​ការ​បង្កើន​​ចំ​នួន​​សហគមន៍​​ស្រះ​​ជំ​រក​​ត្រី​​អាច​​ធ្វើ​​អោយ​​កើន​​ទិន្ន​​ផល​​ស្រូវ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ:មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកជាប្រធាន រដ្ឋបាលជលផលបានបញ្ជាក់ថា ការបង្កើនចំនួនស្រះ ​ជំរកត្រីក្នុងសហគមន៍ក្នុងមួយឃុំអោយបាន១ អាចនឹងជួយស​ហគ​ម​ន៍មានសន្តិសុខស្បៀង និងជួយ​អោយ​​ផល​​​​​​ស្រូវមានកំណើន១០ភាគរយ តាមរយៈកា​រ​បំផ្លាញសត្វ​ល្អិតចង្រៃដែល​មកបៀតបៀន​ដំណាំស្រូវ​ដោយ​​ត្រី ។ក្នុងសិក្ខាសាលា ពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធស្តីពីការធ្វើអោយប្រ​សើ​រឡើងនូវជំរក និងការ​​​គ្រប់​គ្រង​​​ធនធានជលផលតាមវាលស្រែ នៅព្រឹកថ្ងៃទី១៨ខែតុលា នេះ លោក បណ្ឌិត ណៅ ធួក ប្រតិភូរាជ​​រដ្ឋាភិ​បាល​កម្ពុជាទទួលបន្ទុកជាប្រ​ធាន រដ្ឋបាលជលផល បានមានប្រសាសន៍ថា ការបង្កើនស្រះជំរកត្រី​ក្នុង​​សហគមន៍​​​​​អាចធ្វើអោយមានត្រីច្រើនក្នុងវាលស្រែតាមរយៈការបង្កើតកូន និងចេញពីស្រះ​ទៅរស់នៅ​តាម​​វាល​​ស្រែពេលរដូវវស្សា ហើយត្រីទាំងនោះជួយចាប់សត្វល្អិតចង្រៃដែលចូលម​កបំផ្លាញស្រូវបាន​យ៉ាងមាន​​ប្រសិទ្ធិ​ភាព ដោយមិនចាំបាច់បាញ់ថ្នាំគីមីទៅលើស្រូវឡើ​យ ។​

លោក បានបន្តថា ផែនការអនុវត្តន៍ស្រះជំរកត្រីក្នុងសហគមន៍នេះ ក៏អាចជួយមួយផ្នែកធំដល់អ្នក​ដែលគ្មានដី​​ស​ម្រាប់ធ្វើកសិកម្ម ឬចិញ្ចឹមត្រីបាន ព្រោះត្រីទាំងនោះបង្កើត​កូនចៅបាន​ច្រើនចេញទៅរស់នៅតាមវាលស្រែ ​ពេលនោះ ប្រជាពលរដ្ឋក្នុងសហគមន៍អាចរកមកធ្វើជាម្ហូបអាហារបាន មិនថា នៅក្នុងស្រែកសិករណាទេគេ​​អាច​​រ​ក​បានទាំងអស់។ត្រីក៏ជាអាហារមួយប្រភេទដែលសម្បូរប្រូតេអ៊ីន និងជាអាហារដែ​ល​ប្រ​ជា​ជនខ្មែរ​ចូល​​ចិត្តបរិភោគជាទីបំផុត ។លោក ណៅ ធួក បានមានប្រសាសន៍ថា រដ្ឋាភិបាលក្នុងអាណត្តិទី៥នេះ មានការចាប់ ​អារម្មណ៍​និងទទួល​ស្គាល់​​វិស័យជលផលថា ជាផ្នែកមួយជួយបង្កើនជីវភាពប្រពលរដ្ឋផងដែរ ។​

លោក Alan Brooks ប្រធានអង្គការ​ត្រី​ពិភព​លោកWorld fishបានមានប្រសាសន៍ថា ការបង្កើនជំរកត្រីក្នុង​​​សហគមន៍​គឺជាកត្តា​សំខាន់ដែលធ្វើ​អោយ​មាននិរន្តរភាពសេដ្ឋកិច្ច ជាពិសេសប្រជាពល​រដ្ឋដែលប្រកបរបរ​​​ចិញ្ចឹម​ត្រីតាមវាលស្រែបែបធម្មជាតិ និងការធ្វើស្រែបែបប្រពលវប្បកម្មផងដែរ ។​

គួរបញ្ជាក់ថា ចាប់តាំងពី​​អនុវត្ត​គម្រោង​ស្រះជំរកត្រី​ក្នុងសហគមន៍​ក្នុង​ឆ្នាំ២០១០មក ប្រទេសកម្ពុជាមាន​ ​ សហគមន៍​​​​​​​ស្រះជំរកត្រី​​​ចំនួន៧៦៤កន្លែង ហើយខេត្តដែលទទួលបាន​ជោគជ័យក្នុងការ​អនុវត្តគម្រោង​ជាង​​គេគឺ សៀមរាបបាត់ដំប​ង និងពោធិ៍សាត់ ៕ ដោយ៖ រតនា​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បង្កើតសមាគមន៍មនុស្សចាស់នៅទូទាំងប្រទេស
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1047]

មន្ត្រីរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យមន្ត្រីពាក់ពន្ធ័ទាំងអស់ ត្រូវរួមគ្នាបង្កើតសមាគមន៍មនុស្សចាស់ឲ្យបានកាន់តែច្រើនថែមទៀតនៅទូទាំងប្រទេស ដើម្បីធ្វើការឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់មនុស្សចាស់ នាពេលបច្ចុប្បន្ននេះ។... អានបន្ត


ជប៉ុនជួយពង្រឹងការគ្រប់គ្រង​ច្បាប់​កម្ម​សិទ្ធិ​ដីធ្លី​ក្រ​សួង​រៀបចំដែនដី នគររូបនី យកម្មនិងសំណង់និងក្រសួងយុត្តិធម៌
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 12 កន្លងទៅ • បើកមើល : [959]

រដ្ឋាភិបាលជប៉ុនជួយពង្រឹងការគ្រប់គ្រងច្បាប់កម្មសិទ្ធិដីធ្លី ដល់ក្រសួងរៀប ចំដែន ដី នគររូបនី យកម្មនិងសំណង់ និងក្រសួងយុត្តិធម៌ ដើម្បីធានាឲ្យ ពលរដ្ឋកាន់ តែមានសិទ្ធិពេញ លេញក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួន ដោយស្របច្បាប់និងគ្មានផលទំនាស់កើតឡើង។... អានបន្ត


វិទ្យាស្ថាន​សហប្រតិបត្តិ​ការណ៏អន្តរជាតិ​កម្ពុជាបានបង្រៀន​ពីវិធីអប់រំចិត្ត​សាស្រ្តដល់និស្សិត​
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1065]

ភ្នំពេញ៖ និស្សិតវិទ្យាស្ថានសហប្រតិបត្តិការណ៏អន្តរជាតិកម្ពុជាចំនួន១០០០នាក់ បាន​ចូលរួ​ម​សិក្ខា​សាលា​ស្តីពីចិត្តសាស្រ្តដែលរៀបចំឡើងដោយវិទ្យា​ស្ថានសហ​ប្រតិប​ត្តិ​ការណ៏អន្ត​រជា​តិ​ក​ម្ពុ​ជា​ ក្រោម​វត្តមាន ឯ/ឧបណ្ឌិត ដួងចាន់ជួងចាន់អម្រិត នាយកវិទ្យាស្ថាន​ស​ហប្រតិ​បត្តិ​ការ​ណ៏អន្តរជាតិកម្ពុជា ។... អានបន្ត


កម្ពុជាកំពុងសិក្សាពីរបៀបធ្វើរបាយការណ៍ពិសេសមួយ ដែលផ្តោតលើភាពរីកចំរើននៃការអនុវត្តកាតព្វកិច្ចលើអនុសញ្ញាសិទ្ធជនពិការ
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 13 កន្លងទៅ • បើកមើល : [968]

ភ្នំពេញ៖ អ្នកស្រី CATHERINE PHUONG អ្នកសម្របសម្រួលផ្នែកច្បាប់ នៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស នៃអង្គការសហប្រជាតិប្រចាំនៅកម្ពុជាបានថ្លែងនៅក្នុងសិក្ខាសាលា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ថា កម្ពុជាគួរតែមាន របាយការណ៍ ជាក់លាក់មួយនិយាយអំពីការចាត់វិធានការនានា ដើម្បីអនុវត្តនូវកាតព្វកិច្ចរបស់មន្ត្រីពាក់ពន្ធ័ ដែលស្របតាមអនុសញ្ញាស្តីពីសិទ្ធជនពិការ ខណៈ ដែល ប្រទេសនេះ បានផ្តល់នូវសច្ចាប័នរួចហើយលើអនុសញ្ញាសិទ្ធជនពិការ។... អានបន្ត


សមាគមសារព័ត៌មាន បានបង្កើតសហព័ន្ធអ្នកសារព័ត៌មានជាតិកម្ពុជា
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 13 កន្លងទៅ • បើកមើល : [972]

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានផ្តួចផ្តើមការពិភាក្សាមួយដែលបានឈានដល់ការបង្កើតសហព័ន្ធសារព័ត៌មាន ដើម្បីអោយមានការរួបរួមគ្នាក្នុងសហគមអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការ​បន្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​នៅទីក្រុង​បាដាត​បាន​សំលាប់​មនុស្ស​ ៣៩នាក់​

ប្រទេសអ៊ីរ៉ាក់៖ មន្រ្តីប៉ូលីសអ៊ីរ៉ាក់បានអោយដឹងថា ម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [446]


ភ្លើងឆេះ​ឃ្លាំង​នៅប្រទេស​អាហ្សង់​ទីនឆក់​យក​ជីវិតមនុស្ស​ចំនួន​ ៩នាក់​

អាហ្សង់ទីន៖ ភ្លើងឆេះឃ្លាំងមួយកន្លែងកាលពីថ្ងៃពុធម្ស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [433]


សម្ដេចប្រធានរដ្ឋសភា និងលោក​ជំទាវ​និមន្ត​ព្រះសង្ឃ សូត្រមន្ត​បង្សុ​កូល​ឧទ្ទិស​កុសលជូនជីដូនជីតា

កំពង់ចាម៖ខណៈពេល​ដែល​ប្រជាពលរដ្ឋកម្ពុជា​ ជាពុ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [510]


បុរស​​ចិត្ត​ឆៅមួយ​ក្រុមចា​ក់​សំលាប់​មនុស្ស​ចំនួន ​២៩នាក់​

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះបុរសចិត្តឆៅមួយក្រុមដែលប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [510]


ភាពយន្តចំនួន ៦៩ ​ បានដាក់បញ្ចាំង​ដោយឥតគិត​ថ្លៃនៅរោងកុន ​ចំនួន៤​

មជ្ឈមណ្ឌល បុប្ផាណា និង ក្រសួងវប្បធម៌និងវិចិត្រសិល្...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [934]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 280 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 598 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230697​ នាក់