ប៉ូលីស​ស៊ូដង់​បាញ់​សំលាប់​​អ្នក​តវ៉ា​ជាង​ ៥០​នាក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 ប្រទេសស៊ូដង់៖ ក្រុមការពារសិទ្ធមនុស្សបានអោយដឹងថា កងកំលាំងសន្តិសុខរបស់ស៊ូដង់បាន​បាញ់​​​​សំលាប់​​​​​​​​​​ក្រុមអ្នកតវ៉ាយ៉ាងហោចណាស់ ៥០នាក់។​ សាក្សីម្នាក់បានប្រាប់សារព័ត៌មាន BBCថា​​​​កាល​​​ពី​​ថ្ងៃ​​សុក្រ​​​​​​​​ក្រុម​​កងកំលាំងសន្តិសុខស៊ូដង់បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើក្រុមអ្នកតវ៉ាទាំងអស់នោះ​​​ក៏ប៉ុន្តែ​មន្រ្តីប៉ូលីស​ស៊ូដង់បាននិយាយថា ចំនួនអ្នកស្លាប់មានត្រឹមតែ ២៩នាក់ប៉ុណ្ណោះ។  ក្រុមអ្នកតវ៉ាទាំង​នោះបានចោទ​ប្រកាន់​ថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Omar al-Bashar គឺមានភាពពុករលួយហើយ​ក្រុមអ្នកតវ៉ាទាំងនោះចង់​​អោយ​លោក Omar ចុះចេញពីតំណែង។​​

អង្គការការពារសន្តិសុខនិងយុត្តិធម៌របស់ប្រទេសអាព្រិចបានអោយដឹងថា ភាគច្រើននៃអ្នកស្លាប់គឺ​​​ត្រូវគេ​​បាញ់​​​​​ចំក្បាល។ក្រុមការពារសិទ្ធមនុស្សបាននិយាយនៅក្នុងសេចក្តីថ្លែងការថា ជនរងគ្រោះ គឺមានអាយុ ចាប់ពី ​​​១៩ទៅ ២៦ឆ្នាំ ហើយគាត់បានបន្ថែមទៀតថា ក្រុមអ្នកតវ៉ារាប់រយនាក់ទៀតត្រូវបានគេឃុំ​​ខ្លួន។ លោក Lucy​Freeman អនុនាយកដ្ឋានលើកលែងទោសអន្តរជាតិរបស់ប្រទេសអាព្រិច បានបញ្ជាអោយ​ប្រទេសស៊ូដង់បញ្ចប់​​ការ​​​បាញ់ប្រហារលើក្រុមអ្នកតវ៉ាភ្លាមៗ។ លោក Mohammad ភ្នាក់ងារសារព័ត៌មានរបស់ BBC បានអោយដឹងថា ​មានមនុស្សប្រហែលជា ៥០០នាក់បានដើរនៅតាមដងវិថី Jabra ភាគខាងត្បូងនៃទី​​​ក្រុង Khartoum។ អ្នក​​សារព័ត៌​​​មានបានបន្តទៀតថា មានកងកំលាំងប្រដាប់អាវុធជាច្រើននាក់បានដាក់​​ពង្រាយពាសពេញ​ផ្លូវ​​សំខាន់ៗ​ដើម្បីទប់ទល់នឹងក្រុមអ្នកតវ៉ា។ ដោយ៖ តុលា​​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1325]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1230]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1049]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1054]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1150]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្រជាពលរដ្ឋរិះ​គន់រឿងតម្លៃ​សំបុត្រផ្ញើរកង់ ​ម៉ូត នៅផ្សារធំថ្មី​

ភ្នំពេញៈ ប្រជាពលរដ្ឋ មានភាពងឿងឆ្ងល់យ៉ាងខ្លាំង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [453]


រកឃើញ​​កំទេច​បាក់បែក​មួយ​ដែល​សង្ស័យថា​ ជាកំ​ទេច​យន្តហោះ​ MH370​

ប្រទេសអូស្រ្តាលី៖ កាលពីពេលថ្មីៗនេះ ប្រទេសអូស្រ្តាល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [413]


អជ្ញា​ធររាជ​ធានី​បាន​ចាប់​ផ្តើម​រៀប​ចំ​សណ្តាប់​ធ្នាប់​សម្រាប់​ត្រៀម​ពិធី​បុណ្យ​ជាតិ​៩វិ​ច្ឆិកា​

នៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងកងកម្លាំងនគរបាលជាត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [355]


ឯកឧត្តម យោគ ស៊ីថុន ចុះជួបសំណេះសំណាល ជាមួយរចនាសម្ព័ន្ធថ្នាក់ស្រុក និងឃុំនៅស្រុកកំពង់

ឯកឧត្តម យោគ ស៊ីថុន ចុះជួបសំណេះសំណាលជាមួយរចនា...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [435]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 315 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 5 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132692​ នាក់