​អន្តរ​ក្រសួង​កម្ពុជា ​កម្រិត​នយោបាយ​ពិនិត្យ ​និង​កែ​សម្រួល​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ​៖ ​សេចក្តី​ពាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (​ផ​យ​អ​ជ​)២០១៤-២០១៨ ដែល​ជា​ផែនការ​រយៈ​ពេល​៥​ឆ្នាំ​ បន្ទាប់ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ បច្ចុប្បន្ន​កម្ម ២០០៩-២០១៣ គឺជា​ឯកសារ​ដ៏​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​នឹង​បង្ហាញ​ លម្អិត​នូវ​សកម្មភាព កម្មវិធី និង​គម្រោង​សំខាន់​ៗ ដែល​នឹង​ត្រូវ​អនុវត្ត​ដោយ​បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​ធ្វើ​ឲ្យ​បានសម្រេច​នូវ​បណ្តា​គោលដៅ​អាទិភាព​របស់​ជាតិ ដូច​មាន​ចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណដំណាក់កាល​ទី​៣​ដែល​ជា​របៀប​វារៈ​គោល​នយោបាយ​សង្គម​សេដ្ឋកិច្ច​នៃ​កម្មវិធី​ នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​។

នេះបើយោងតាមប្រសាសន៍របស់លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​ថ្លែងក្នុងកិច្ចប្រជុំ​អន្តរក្រសួង​កម្រិត​នយោបាយ ​ដើម្បីពិនិត្យ និង​កែ​សម្រួល​​​សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (២០​១៤​​​-២០១៨) កាលពី​ព្រឹក​ថ្ងៃទី៩ ខែធ្នូ ២០១៣​នេះ ​នៅ​សណ្ឋា​គារ​កាំបូឌីយ៉ាណា ដោយមាន​កិច្ច​សហការ​ពី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP) មូលនិធិ​អភិវឌ្ឍន៍​សហប្រជាជាតិ​សម្រាប់​​ប្រជា​ជន​(UNFPA) មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ​(UNICEF)​នៅប្រចាំប្រទេសកម្ពុជា។

លោកទេសរដ្ឋមន្រ្តីក្រសួងផែនការ បានបន្តថា កម្មវិធី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នេះ​គឺ​ត្រូវ​រៀបចំឡើង និង​អនុម័ត ដោយ​​ផ្អែកលើ​ការ​វាយតម្លៃ​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត និង​សម្រេច​បាន​ក្នុង​នីតិកាល​ទី​៤ និង​ដោយ​ផ្អែកលើ​ឆន្ទៈ និង​​បំណង​ប្រាថ្នា​របស់​ប្រជាជន ព្រមទាំង​ផ្អែកលើ​បរិការណ៍​ជាតិ និង​អន្តរជាតិ មក​ធ្វើ​អាទិ​ភាវូបនី​យ​កម្ម​​នូវ​បណ្តា​អាទិភាព​ដែល​ត្រូវ​បាន​ដាក់​ចេញ​មក ហើយ​ត្រូវ​រៀបចំ​លម្អិត សម្រិតសម្រាំងបន្ថែម​សំដៅ​រំលេច​ឲ្យ​ចេញ​ជា​របៀបវារៈ​គោលនយោបាយ​សង្គម សេដ្ឋកិច្ច​របស់​កម្មវិធី​នយោបាយ​នេះ និង​ឲ្យ​ចេញ​ជា​កញ្ចប់​អាទិភាព​នៅ​តាម​បណ្តា​វិស័យ​សំខាន់​​​​ៗ​​នានា ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ស៊ីសង្វាក់​ប្រទាក់​ក្រឡា​គ្នា និង​យោងគ្នា​ទៅវិញទៅមក​សម្រាប់​​ជា​មូលដ្ឋាន​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ ចក្ខុវិស័យ​រួម​របស់​​ជាតិ​។​

លោក ​ទេសរដ្ឋមន្ត្រី​បញ្ជាក់​ថា ឯកសារ​នេះ​ទោះបីជា​យ៉ាងណាក៏ដោយ​ត្រូវ​ខិតខំ​ជា​ឯកសារ​ជា​ផ្លូវ​ការជា​ឯកសារ​មួយ​ត្រូវ​បាន​រដ្ឋាភិបាល​​សម្រេច រដ្ឋសភា ព្រឹទ្ធសភា​ឲ្យ​សច្ចាប័ន ហើយ​ចុងក្រោយ​គឺ​ព្រះរាជ​ក្រិ​ត្យរ​បស់​ព្រះមហាក្សត្រ​។ ក្រោយពី​ឯកសារ​ច្បាប់​នេះ​ចេញ​ជា​ផ្លូវការ​យើង​អាច​យក​ទៅ​ប្រជុំ​ជាមួយ​ ម្ចាស់​ជំនួយ ហើយនឹង​ដៃ​គូរ​អភិវឌ្ឍន៍​នៅ​ដើមខែ​មិនា ឆ្នាំ​២០១៤​ខាងមុខ​។

ដូច្នេះ​កិច្ច​ប្រជុំ​ថ្ងៃនេះ​ជា​កិច្ចប្រជុំ​កម្រិត​នយោបាយ កម្រិត​បច្ចេកទេស​ជា​កិច្ចប្រជុំ​កម្រិត​ចុងក្រោយ រួចហើយ​ដាក់​ជូន​គណៈរដ្ឋ
មន្ត្រី និង​អាច​ថា​បាន​អនុម័ត​ពី​រដ្ឋសភា​នៅក្នុង​ខែកុម្ភៈ បន្ទាប់មក​ដាក់​ជូន​ព្រឹទ្ធសភា និង​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ថ​លេខា​ជា​ចុង​ក្រោយ​​​ក្នុង​ពេល​ឆាប់ៗ​ ខាងមុខនេះ ដើម្បី​បានជា​គោលនយោបាយ​សម្រាប់​អនុវត្ត​សម្រេច​ឲ្យ​បាន​ខាង​ការ​រីក​ចម្រើន អភិវឌ្ឍន៍​សេដ្ឋកិច្ច ព្រោះថា​អ្វី​ដែល​យើង​បាន​គិតគូរ​នៅក្នុង​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំនេះ គឺ​ធ្វើ​យ៉ាងណា​រួមចំណែក​ជាមួយ​សមាជិក​សហគម​ន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥​ ខាងមុខនេះ ប្រកបដោយ​ភាព​ប្រកួតប្រជែង៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ភ្លើងឆេះ​ឃ្លាំង​នៅប្រទេស​អាហ្សង់​ទីនឆក់​យក​ជីវិតមនុស្ស​ចំនួន​ ៩នាក់​

អាហ្សង់ទីន៖ ភ្លើងឆេះឃ្លាំងមួយកន្លែងកាលពីថ្ងៃពុធម្ស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [310]


​រដ្ឋាភិបាល​កម្ពុជា​មិនទាន់​អាចវាយ​តម្លៃ​បាន​នោះ​ទេ ​អំពី​ស្ថាន​ភាព​ផ្នែក​នយោបាយ​នៅក្រុង​ទី​បាងកក​

ភ្នំពេញ៖ បើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួង​ព័...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [327]


តំណាងរាស្រ្ដ​សង្រ្គោះជាតិ​សួរសុខ​ទុក្ខបាតុករ​រោងចក្រSL​ តាមមន្ទីរ​ពេទ្យនានានាល្ងាចនេះ​

ភ្នំពេញ៖ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ដ្រ​គណបក្ស​សង្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [430]


កងទាហាន​ម៉ារីន​ ៤នាក់​ត្រូវ​បាន​គេ​សំលាប់​នៅតាម​ជួរភ្នំ​ Zulu Black​

សហរដ្ឋអាមេរិក៖ មន្រ្តីប៉ូលីសម្នាក់បាននិយាយថា កាលពី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [344]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 145 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 379 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864056​ នាក់