សន្និសីទសារព័ត៌មានថ្នាក់ជាតិស្តីពី ការបញ្ចប់អំពើហិង្សាលើស្រ្តី និងកុមារីក្នុងការឆ្លើយតបជាសកល ដើម្បីជំរុញសកម្មភាពឆ្ពោះទៅមុខ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

         ភ្នំពេញ៖ ក្រសួងកិច្ចការនារី សហការជាមួយអង្គការសង្គមស៊ីវិល និងអង្គការដៃគូរមួយចំនួន បានរៀបចំ​សន្និសីទ​សារ​ព័ត៌មានមួយស្តីពី ការបញ្ចប់អំពើហិង្សាលើស្រ្តី និងកុមារីក្នុងការឆ្លើយ តបជា សកល ដើម្បីជំរុញ​
សកម្មភាព​ឆ្ពោះទៅ​មុខ កាលពីព្រឹកថ្ងៃទី២១   ខែឧសភា  ឆ្នាំ២០១៣នៅ  សណ្ឋាគារ   ឡឺរ៉ូយ៉ាល់​ក្រោមវត្តមាន​
លោកស្រី វេជ្ជបណ្ធិត អ៊ឹង កន្ថាផាវី​ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងមានការ ចូលរួមពីតំណាងអង្គការសារ
ព័ត៌​មានជាតិ-អន្តរជាតិជាច្រើន ។

លោកបណ្ឌិត Andreas Selmeci ប្រធានក្រុមការងារគម្រោង GIZ បាន​លើកឡើកថា ការធ្វើ អន្តរាគមន៍​ ផែនការ
សកម្មភាពជាតិលើកទី២នេះ ត្រូវបានរំពឹងទុកថានឹង​ផ្តោតច្រើនទៅលើសិទ្ធិមនុស្ស និងការឆ្លើយតបផ្នែក​យេន
ឌ័រ រួមបញ្ចូលទៅក្នុងសង្គម និងការផ្តល់ភាពអង់អាចកាន់​តែច្រើនបន្ថែមទៀត ដល់ស្រ្តី និង កុមារ ។    លើសពី
​នេះ​​ វិធានការទាំងឡាយនឹងផ្តោតលើគោលដៅទៅស្រ្តីដែលងាយរងគ្រោះ ដោយអំពើហិង្សាដូចជា កម្មការិនី
រោង​ចក្រ​កាត់ដេរ ស្រ្តីរកស៊ីរកផ្លូវភេទ ស្រ្តីពិការ ស្រ្តីស្រឡាញ់ភេទ​ដូចគ្នា។ល​។

លោកស្រី Claire Van der Vaeren ជាអ្នកសម្របសម្រួលក្នុងស្រុករបស់អង្គការសហប្រជា ជាតិ ប្រចាំកម្ពុជាបាន
ថ្លែងថា អង្គការប្រជាជាតិបានអំពាវនាវរាល់សកម្មភាពនានា និងចាត់វិធានការ យ៉ាងណាអោយ​សេចក្តីសន្និដ្ធា
ន​រួមជាសកលក្លាយទៅជាការពិត ។   លោកស្រីបន្តថា អង្គការសហប្រ ជាជាតិបន្តគាំទ្ររាជរដ្ឋាភិបាល និងដៃ
គូអភិវឌ្ឍន៍នានាដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី និងកុមារី   ហើយស្វែងរកឲ្យឃើញនូវឬសគល់នៃវិសមភាព
យេនឌ័រ​។

ចំណែកលោកស្រី ជូ ប៊ុនអេង  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  បានលើកឡើងថា​ ដើម្បីចូលរួមគ្នា  លើកកម្ពស់
និងជំរុញឲ្យ​មាន​ការលុបបំបាត់​អំពើ​ហិង្សាលើស្រ្តី និងកុមារ គឺយើងត្រូវពង្រឹងការអនុវត្តច្បាប់ និងបង្កើននីតិរដ្ឋ​
ដើម្បី​ដោះស្រាយបញ្ហាអំពើហិង្សាលើប្រជាជន ហើយជាពិសេសនោះទៅលើស្រ្តីតែម្តង បានក្លាយទៅជាកត្តា​
អាទិភាព​មួយ​សំរាប់រាជរដ្ឋភិបាលកម្ពុជានៅក្នុងការអភិវឌ្ឍន៍ប្រទេស ។

ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មាននោះលោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី​ បានលើកឡើងថា​ យើងកំពុងធ្វើការ
យ៉ាង​សកម្ម​ក្នុងបញ្ហានេះ​ដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តី និង កុមារ​ អស់រយៈពេល១០ឆ្នាំហើយ ដោយមាន
ការចូលរួម   និងជួយគាំទ្រពីបណ្តារក្រសួងពាក់ព័ន្ធ   អង្គការសង្គមស៊ីវិលនានា    និងដៃគូអភិវឌ្ឍន៍ មួយចំនួន
ទៀត ។

  លោកជំទាវបន្ថែមថា ដើម្បីឲ្យការពង្រឹងឲ្យកាន់តែល្អប្រសើរនោះចាំបាច់ត្រូវតែធ្វើនៅក្នុងផ្នែក សំខាន់ៗមួយ
ចំនួនដូចជា៖
១-សេវាចិត្តសាស្រ្តសង្គមសម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាត្រូវតែមានភាព ប្រាកដនិយម   ។
២-.​ សេវា កម្មក្នុងវិស័យសុខភាពមានលក្ខណៈឆ្លើយតបនឹងយេនឌ័រ ដើម្បីរកឲ្យឃើញ និងគាំទ្រដល់ស្រី្តរង
គ្រោះ ។
៣. ការបង្ការ ចំពោះអំពើហិង្សាផ្លូវភេទ ៤.ការផ្តល់ជូននូវផ្នែកសេដ្ធកិច្ច និងអប់រំដល់ស្រ្តីឲ្យរួចផុតពីហិង្សា ។
៥.ការ មើល​ស្រាលពីសង្គមទៅលើស្រ្តីដែលរងគ្រោះ ត្រូវបំបាត់អំពើ ហិង្សាតាមរយៈការអប់រំ និងប្រាស្រ័យ
ទាក់ទងគ្នា ដើម្បី បញ្ចប់អំពើហិង្សាលើស្ត្រី និងកុមារី សម្រេចបានផែនការសកម្មភាពជាតិលើកទី២ ស្តីពីការ
ទប់ស្កាត់អំពើ​ហិង្សាឆ្នាំ ២០១៣-២០១៧ ។

សូមបញ្ជាក់ថា ការស្ទង់មតិ ផ្នែកសុខភាពប្រជាសាស្រ្ត បានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុង ពេល
១២ខែចុងក្រោយនេះ ស្រ្តីកម្ពុជាជិត១៣ភាគរយ បានទទួលរងនូវអំពើហិង្សា ពីស្វាមី និងដៃគូ នៅ ក្នុងអំឡុង
ពេល១២ខែ ចុងក្រោយនេះ ។ អំពើហិង្សលើស្រ្តី គឺជាការចង្ហាញ ឲ្យឃើញយ៉ាងច្បាស់ នូវការ រើសអើង និង
ការមិនផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី។ ជាអកុសលស្រ្តីកម្ពុជានៅតែទទួល​រងអំពើហិង្សាផ្នែកផ្លូវចិត្ត
ផ្លូវអារម្មណ៍ ផ្នែកសេដ្ឋកិច្ច ផ្លូវកាយ និងផ្លូវភេទនៅតាមផ្ទះ ក្នុងគ្រួសារ កន្លែង​ធ្វើការ នៅតាមផ្លូវ ឬនៅតាមទី
សាធារណៈ។

ចំនួនស្រ្តីរងគ្រោះ ដោយអំពើហិង្សា ដែលទទួលបានសេវាកម្មនានា ពីអង្គការមិនមែនរដ្ឋាភិបាលទាំង ៦ នេះ
មានចំនួនកើនឡើងជិតពីរដង តែក្នុងរយៈពេលមួយឆ្នាំប៉ុណ្ណោះ ដោយបានកើនឡើងពីជិត ៦០០នាក់ នៅក្នុង
ឆ្នាំ២០១១ រហូតដល់ជាង ១.០០០នាក់ នៅក្នុងឆ្នាំ២០១២៕

ដោយ៖សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [891]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [826]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [698]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [710]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [780]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ ​ប្រជាសហគមន៍​​ ​បឹងកក់​​បិទផ្លូវ​​មុខសាលារាជ​ធានី​ភ្នំពេញ​ ​តវ៉ា​​ជា​ថ្មី​ម្តង​ទៀត​​

ភ្នំពេញ៖ អតីតប្រជាពលរដ្ឋបឹងកក់រួមនឹងព្រះអង្ឃប្រមាណ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [285]


ផ្សព្វផ្សាយការ​លើកកម្ពស់​ ការបរិច្ចាក ​ឈាម ​ដោយស្ម័គ្រចិត្ត​ និង ​មិនគិតកម្រៃ​ ដល់ និស្សិត ​

ភ្នំពេញ៖ វិ​ទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា មជ្ឈមណ្ឌ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [446]


ភាពយន្តចំនួន ៦៩ ​ បានដាក់បញ្ចាំង​ដោយឥតគិត​ថ្លៃនៅរោងកុន ​ចំនួន៤​

មជ្ឈមណ្ឌល បុប្ផាណា និង ក្រសួងវប្បធម៌និងវិចិត្រសិល្...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [674]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 60 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 609 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 424 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 755737​ នាក់