ក្រុមស្រី្តក្រី​​ក្រចង់ឲ្យ​​អាជ្ញាធរ ​​បន្ថែមកិច្ច​សហការ​ ​ដើម្បីដោះ​​ស្រាយការលំបាក​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ស្រ្តីមកពីសហគមន៍ក្រីក្រជាច្រើននៅរាជធានីភ្នំពេញចង់ឲ្យអាជ្ញាធរថ្នាក់មូលដ្ឋាន បង្កើនកិច្ច សហការជា​មួយពួក​គេ​ឲ្យបានកាន់តែច្រើនពិសេសបញ្ជូលបញ្ហាប្រឈមនានាទៅក្នុងផែនការវិនិយោគឃុំសង្កាត់ ដើម្បីដោះស្រាយការ​លំបាក​ជូនដល់ពួកគេកាន់តែមានប្រសិទ្ធិភាពខ្ពស់។

        ក្រុមតំណាងស្រ្តីមកពីសហគមន៍ក្រីក្រចំនួន25 នៅក្នុងខណ្ឌចំនួន4បានជួបពិភាក្សាគ្នារជា មួយអាជ្ញាធរ​មូល​ដ្ឋាន និងអង្គការអភិវឌ្ឍស្រ្តីក្រីក្រក្នុងទីក្រុង រួមគ្នាស្វែងរកបញ្ហាប្រឈមនានានឹង តំរូវការចង់បានរបស់ពួកគេ ដើម្បី​ធ្វើ​​ការឆ្លើយតបឲ្យចំទិសដៅដោយធានាបាននូវការកាត់បន្ថយ ភាពក្រីក្រជាដើម។លោកស្រីស៊ុំ សាម៉ុននាយិការអង្គ​ការអភិវឌ្ឍស្រ្តីក្រីក្រក្នុងទីក្រុងមានប្រសាសន៍ ថា ការជួយជុំនេះមានសារៈសំខាន់ណាស់ដើម្បី​បង្ហាញពីតម្រូវការ​ចង់​បាននានារបស់ស្រ្តីក្រីក្រទាំង នោះទៅកាន់តែធរដើម្បីចាត់វិធានការដោះស្រាយ។

លោកស្រីបន្តថាជាលទ្ធផលដែលបានរកឃើញ ចំពោះបញ្ហាប្រឈមដែលចង់ឲ្យអាជ្ញាធរបង្កើនប្រសិទ្ធិ​ភាពនៃការ​ដោះស្រាយ មានដូចជា  បញ្ហាដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធបរិស្ថាន អសន្តិសុខ សុខភាព អំពើហឹង្សាក្នុងគ្រួសារ ការ​អប់រំ សិក្សា ថវិកា វិនិយោគឃុំ និងការមិនបានចូលរួមផុសផុលពីអាជ្ញាធរដែនដីជាមួយសហគហន៍ជាដើម ។អ្នកស្រីកន អូន ជាប្រធានសហគមន៍ក្រីក្រចំរើន ស្ថិតក្នុងសង្កាត់ច្បារអំពៅ2 ខណ្ឌមានជ័យបានឲ្យ ដឹងថា កិច្ច​សហ​ការ​របស់អាជ្ញាធរមូលដ្ឋានមានផ្លែផ្កាមួយចំនួនដើម្បីជួយស្រ្តីក្រីក្រ ប៉ុន្តែត្រូវការកិច្ច គាំពារបន្ថែមទៀត ខណៈដែល80​ភាគរយនៃសហគមន៍នេះជាអ្នកក្រីក្រលំបាករកមួយថ្ងៃរស់មួយ ដោយពឹងអាស្រ័យលើមុខរបររើសអេដចាយ ធ្វើ​សំណង់ និងស៊ីឈ្មួលនៅតាមផ្ទះជាដើម។ អ្នកស្រី បញ្ជាក់ថា ជាមធ្យោបាយចំពោះមុខចង់ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហាផ្លូវដើរ ពិសេសជួយជំរុញធ្វើយ៉ា ងណាឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរតាម​រយៈបង្កើតមុខរបរ​និង​ជំនាញ​វិជ្ជាជីវៈជាដើម។

លោកស្រីឃឹម វណ្ណីប្រធានការងារស្រ្តីនៅក្នុងខណ្ឌមានជ័យបានឲ្យដឹងថា ការដោះស្រាយបញ្ហា ប្រ ឈមនានា​ដើម្បី​​គាំពារស្រ្តីក្រីក្រត្រូវបានគិតគូរជាអាទិភាព សំដៅធ្វើយ៉ាងឲ្យស្ថានភាពពួកគេកាន់ តែប្រសើរឡើង។ម្យ៉ាងវិញ​ទៀត​លោកស្រីបន្ថែមថា ក្រោមកិច្ចសហការជាមួយអង្គការអភិវឌ្ឍស្រ្តីក្រី ក្រក្នុងទីក្រុងកំពុងទទួល​បានលទ្ធផល​ល្អ​ទៅមុខ ក្នុងកិច្ចគាំពារលើពួកគេ ដោយសារតែខាងអាជ្ញា ធរមានលទ្ធភាពគាំពារផ្នែកច្បាប់ ផ្តល់បច្ចេកទេសនិង​សម​សម្រួលខាងផ្នែកធនធាន។សូមបញ្ជាក់ថា នៅទូទាំងរាជធានីភ្នំពេញមានសហគមន៍ក្រីក្រ​ទាំងអស់ប្រមាណជិត​400​សហគមន៍ ហើយអភិបាលរាជធានីភ្នំពេញបានប្រកាសនឹងជួយសហគមន៍ទាំងនោះឲ្យកាន់តែមានស្ថានរស់នៅ ល្អប្រសើរ តាមរយៈចាប់ដៃគូសហការជាមួយអង្គការសង្គមស៊ីវិល និងវិស័យឯកជននានាតាមធន ធានដែលមាន៕

ដោយ៖ អភិរក្ស 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [980]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [767]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1059]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1051]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [975]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​គ.ជ.ប.​ប្រកាសថ្ងៃ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សារាជធានី/ខេត្ត ​ ក្រុង​ និងស្រុក/ខណ្ឌ​

ភ្នំពេញៈយោងតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [280]


​WPTF ​ជ្រើសរើស​ តេក្វាន់​ដូរ​នគរបាល​កម្ពុជា ​ជាសមាជិក​ប្រតិបត្តិ​

ភ្នំពេញ៖ សហព័ន្ធតេក្វាន់ដូរនគរបាលពិភពលោក (WPTF) បា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [398]


មហាជនបានរំសាយវិញ​បន្ទាប់​ពី​សន្ទ​រ​កថា​លោក​កឹម​សុខា​ថ្លែង​ចប់​

ភ្នំពេញ ៖​ មហាបាតុកម្មដែលប្រជាជនទូទាំងប្រទេស...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [406]


ថ្នាក់ដឹកនាំនិងគណបក្សកុំម្មុយនិស្ត‌ចិន បន្តគាំទ្រចំពោះគណបក្សរាជានិយម

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ចទី...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [749]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 16 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 133 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 180 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 758675​ នាក់