ប្រទេស Algeria៖ កាលពីថ្ងៃអង្គារម្សិលមិញយន្តហោះដឹកកងយោធាមួយគ្រឿងរបស់ប្រទេស Algeria បានធ្លាក់នៅភាគឦសានៃប្រទេស Algeria ដោយបានឆក់យកជីវិតមនុស្សចំនួន ៧៧នាក់និងបានបណ្តា
លអោយមនុស្សម្នាក់ផ្សេងទៀតរងរបួសធ្ងន់។ មន្រ្តីប៉ូលីសបានអះអាងថា យន្តហោះប្រភេទ Hercules C-
130 មួយគ្រឿងខាងលើនេះគឺបានបើកបុកភ្នំ Djebel Fertas ដែលស្ថិតនៅក្នុងខេត្ត Oum al-Bouaghi ចំងាយ
៣៨០គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានី Algiers ស្របពេលដែលមានអាកាសធាតុមិនល្អ។ មន្រ្តីប៉ូលីស
បានមានប្រសាសន៍បន្តទៀតថា មនុស្សនៅក្នុងយន្តហោះមួយគ្រឿងខាងលើនេះគឺមានត្រឹមតែ ៧៨នាក់
ប៉ុណ្ណោះ មិនមែន ១០៣នាក់ដូចដែលប្រភពព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយនោះទេ។ ក្រុមអ្នកជួយស
ង្រ្គោះបានអោយដឹងថា ភាគច្រើននៃអ្នកស្លាប់គឺជាកងយោធានិងសមាជិកក្រុមគ្រួសាររបស់ពួកគេ៕
ដោយ៖ តុលា