JICAបង្ហាញគម្រោង​កំពុងអនុវត្តនៅរាជ​ធានីភ្នំពេញ​ដល់អ្នកសារព័ត៌មាន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA បាននាំក្រុមអ្នកសារព័ត៌​មានមួយក្រុមធ្វើទស្សន​កិច្ចរយៈ​ពីរថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣កុម្ភៈ ទៅកាន់កន្លែងអនុវត្តគម្រោងរបស់ខ្លួនផ្ទាល់ក្នុងរាជធានីភ្នំពេញ ដើម្បីស្វែង​យល់​​ពីផលប្រយោជន៍ដែលទទួលបានពីការអនុវត្តន៍គម្រោងទាំងនោះ។​ផ្នែកវិស័យទឹកស្អាតអង្គការ JICA បានជួយ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផ្នែកគម្រោងផ្តួចផ្តើមដាក់​ឱ្យប្រើប្រាស់ថាមពលស្អាត ក្នុងការផលិតអគ្គិសនី​ដោយពន្លឺ​ព្រះអាទិត្យសម្រាប់ប្រើប្រាស់ ក្នុងការធ្វើប្រព្រឹត្តកម្មទឹកស្អាតក្នុងរោងចក្រ ដែលអាចឱ្យរដ្ឋាករទឹកអាច​រក្សាតម្លៃ​ដ៏សមស្របមួយ ដែលអតិថិជនទាំងអស់នៅទូទាំងរាជធានីភ្នំ​ពេញអាចទទួលយកបាន។​លោ​ក សំរិទ្ធ សុវិទ្យា អគ្គនា​យករងទទួលបន្ទុកផែនការនិងវិនិយោគនៃរដ្ឋាករទឹកស្វយ័ត​ក្រុង​ភ្នំពេញបានបញ្ជាក់ថា គម្រោងថាមពលស្អា​ត​នេះ​មានអត្ថ​ប្រយោជន៍ដ​ល់រដ្ឋាករ​ទឹកក្នុងការ​ចំណា​យលើ​ថាម​ព​ល​អគ្គិសនីបានពី៦ទៅ៨ភាគរយ គិតជា​ទឹកប្រាក់​ប្រមាណ​២០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

ផ្នែកវិស័យអប់រំ JICA កំពុងអនុវត្តគម្រោងចំនួនបីដែលត្រូវចំណាយថវិកាសរុបប្រហែល៨,៦៥លានដុល្លារអាមេរិក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Techno) សម្រាប់ពង្រឹងធនធានមនុស្សខាងបច្ចេកវិទ្យាឱ្យត្រូវទៅតាម​ទីផ្សារការងារ​នៅក្នុងប្រទេស និងតំបន់ និងត្រៀមលក្ខណៈរួចជាស្រេចសម្រាប់សមាហរណកម្មអាស៊ានឆ្នាំ២០១៥ខាងមុខ។ លោក​ អ៊ុម រម្យណី នា​យ​កវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលស្គាល់ថា ក្នុងចំ​ណោម​គ​ម្រោងទាំងបីដែលរួមមាន គម្រោង​ធ្វើឱ្យ​ប្រសើរឡើងនូវបរិក្ខា​រអប់រំនៃដេប៉ាតឺ​ម៉ង់ធ​នធា​នរ៉ែ និងភូគព្ភសាស្ត្រ គម្រោង​អភិវឌ្ឍន៍​សម​ត្ថ​ភា​ពអប់រំ និង​គម្រោងធ្វើឱ្យប្រសើរផ្នែ​កបរិក្ខារពិសោធន៍​នៅក្នុងវិទ្យាស្ថាន​បច្ចេ​ក​វិទ្យា​ជារឿងចាំបាច់​បំផុតសម្រាប់កម្ពុជា ព្រោះ​ថា ជំនាញខាងការស្រាវជ្រាវនិងកែច្នៃនេះ មានការវចំណាយច្រើនក្នុងពិសោធន៍នានា។

ក្រៅពីនោះ JICA​ក៏បានជួយគម្រោជាច្រើនទៀត ដូចជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធច្បាប់នឹងយុ​ត្តិធម៌​ គម្រោងលើក​កម្ពស់​​​សុខ​ភាពមាតានិងទារកតាមរយៈការអភិវឌ្ឍន៍សមត្ថភាពឆ្មប  និង​គម្រោងសម្រាប់ការស្តារឡើងវិញ និងការ​កាត់​បន្ថយគ្រោះមហន្តរាយទឹកជំនន់នៅរាជធា​នីភ្នំពេញតាំងពីជំហានទី១ផ្តើមពី២០០២រហូតដល់ជំហានទី៣ដែល​កំពង់​​​អនុវត្តបច្ចុប្បន្ននឹងត្រូវបញ្ចប់នៅឆ្នាំ២០១៥។

គួរបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA គឺជាទីភ្នាក់ងារប្រតិបត្តិនៃហិរញ្ញប្បទានសហប្រតិបត្តិ​ការ​អភិវឌ្ឍន៍ផ្លូវការហៅកាត់ថា ODA របស់ជប៉ុនដែលជួយគាំទ្រដល់ប្រ ទេសកំពុងអភិវឌ្ឍន៍​ដើម្បីដោះស្រាយបញ្ហា​ផ្សេងៗ​ដែលពួកគេកំពុងជូបប្រទះ ដោយជួយផ្នែ កហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ ចែកជា៣ផ្នែកគឺ សហប្រតិការបច្ចេកទេស កម្ចីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ និងហិរញ្ញប្បទានឥតសំណង៕

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ត្បូង​ពណ៌ខៀវទំហំ​ ២៩.៦​ការ៉ាត់​ត្រួវបាន​គេរកឃើ​ញនៅអាព្រិក​ខាងត្បូង​​​

អាព្រិកខាងត្បូង៖ កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមរុករ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [368]


មហាបាតុកម្មអហិង្សាលើក​ទី៣នេះ​គណបក្ស​សង្រ្គោះជាតិ​ទាមទារ​៤ចំណុច​

ភ្នំំពេញ៖បាតុកម្មរបស់គណបក្សសង្រ្គោះជាតិលើកទី៣នេះមា...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [316]


​ចិនបានសន្យា​ ផ្តល់ការបណ្តុះ ​បណ្តាល ​សមត្ថភាព ​ផ្នែកទូរគមនាគមន៍ ​ដល់មន្រ្តីកម្ពុជា​

ភ្នំពេញ៖សាជីវកម្មសេវាទូរគមនាគមន៍ចិន មានបំណងចែករំលែ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [335]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 399 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1290 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864967​ នាក់