សមត្ថកិច្ច​ឃាត់ខ្លួនជន​សង្ស័យ២នាក់ ​លើករណីលួច​ព្រះសុវណ្ណកោដ្ឋ​ដាក់ព្រះបរមសារី​រិ​កធាតុ ​និងអ្នកទិញ​នៅខេត្តតាកែវ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

តាកែវ៖ កម្លាំងសមត្ថកិច្ចក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឡឹក វណ្ណៈ អនុប្រធាន​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយក​ដ្ឋានកណ្តាលនគរបាលយុត្តិធម៌ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី០៦ កុម្ភៈ ២០១៤ បានធ្វើការបង្រ្កាបជនល្មើស ចំនួន ២នាក់ ម្នាក់ជាអ្នកធ្វើសកម្មភាពលួចព្រះសុវណ្ណ​កោដ្ឋ​ដាក់ព្រះបរមសារីរិកធាតុ និងម្នាក់ទៀតជាអ្នកទិញ នៅខេត្ត​តាកែវ។


      ជនសង្ស័យមានឈ្មោះ ១. កែវ រស្មី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាជន​ញៀន​ថ្នាំ (អ្នកធ្វើសកម្មភាពលួច) និង ២. ឈ្មោះ សារ៉េត ភេទស្រី អាយុជាង ៣០ឆ្នាំ ជាអ្នកទទួល​ទិញ ៣ តមកហើយ។ ជន​ល្មើស និងព្រះសុវណ្ណកោដ្ឋ ត្រូវបាន លោកឧត្តមសេនីយ៍ត្រី ឡឹក វណ្ណៈ នាំយកមកស្នងការដ្ឋាន​នគរបាលខេត្ត​តាកែវ ដើម្បីនិមន្តសម្ដេចសង្ឃត្រួតពិនិត្យ។ ហើយ​នៅ​​​វេលា​ម៉ោង ៧ និង ៣០នាទី យប់ថ្ងៃដដែលនេះ សម្តេចសង្ឃ​គណៈនាយករង អង្គ ប៊ុនហេង បាននិមន្ត​មកដល់​ធ្វើការត្រួតពិនិត្យព្រះសុវណ្ណកោដ្ឋ ព្រមទាំងព្រះបរមសារីរិកធាតុ និងនាំយកទៅរក្សាទុក ចំណែកជនល្មើសត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

      គួររំលឹកថា កោដ្ឋព្រះបរមសារីរិកធាតុ និងវត្ថុមានតម្លៃជាច្រើន ដែលតម្កល់ទុកគោរពបូជានៅ​ព្រះសក្ស​មុនី​ចេតិយ លើភ្នំព្រះរាជទ្រព្យត្រូវគេដឹង និងភ្ញាក់ផ្អើលថាក្រុមចោរលួចយកទៅបាត់ នៅ​វេលាយប់ទៀបភ្លឺ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ហើយរហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃបានបង្កើត​គណៈ​កម្មការស៊ើបអង្កេតស្រាវជ្រាវ និង​ត្រួតពិនិត្យដោយយកចិត្តទុកដាក់បំផុត ប៉ុន្តែនៅពុំទាន់មាន​ប្រភពណាមួយបញ្ជាក់ជាផ្លូវការ អំពីទ្រព្យសម្បត្តិ​ដែល​បាត់បង់​មានតម្លៃប៉ុន្មានទេ តែគេបានគិតថា​ការ​បាត់បង់នោះ ពិតជាមានទំហំធំធេង ជាពិសេសពាក់ព័ន្ធទៅនឹង​ព្រះសារីរិកធាតុ និងវត្ថុមាន​តម្លៃជា​ព្រលឹងវប្បធម៌ដ៏ឧត្តុងឧត្តម របស់ជាតិផងដែរ ៕

ដោយៈភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1426]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការ​​ប៉ះ​ទង្គិច​នៅប្រ​ទេស​ Lebanon​ បាន​សំលាប់​មនុស្ស​ ៤នាក់​

ប្រទេសLebanon៖ មន្រ្តីប៉ូលីសប្រចាំទីក្រុង Tripoliប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [402]


ចំនួន​​អុ្នក​ស្លាប់​ដោយ​សារ​ព្យុះ​ទីហ្វុង​ Haiyan​គឺបាន​​ឡើង​​ដល់​​ជាង ​១០០នាក់​ហើយ​​

ប្រទេសហ្វីលីពីន៖ យោងតាមមន្រ្តីប៉ូលីសហ្វីលីពីនបានអោ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [406]


ពួកខ្មាន់​កាំភ្លើង​ Boko​ Haram​ បាន​បាញ់​​សំលាប់​​អ្នក​បើក​បរ​រថយន្ត​ ១៩​នាក់​

ប្រទេសនីសស៊េរីយ៉ា៖នៅក្នុងរដ្ឋ Borno ប្រទេសនីសស៊េរី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [369]


អគ្គិភ័យឆាបឆេះ​ផ្ទះអាជីវករលក់​ដូរ អស់ជាង២០ខ្នង​ នៅផ្សាររមាស ​ស្រុកទឹកផុស​

កំពង់ឆ្នាំង៖ ផ្ទះ​ប្រជា​ពល​រដ្ឋ​ចំនួន​ជាង​២០​ខ្នង ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [391]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 33 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 289 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040984​ នាក់