​សាលារាជធានី​ភ្នំពេញ​និង​JICA​ដាក់ឱ្យ​ដំណើរ​ការរថយន្ត​ក្រុង​សាធារណៈ​នៅថ្ងៃ​នេះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនហៅកាត់ថា JICA បានផ្តើម អនុវត្ត​គម្រោង​រថយន្តក្រុងសាធារណៈ ឱ្យដំណើរការតាមបណ្តោយផ្លូវព្រះមុនីវង្ស នៅដើ​ម​ខែកុម្ភៈនេះ ដើម្បីបន្ធូរបន្ថយ​ការ​​ក​កស្ទះ​ចរាចរក្នុងទីក្រុងភ្នំពេញ និងប្តូរទម្លាប់ប្រជាពល​រដ្ឋឱ្យងាកមកប្រើសេវាដឹកជញ្ជូនសាធារណៈ​ជំនួស​យាន​​​ជំនិះឯកជនវិញ។

ចាប់ពីម៉ោង ៧កន្លៈព្រឹក ថ្ងៃទី៥កុម្ភៈនេះមន្ត្រីរាជការ អ្នកសារព័ត៌មាន ប្រជាពលរដ្ឋជាច្រើនបានមកជួបជុំ​គ្នានៅ​រង្វង់​​មូលស្តាតចាស់ ខាងកើតស្ថានទូតបារាំង ដើម្បីរងចាំ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញថ្លែងបើក​សម្ពោធ​ការដាក់ឱ្យដំណើរការរថយន្តក្រុងសាធារណៈ ដែលចាប់ផ្តើមពីម៉ោង៨ រួចហើយរថយន្តចាប់ផ្តើមទទួល​សំបុត្រ​អ្នកដំណើរដែលមានតម្លៃ១៥០០រៀលក្នុង១នាក់ ពីការសាកល្បងនៅថ្ងៃដំបូងនៃ​ការដាក់ឱ្យដំណើរការរថ​យន្តក្រុងនេះ។

ដូចការគ្រោងទុក គ្រាន់តែដល់ម៉ោង៨និង៣០នាទីភ្លាម រថយន្តពីរគ្រឿងចាប់ផ្តើមវិលកង់ចេញ​ពីចំណតជិតរង្វង់​មូល​ស្តាតចាស់ធ្វើដំណើរសន្សឹមៗកាត់តាមផ្លូវព្រះមុនីវង្ស ឆ្ពោះទៅផ្សារច្បារអំពៅ កាត់តាមចំណតចំនួន៣៦កន្លែង ដែលក្រុមហ៊ុនបានធ្វើសម្រាប់ឱ្យអ្នកដំណើររងចាំ។ លោក ប៉ា សុជាតិវង្ស បានអំពាវនាវ ឱ្យប្រជាពលរដ្ឋប្តូរទម្លាប់ ពីការជិះរថយន្តផ្ទាល់ខ្លួន មកជិះរថយន្តក្រុងវិញ ទោះបីវាមិនចូលដល់ផ្ទះ ភោជនីយដ្ឋាន រឺកន្លែងណាមួយដោយផ្ទា​ល់​ក៏ដោ​យ ព្រោះនេះជាការចូលរួមគាំទ្រ ដំណើររថយន្តនេះឱ្យបានជោគជ័យ។ជាមួយគ្នានេះ លោក ក៏បានសន្យា​ផង​​ដែរ​ថានឹងចាត់វិធានការចំពោះអ្នកទាំងឡាយណាដែលចតរថយន្តតាមចិញ្ចើមផ្លូវដើម្បីជៀសវាងការកកស្ទះ ប៉ះពាល់ដល់ការចរាចរ រថយន្តក្រុ​ង​សាធារណៈ។

លោក បានដាក់ការទទួលខុសត្រូវនេះ លើចៅហ្វាយខណ្ឌនីមួយៗរៀប​ចំឱ្យបានល្អ។ការព្រមានចាត់វិធាន​ការរបស់​លោក អភិបាលរាជធានីនេះ ជាការ ការពារផលប្រយោជន៍ និងរក្សាសណ្តាប់ធ្នាប់ ស្របពេលដែលកំណើន​នៃយាន​ជំនិះនៅក្នុងទីក្រុងភ្នំពេញដែលមានម៉ូតូជាង១លានគ្រឿង និងរថយន្តជាង៣០ម៉ឺនគ្រឿង។លោក បានបញ្ជាក់ថា ការ​វិនិយោគនេះជា ការខាតបង់ផ្នែកមួយរបស់រដ្ឋដែលត្រូវចំណាយ ប៉ុន្តែ បានចំណេញដល់ប្រជា​ពលរដ្ឋទាំង​អស់​គ្នា៕ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បក្ស​​​ប្រឆំាង​​​អំពាវ​​​នាវ​​​ដល់​​​គ្រឹះស្ថាប័​ន​​មីក្រូ​ហិរ​ញ្ញ​​វត្ថុ​​​អនុគ្រោះ​​​បំណុល​ ​​និង​​​​បញ្ឈ​ប់​​​​​ការរឹ​ប​​​អូ​ស​​​​ទ្រ​ព្យ​​​​សម្បត្តិ​​​ព​ល​រដ្ឋ​រ​​ង​​គ្រោះ​​​ទឹក​​​ជំនន់​​​

ភ្នំពេញៈ គណបក្សសង្គ្រោះជាតិបានអំពាវនាវដល់ស្ថាប័នមី...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [441]


​កម្ពុជា ​កាន់តែជោគជ័យ​លើផែន​ការលុប​បំបាត់​ជំងឺគ្រុនចាញ់​ និង​បេ្តជ្ញា​សម្រេច​ឱ្យត្រឹមឆ្នាំ​២០១៥​

ភ្នំពេញ៖ កម្ពុជាកាន់ជោគជ័យលើ​ផែន​ការ​​លុប​បំបាត់​ជ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [331]


ទិវាឆ្មប៥ឧសភា ឆ្មបកម្ពុជានឹងទទួលបានការ លើកទឹកពីប្រធានកាកបាទក្រហមកម្ពុជា

 ទិវាឆ្មប៥ឧសភា ឆ្មបកម្ពុជានឹងទទួលបានការ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [410]


ចំនួន​អ្នកស្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅទីក្រុង​ខៃរ៉ូ​ឡើងដល់​ ៥នាក់​

ប្រទេសអេហ្ស៊ីប៖ យោងតាមប្រភពព័ត៌មានចុងក្រោយបានអោយដឹ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [335]


ការរីកចំរើនផ្នែក​ប្រព័ន្ធឌីជីថល ​គឺជាការផ្សព្វផ្សាយ​ព័ត៌មានដល់ល្អ​

ការរីកចំរើនផ្នែកប្រព័ន្ធឌី​ជីថលកំពុង​ស្ថិតនៅដំណាក់...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [619]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 133 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 367 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864044​ នាក់