

• Medaille d'argent de la ville de Paris នៃសាធារណរដ្ឋបារាំង ៕

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្បួនដង្ហែរ​ដ៏​ធំ​ប្រ​ឆាំង​នឹង​រាជ​រដ្ឋា​ភិបាល​ នៅ​ក្នុង​ប្រទេស​ ប៉ូ​ឡូញ​

​ប្រទេសប៉ូឡូញ៖ ជនជាតិប៉ូឡូញ មួយម៉ឺននាក់បានដង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [308]


បុរស​​​អាយុ ​៣៣ឆ្នាំ​ត្រួវ​បាន​ឡានបុ​កស្លាប់​នៅលើស្ពាន​ Viaduct​

ប្រទេសស្កុតលែន៖ កាលពីរាត្រីថ្ងៃច័ន្ទម្សិលមិញ វេលាម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [321]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 357 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 615 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864292​ នាក់