ភ្នំពេញ៖ មន្រ្តីរៀបចំការបោះឆ្នោត គ ជ ប រាជធានី ក្រុង ស្រុក ខេត្ត តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលដែលធ្វើការរឿងបោះឆ្នោត បានទទួលការបណ្តុះបណ្តាលពីមន្ត្រីជំនាញមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ ជ ប ស្តីពីការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤។
លោកជំទាវ ស៊ិន ជំបូ អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៏កាលពីចុងសប្តាហ៍នេះថា វគ្គបណ្តុះបណ្តាល ស្តីពីការចុះបោះឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ័ អាណត្តិទី២ រយៈពេល០ថ្ងៃនេះ នឹង ធ្វើការបង្ហាញអំពីការ ចុះឈ្មោះបោះឆ្នោត ការទទួលខុសត្រូវរបស់ប្រធាន ក្រុមប្រឹក្សា សង្កាត់ក្នុងការចុះឈ្មោះបោះឆ្នោត សេចក្តីណែនាំរបស់ គ ជ ប ស្តីពីការចុះឈ្មោះ បោះឆ្នោត ជ្រើសក្រុមប្រឹក្សា នីតិវិធីនៃការចុះ បោះតមក គ ជ ប តាមរយៈក្រុ ស្រុក ខណ្ឌ រាជធានីខេត្ត និងរបៀបនៃការដាក់ ទទួល និងដោះស្រាយបណ្តឹងតវ៉ា និងបន្តឹងជំទាស ទៅនឹងបញ្ជីឈ្មោះបោះឆ្នោតដំបួង ក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុក ខណ្ឌ ក៏ដូចជា នីតិវិធីដាក់ ទទួល និងដោះស្រាយបណ្តឹងនៅ គ ជ ប ផងដែរ។
លោកជំទាវ ប្រសាសន៍ ជំរុញអោយសិក្ខាកាមនៅក្នុងវគ្គបណ្តុះបណ្តាលទាំងអស់ត្រូវយកចិត្ត ទុកដាក់ទៅលើ វគ្គបណ្តុះបណ្តាលនេះ ដើម្បីកំអោយមានការភណ័្ឌច្រឡំ នៅពេលបំពេញការងារ នឹងបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលប្រធានក្រុប្រឹក្សា សង្កាត់និងជាមេឃុំ ចៅសង្កាត់ត្រូវ ផ្សព្វផ្សាយបន្ត អំពីគោលបំណងខ្លឹមសារ និងប្រតិទិននៃការស្រង់ឈ្មោះដល់សមាជិកសមាជិកាក្រុមប្រឹក្សា និងគណៈបក្សនយោបាយ។
សូមបញ្ជាក់ថា គ ជ ប បានចេញនូវសេចក្តីជូនដំណឹងនៃការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ័្ឌ អាណត្តិទី ឆ្នាំ២០១៤បានជ្រាសថា ការទទួលពាក្សចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០១៤ បញ្ចប់ នៅថ្ងៃទី៣ ខែមិនាឆ្នាំ ២០១៤ ។ ដោយ៖អភិរក្ស