ភ្នំពេញ៖ ឧនាយករដ្ឋមន្ត្រីលោកហោណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានជួបពិភាក្សាជាមួយលោក
ស្រី Sylvie FADLALAH ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(ប្រទេស
ដែលនិយាយភាសាបារាំង)កាលពីព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៣នៅទីស្តីការក្រសួងការបរទេស។
រដ្ឋលេខាធិការក្រសួងការបរទេស លោកអ៊ុចបូររិទ្ធបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះ
ថានៅក្នុងជំនួបលោកស្រីSylvie FADLALAH បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ថាលោក
ស្រីអញ្ជើញមកនេះគឺតាមការចាត់តាំងរបស់លោកអគ្គលេខាធិការរបស់អង្គការហ្វ្រង់កូហ្វូនីដើម្បីមកបំពេញ
ទស្សនកិច្ចមកកម្ពុជាហើយគាប់ជួនជាមួយនឹងពេលវេលាបោះឆ្នោតនៅកម្ពុជាតែម្តងហើយលោកស្រីនឹងប្រតិ
ភូក៏បានអញ្ជើញទៅមើលតាមការិយាល័យបោះឆ្នោតមួយចំនួននៅក្នុងប្រទេសកម្ពុជា។
លោកស្រីបានបញ្ជាក់ថាលោកស្រីនឹងធ្វើជារបាយការណ៍មួយដើម្បីជូនទៅលោកអគ្គលេខាធិការអង្គការហ្វ្រង់
កូហ្វូនីហើយឆ្លងតាមរយៈនៃរបាយការណ៍នេះគឺអង្គការហ្វ្រង់កូហ្វូនីនឹងពិនិត្យពិចារណាក្នុងការរៀបចំជាកម្មវិធី
ជំនួយដែលគេហៅថាជំនួយសាគ្គីភាពជាមួយនឹងកម្ពុជាថាតើកម្ពុជាត្រូវការអ្វីនៅពេលអនាគត? ដើម្បីអង្គការ
ហ្វ្រង់កូហ្វូនីដើម្បីមានលទ្ធភាពជួយដល់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីហោណាំហុងបានជម្រាបជូនលោកស្រីSylvie FADLALAH ថាការបោះឆ្នោតនៅក្នុង
ប្រទេសកម្ពុជាក៏ដូចជាយុទ្ធនាការបោះឆ្នោតក៏បានប្រព្រឹត្តទៅដោយរលូនហើយលោកស្រីបានឃើញផ្ទាល់នឹង
ភ្នែកនៅការប្រព្រឹត្តទៅនៃការបោះឆ្នោតក៏មានសភាពការណ៍រលូនផងដែរ។
ជាមួយគ្នានោះលោកឧបនាយករដ្ឋមន្ត្រីក៏បានចោទជាសំនួរសួរអំពីការដែលលោកមិនអាចយល់បានចំពោះ
ការសន្មត់ជាមុនរបស់គណបក្សប្រឆាំងដែលថាគេត្រូវតែឈ្នះហើយគេត្រូវតែដឹកនាំរដ្ឋាភិបាលនៅក្នុងពេល
ដែលអង្គការអ្នកសង្កេតការណ៍អន្តរជាតិដែលគេបានវាយតម្លៃនៅក្នុងការបោះឆ្នោតនៅកម្ពុជាបានប្រព្រឹត្តទៅ
ដោយរលូនយុត្តិធម៌និងតម្លាភាព មិនមានអំពើហិង្សាប្រកប៕
ដោយ៖ ស.ស្អាត