ភ្នំពេញ៖បន្ទាប់ពីដំណើរយាងធ្វើទស្សនៈកិច្ចជាផ្លូវការរយៈពេល០៥ថ្ងៃនៅសាធារណរដ្ឋប្រជាមានិតចិន
សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានដឹកនាំគណៈប្រតិភូជាន់
ខ្ពស់គណបក្សយាងនិវត្តន៍មកដល់មាតុប្រទេសវិញហើយ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៣
ខែមេសានេះ ។ ក្នុងដំណើយាងទស្សនកិច្ចនោះ ក៏មានការអញ្ជើញរួមដំណើរពីសំណាក់ឯឧត្តម សៅ រ៉ានី សមាជិកសភាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាអគ្គលេខធិការរងគណបក្សហ៊្វុនស៊ិនប៉ិច ព្រមទាំង
ថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀត ។
ក្នុងដំណើរទស្សនកិច្ចរយៈពេល០៥ថ្ងៃ សម្តេចរាជបុត្រីប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានជួបសម្តែងការ
គួរសមជាមួយលោកជំទាវ យ៉ាងយី ឧបការីនៃបក្សកុំម្មុយនីសចិនទទួល បន្ទុកកិច្ចការនយោបាយនៅអាស៊ី
នៅថ្ងៃទី១ និងបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម យូ ហ្សាំងសៀង សមាជិ
គណៈកម្មាធិការអចិន្ត្រៃយ៍បក្សកុំម្មុយនីសចិន និងជាប្រធានសភាប្រឹក្សា នយោបាយប្រជាជនចិន។
នៅក្នុងជំនួបពិភាក្សានោះភាគីមហាចិនបានរំលឹកពីព្រះកិត្តិនាមដ៏ល្បីរន្ទឺនៃព្រះមហាវីរក្ស នរោត្តម សីហនុ
និង ចំណងមិត្តភាពយូអង្វែងមិនអាចកាត់ផ្តាច់បានរវាងកម្ពុជា និងប្រជាជនចិន ជាពិសេសចំណងកិច្ចសហប្រតិបត្តការយ៉ាងជិតស្និតរវាងគណបក្សកុំម្មុយនីសចិន និងគណបក្សហ៊្វុនស៊ិនប៉ិចព្រមទាំងបានសន្យាបន្ត
ជួយគាំទ្រជានិច្ចទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈចំពោះគណបក្សហ៊្វុនស៊ិនប៉ិច ។ សម្តេចរាជបុត្រី ក៏បាន
បញ្ជាក់ពីជំហដ៏រឹងមាំក្នុងការរក្សានូវចំណងមិត្តភាពដែលជាកេរតំណែងរបស់ព្រះមហាវីរក្សត្រនៃយើងបាន
បន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយថែរក្សាបន្ត ។
ក្នុងដំណើរយាងទស្សនៈកិច្ចនោះដែរ សម្តេចរាជបុត្រី ប្រធានគណបក្សក៏បានយាងទៅទស្សនកិច្ចនៅខេត្ត
សានស៊ី និងខេត្តហ្សិនសិន ដោយបានជួបពិភាក្សាការងារជាមួយលេខាបក្សនៃខេត្តទាំងពីរ ដើម្បីពង្រឹង
និងរក្សាចំណងមិត្តភាពរវាងគណបក្សទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ផងដែរថា អញ្ជើញទៅទទួលសម្តេចប្រធានគណបក្សនៅព្រលានយន្តហោះ អន្តរជាតិ ភ្នំ
ពេញនារាត្រីនោះមានវត្តមាន ឯកឧត្តម កែវ ពុទ្ធរស្មី ប្រធានឧត្តមទីប្រឹក្សាគណបក្ស ឯកឧត្តម ញឹក ប៊ុនឆៃ
អគ្គលេខធិការគណបក្ស និងមន្រ្តីអ្នកមុខអ្នកការនៃគណបក្សជាច្រើនរូបទៀត៕សំអាត