ប្រទេសចិន៖ យោងតាមសារព័ត៌មាន China Daily បានអោយដឹងថា កាលពីថ្ងៃម្សិលមិញ មន្រ្តីប៉ូលីស
ប្រចាំប្រទេសចិនមួយក្រុមបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ Shao Zhongqi ដែលជាប់ចោទពីបទបាញ់ប្រហារម
កលើមនុស្សចំនួន ៩នាក់កាលពីថ្ងៃសុក្រកន្លងមក។ មន្រ្តីប៉ូលីសបានមានប្រសាសន៍ថា មនុស្សចំនួន ៦គឺ
បានបាត់បង់ជីវិតនៅក្នុងការបាញ់ប្រហារខាងលើនេះ ចំណែក មនុស្ស ៣នាក់ផ្សេងទៀតគឺបានទទួលរង
របួសជាទំងន់។ មន្រ្តីប៉ូលីសបានមានប្រសាសន៍បន្ថែមទៀតថា ហេតុការណ៍បាញ់ប្រហារសំលាប់ខាងលើ
នេះគឺបានកើតឡើងនៅក្នុងតំបន់ Tengcheng នៃខេត្ត Yunnan ស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន។
ដោយ៖ តុលា