ភ្នំពេញ៖ស្រ្តីជាមាតានិងកូនៗ របស់ពួកគាត់ដែលទើបនឹងកើតនិងកុមារៗដែលមានអាយុក្រោម៥ឆ្នាំនៅតាម
តំបន់ក្រខ្សត់ភាគច្រើនក្នុងព្រះរាជាណាចក្រកម្ពុជានឹងទទួលបានផលប្រយោជន៍ពីការធ្វើអន្តរាគមន៍នានា
ដែលជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ពួកគាត់។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គ
ការយូនីសេហ្វដែលមជ្ឈមណ្ឌលព័ត៌មានទទួលបាននៅថ្ងៃអង្គារទី៣០ខែកក្កដាឆ្នាំ២០១៣។
ប្រភពដដែលបន្តថា"ដូច្នេះសូមថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េឬហៅកាត់ខ្លីថា
(KOICA) ដែលបានផ្តល់ថវិកាចំនួន៣លាន៤សែនដុល្លារអាម៉េរិកតាមរយៈភាពជាដៃគូរួមគ្នាមួយជាមួយមូល
និធិអង្គការសហប្រជាជាតិដើម្បីកុមារឬហៅកាត់ខ្លីថាអង្គការយូនីសេហ្វ" ។
នៅក្នុងកំឡុងពេលបីឆ្នាំបន្ទាប់ខាងមុខនេះអង្គការយូនីសេហ្វនឹងប្រើប្រាស់ថវិកានេះដើម្បីរួមចំណែកសម្រេច
នូវផែនការយុទ្ធសាស្ត្រសុខាភិបាលទី២(HSP2) នៃរាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០០៨-២០១៥តាមរយៈការធ្វើឱ្យ
ប្រសើរឡើងនូវលទ្ធភាពក្នុងការទទួលបាននូវសេវាសុខភាពមាតានិងទារកសំខាន់ៗព្រមទាំងការអនុវត្តន៍ល្អៗ
ក្នុងការចិញ្ចឹមបីបាច់និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភសម្រាប់ស្ត្រីនិងកុមារនៅតាមស្រុកប្រតិបតិ្ត
សុខាភិបាលចំនួន១៤ស្រុកនៅខេត្តក្រចេះស្ទឹងត្រែងរតនគីរីមណ្ឌលគិរីកំពង់ធំព្រះវិហារកំពង់ស្ពឺនិងរាជធានីភ្នំ
ពេញ។
ថ្វីបើព្រះរាជាណាចក្រកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅរកការសម្រេចបានគោលដៅទី៤នៃគោលដៅអភិវឌ្ឍន៍
សហស្សវត្សរ៍ស្តីពីការកាត់បន្ថយមរណភាពកុមារក៏ដោយក៏ស្ថានភាពនៃមរណភាពកុមារនៅក្នុងព្រះរាជាណា
ចក្រកម្ពុជានៅមានកម្រិតខ្ពស់នៅឡើយដែរបើប្រៀបនឹងនិយាម(ស្តង់ដារ) ក្នុងតំបន់។រៀងរាល់ថ្ងៃកុមារអាយុ
ក្រោម៥ឆ្នាំចំនួនប្រមាណជា៥០នាក់បាត់បង់ជីវិតដោយភាគច្រើនដោយសារជម្ងឺនានាដែលអាចការពារទប់
ស្កាត់និងព្យាបាលបានដូចជារោគរាគរូសនិងរោគរលាក-ហើមសួតដែលក្នុងចំណោមទារកចំនួន៤នាក់គឺមាន
៣នាក់ស្លាប់បាត់បង់ជីវិតទៅវិញបន្ទាប់ពីកើតបានមួយសប្តាហ៍ដំបូងជាពិសេសគឺនៅថ្ងៃទីមួយដែលភាគច្រើន
គឺដោយសារមានបញ្ហាធ្ងន់ធ្ងរនៅពេលសម្រាលនិងភាពខ្វះការថែទាំបន្ទាប់ពីសម្រាលកូនរួច។នៅតាមសហ
គមន៍ក្រីក្រនិងខ្សត់ខ្សោយបំផុតកុមារទំនងជាត្រូវបាត់បង់ជីវិតទៅវិញមុនពេលបានអាយុ៥ឆ្នាំដែលមានចំនួន
រហូតដល់ទៅបីដងប្រៀបធៀបនឹងកុមារនៅរាជធានីភ្នំពេញ។
នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំរាប់ភាពជាដៃគូប្រធានKOICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
បណ្ឌិតShin EuiCheol បានមានប្រសាសន៍ថា “ភាពជាដៃគូគ្នានេះអនុញ្ញាតឱ្យយើងជួយកម្ពុជាយ៉ាងមានប្រសិទ្ធ
ភាពក្នុងការខិតខំតស៊ូជាមួយបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមលំបាកៗបំផុតជាច្រើនតាមរយៈការ
ផ្គុំគ្នានូវធនធានហិរញ្ញវត្ថុនិងធនធានមនុស្សរបស់កូរ៉េជាមួយជំនាញការរបស់អង្គការយូនីសេហ្វ”។
ក្នុងកិច្ចស្វាគមន៍នូវភាពជាដៃគូគ្នានេះគឺប្រធានអង្គការយូនីសេហ្វប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោកស្រី
រ៉ាណាផ្លាវ័របានមានប្រសាសន៍ថា“វិភាគទានជាហិរញ្ញវត្ថុនេះនឹងជួយធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាព
កុមារទាំងអស់ជាពិសេសគឺទារកដែលងាយរងគ្រោះបំផុតនិងក្រុមគ្រួសារដែលកំពុងរស់នៅតាមបណ្តាភូមិ
មានហានិភ័យខ្ពស់ក្នុងនោះរួមមានប្រជាពលរដ្ឋចល័តជនជាតិភាគតិចប្រជាពលរដ្ឋរស់នៅតាមតំបន់ដាច់
ស្រយ៉ាលនិងក្រីក្រ។ដូច្នេះភាពជាដៃគូគ្នានេះផ្គុំគ្នានូវកម្លាំងបច្ចេកទេសនិងយុទ្ធសាស្ត្ររបស់យើងសម្រាប់
បង្កើនទាំងផ្នែកផ្គត់ផ្គង់និងផ្នែកតម្រូវការដើម្បីឱ្យការថែទាំសុខភាពមានគុណភាពក៏ដូចជាពន្លឿនការអនុវត្ត
សេវាផ្នែកសុខភាពមាតាទារកនិងកុមារឱ្យមានឥទ្ធិពលខ្លាំងនៅតាមមូលដ្ឋានដែលមានសេចក្តីត្រូវការសេវា
នេះច្រើនបំផុត”។
ភាពជាដៃគូរវាងKOICA និងយូនីសេហ្វនឹងគាំទ្រដល់ការពង្រីក-ជាពិសេសនៅតាមបណ្តាភូមិដែលមាន
ហានិភ័យខ្ពស់-នូវអន្តរាគមន៍ផ្អែកលើភស្តុតាងនិងមានប្រសិទ្ធភាពធៀបនឹងការចំណាយដែលក្នុងនោះរួម
មានការបណ្តុះបណ្តាលមន្ត្រី-បុគ្គលិកសុខាភិបាលដើម្បីពង្រឹងយន្តការថែទាំនិងបញ្ជូនអ្នកជម្ងឺកម្មវិធីចុះដល់
មូលដ្ឋាននិងនៅតាមសហគមន៍ដែលចំណាយតិចការផ្តល់សេវាដោយអ្នកជំនាញផ្នែកសម្រាលកូនការត្រៀម
រៀបចំជួយសម្រាលកូនសម្រាប់រកឱ្យឃើញបញ្ហានានាពាក់ព័ន្ធក្នុងពេលសម្រាលនិងកំណត់សញ្ញាគ្រោះថ្នាក់
ផ្សេងៗក្នុងពេលមានផ្ទៃពោះការផ្តល់ការថែទាំភ្លាមៗបន្ទាប់ពីសម្រាលកូនរួចសេវាផ្តល់ប្រឹក្សានិងបញ្ជូនអ្នកជម្ងឺ
ទាន់ពេលវេលានិងមានគុណភាពនៅពេលបញ្ជូនទៅនិងនៅតាមគ្រឹះស្ថានសុខាភិបាលជូនក្រុមគ្រួសារដែល
មានទារកទើបនឹងកើតនិងកុមារមានការប្រើប្រាស់ជាប្រចាំនូវទិន្នន័យនៃប្រព័ន្ធព័ត៌មានសុខាភិបាលសម្រាប់
រៀបចំកសាងផែនការនិងផ្តល់សេវាសុខាភិបាលនៅតាមសហគមន៍មានការលើកកម្ពស់និងផ្សព្វផ្សាយព័ត៌មាន
ស្តីពីការអនុវត្តសមស្របសម្រាប់ស្ត្រីមានកូនឱ្យគាត់ចេះស្វះស្វែងរកការព្យាបាលនិងការបញ្ជូនអ្នកជម្ងឺក្នុង
ករណីមានកូនឈឺ៕
ដោយៈ ស,ស្អាត
|