កុមារ​នៅខេត្ត​ក្រចេះ​ម្នាក់ទៀតហើយ​ បានកើត​ជំងឺផ្តាសាយ​បក្សី H5N1​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​(WHO) រកឃើញ​ករណី​ថ្មី​នៃ​ជំងឺ​ផ្តាសាយបក្សី​(H5N1) កើត​ឡើង​នៅ​ខេត្ត​ក្រចេះ ដែល​នេះ​ជា​ករណី​ទី​បី​ហើយ​សម្រាប់​ឆ្នាំ​២០១៤​នេះ​។​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ ឲ្យដឹងថា ករណី​ទី​បី​នេះ កើត​លើ​កុមារា​ម្នាក់ អាយុ​៤​ឆ្នាំ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចា ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ កុមារ ត្រូវ​បាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤​ខែ​កុម្ភៈ ថា​មាន​ជំងឺ​ផ្តាសាយ​បក្សី​។

កុមារ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ក្រចេះ និង​បាន​ទទួល​ការព្យាបាល​ដោយ​ឱសថ​Tamiflu​។ កុមារ​មាន​រោគសញ្ញា មិនសូវ​ធ្ងន់ធ្ងរ​ទេ ហើយ​បច្ចុប្បន្ន កុមារ​មាន​ស្ថានភាព​សុខភាព​ល្អ​។​​ក្រសួង​សុខាភិបាល ឲ្យដឹងទៀតថា កុមារ បាន​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ និង​ងាប់​។​កុមារ បាន​លេង និង​កាន់​មាន់​ងាប់​អំឡុងពេល​៦​ថ្ងៃ មុន​កុមារ មាន​រោគសញ្ញា​។ ប្រហែល​នៅ​ពាក់​កណ្តាល​ខែ​មករា មានប​សុ​បក្សី​ជា​ច្រើន​(​មាន់ ទា ក្ងាន​)​ចាប់ផ្តើម​ងាប់​ក្នុងភូមិ​(​ប្រហែល​៥០​ក្បាល​)​។

ករណី​ជំងឺផ្តាសាយបក្សី​ទី​បី​នេះ ជា​ករណី​ទី​៥០​ហើយ​នៃ​ជំងឺ​ផ្តាសាយ​បក្សី​នៅ​ប្រទេស​កម្ពុជា ហើយ​​៣៨​ករណី​ក្នុង​ចំណោម​នោះ កើតឡើង​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ និង​២៧​ករណី​ក្នុង​ចំណោម​៥០​ករណី កើត​លើ​នារី​។​១៦​ករណី​ក្នុង​ចំណោម​៥០​ករណី អ្នកជំងឺ​នៅ​មាន​ជីវិត​។​គួររំលឹកដែរថា កាលពី​ថ្ងៃ​ទី​០៧​ខែ​កុម្ភៈ ជំងឺ​ផ្តាសាយ​បក្សី H5N1 បាន​បណ្តាល​ឲ្យ​កុមារា​ម្នាក់ អាយុ​៨​ឆ្នាំ​ម្នាក់ រស់នៅ​ក្នុង​ភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចា ស្រុក​ស្នួល ខេត្ត​ក្រចេះ ស្លាប់​។​

ជំងឺ​ផ្តាសាយ​បក្សី H5N1 គឺ​ជា​ជំងឺ​ផ្តាសាយ​មួយ​ដែល​ជា​ធម្មតា​ចម្លង​រវាង​សត្វ​បក្សី​ឈឺ ទៅ​បក្សី​ផ្សេង​ៗ​ទៀត ប៉ុន្តែ​ជួន​កាល​វា​ចម្លង​ពី​បក្សី​ទៅ​មនុស្ស​។ ជំងឺផ្តាសាយបក្សី​លើ​មនុស្ស ជា​ជំងឺ​ធ្ងន់ធ្ងរ ដែល​តម្រូវឲ្យ​មាន​ការព្យាបា​ល​នៅ​មន្ទីរពេទ្យ​។ ទោះបីជា​វា​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ប៉ុន្តែ​បើ​វា​ផ្លាស់ប្តូរ វា​នឹង​អាច​រាលដាល ដូចនឹង​ជំងឺ​ផ្តាសាយ​តាមរ​ដូង​កាល​៕ដោយៈ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បង្កើតសមាគមន៍មនុស្សចាស់នៅទូទាំងប្រទេស
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 កន្លងទៅ • បើកមើល : [924]

មន្ត្រីរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យមន្ត្រីពាក់ពន្ធ័ទាំងអស់ ត្រូវរួមគ្នាបង្កើតសមាគមន៍មនុស្សចាស់ឲ្យបានកាន់តែច្រើនថែមទៀតនៅទូទាំងប្រទេស ដើម្បីធ្វើការឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់មនុស្សចាស់ នាពេលបច្ចុប្បន្ននេះ។... អានបន្ត


ជប៉ុនជួយពង្រឹងការគ្រប់គ្រង​ច្បាប់​កម្ម​សិទ្ធិ​ដីធ្លី​ក្រ​សួង​រៀបចំដែនដី នគររូបនី យកម្មនិងសំណង់និងក្រសួងយុត្តិធម៌
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 កន្លងទៅ • បើកមើល : [840]

រដ្ឋាភិបាលជប៉ុនជួយពង្រឹងការគ្រប់គ្រងច្បាប់កម្មសិទ្ធិដីធ្លី ដល់ក្រសួងរៀប ចំដែន ដី នគររូបនី យកម្មនិងសំណង់ និងក្រសួងយុត្តិធម៌ ដើម្បីធានាឲ្យ ពលរដ្ឋកាន់ តែមានសិទ្ធិពេញ លេញក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួន ដោយស្របច្បាប់និងគ្មានផលទំនាស់កើតឡើង។... អានបន្ត


វិទ្យាស្ថាន​សហប្រតិបត្តិ​ការណ៏អន្តរជាតិ​កម្ពុជាបានបង្រៀន​ពីវិធីអប់រំចិត្ត​សាស្រ្តដល់និស្សិត​
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 កន្លងទៅ • បើកមើល : [959]

ភ្នំពេញ៖ និស្សិតវិទ្យាស្ថានសហប្រតិបត្តិការណ៏អន្តរជាតិកម្ពុជាចំនួន១០០០នាក់ បាន​ចូលរួ​ម​សិក្ខា​សាលា​ស្តីពីចិត្តសាស្រ្តដែលរៀបចំឡើងដោយវិទ្យា​ស្ថានសហ​ប្រតិប​ត្តិ​ការណ៏អន្ត​រជា​តិ​ក​ម្ពុ​ជា​ ក្រោម​វត្តមាន ឯ/ឧបណ្ឌិត ដួងចាន់ជួងចាន់អម្រិត នាយកវិទ្យាស្ថាន​ស​ហប្រតិ​បត្តិ​ការ​ណ៏អន្តរជាតិកម្ពុជា ។... អានបន្ត


កម្ពុជាកំពុងសិក្សាពីរបៀបធ្វើរបាយការណ៍ពិសេសមួយ ដែលផ្តោតលើភាពរីកចំរើននៃការអនុវត្តកាតព្វកិច្ចលើអនុសញ្ញាសិទ្ធជនពិការ
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 12 កន្លងទៅ • បើកមើល : [857]

ភ្នំពេញ៖ អ្នកស្រី CATHERINE PHUONG អ្នកសម្របសម្រួលផ្នែកច្បាប់ នៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស នៃអង្គការសហប្រជាតិប្រចាំនៅកម្ពុជាបានថ្លែងនៅក្នុងសិក្ខាសាលា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ថា កម្ពុជាគួរតែមាន របាយការណ៍ ជាក់លាក់មួយនិយាយអំពីការចាត់វិធានការនានា ដើម្បីអនុវត្តនូវកាតព្វកិច្ចរបស់មន្ត្រីពាក់ពន្ធ័ ដែលស្របតាមអនុសញ្ញាស្តីពីសិទ្ធជនពិការ ខណៈ ដែល ប្រទេសនេះ បានផ្តល់នូវសច្ចាប័នរួចហើយលើអនុសញ្ញាសិទ្ធជនពិការ។... អានបន្ត


សមាគមសារព័ត៌មាន បានបង្កើតសហព័ន្ធអ្នកសារព័ត៌មានជាតិកម្ពុជា
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 12 កន្លងទៅ • បើកមើល : [855]

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានផ្តួចផ្តើមការពិភាក្សាមួយដែលបានឈានដល់ការបង្កើតសហព័ន្ធសារព័ត៌មាន ដើម្បីអោយមានការរួបរួមគ្នាក្នុងសហគមអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ពង្រឹងសមត្ថភាព មន្រ្តីថែរក្សាសម្បត្តិ បេតិកភណ្ឌ វប្បធម៌អរូបិយ

ភ្នំពេញ៖ ដើម្បីមានការយល់ដឹងកាន់តែច្បាស់លាស់អនុសញ្ញ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [485]


​ស្ថានភាព​នៅទី​លានប្រជាធិបតេយ្យ​ក្រោយពេល​បណ្តេញ​ក្រុមបាតុករ ​មានកម្លាំង​សមត្ថកិច្ច​ការពារយ៉ាង​មាំទាំ​

ភ្នំពេញ៖ ក្រោយពេលបណ្តេញក្រុមបាតុករនិងរុះរើសំណង់ផ្ស...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [424]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 49 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 4336 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 555 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039092​ នាក់