ប្រទេស Burundi៖ យោងតាមប្រភពសារព័ត៌មាន AFPបាននិយាយអោយដឹងកាលពីថ្ងៃច័ន្ទម្សិលមិញ
ថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋធានី Bujumbura បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់៥១នាក់។
លោក Cyiriaque Muhawenayo ភ្នាក់ងារសារព័ត៌មាន BBCបានមានប្រសាសន៍ថា ចំនួនជាក់ស្ដែងនៃអ្នក
ស្លាប់ខាងលើនេះគឺមិនទាន់បានដឹងនៅឡើយទេ ពីព្រោះសាកសពភាគច្រើនគឺត្រួវបានកប់នៅក្រោម
ភក់ឬក៍គំនរផ្ទះបែកបាក់។ បុរសម្នាក់បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា គាត់បានបាត់សាច់
ញាតិចំនួន ៩នាក់។ អ្នកយកព័ត៌មានបានមានប្រសាសន៍បន្តទៀតថា ទឹកភ្លៀងធ្លាក់រយៈពេល១០ម៉ោង
កាលពីយប់ម្សិលមិញបានបំផ្លិចបំផ្លាញផ្ទៈអ្នកស្រុករាប់រយខ្នងនិងបានកាត់ផ្តាច់ថាមពលអគ្គីសនីក្នុង
រដ្ឋធានី Bujumbura ទាំងមូល។ គួរបញ្ជាក់ផងដែរថា ដំណាំព្រមទាំងផ្លួវមួយចំនួននៅក្នុងរដ្ឋធានីគឺត្រួវបា
នខូចខាតទាំងស្រុង៕ ដោយ៖តុលា