​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជា​ពលរដ្ឋ​ខ្មែរ ​៦ករណី​ ទូទាំង​ប្រទេស ​ក្នុងថ្ងៃចូល​ឆ្នាំចិន​-យួន ​៤​រយៈពេលថ្ងៃ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖  បើយោងទៅតាមប្រសាសន៍របស់លោក នេត វត្ថា ប្រធានការិយាល័យនគរបាល​បង្រ្កាប​អគ្គិភ័យនៃ ស្នង​ការ​ដ្ឋានរាជធានីភ្នំពេញ បានឱ្យដឹងថា​នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណី ចិន-យួន រយៈ៤ថ្ងៃ នៅ​ឆ្នាំ២០១៤នេះ មានអគ្គិភ័យ​ឆេះផ្ទះប្រជាពលរដ្ឋទាំងស្រុង ចំនួន ៦ករណី នៅទូទាំង ប្រទេស​កម្ពុជា។

លោកបន្តថា អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ៦ករណី ក្នុងនោះ មានខេត្តសៀមរាប ២ករណី, ខេត្ត​ឧត្តរមានជ័យ ១ករណី, ខេត្តកំពង់ចាម ១ករណី, ខេត្តរតនគិរី ១ករណី និងទីរាជធានីភ្នំពេញ ១ករណី។នៅក្នុងអគ្គិភ័យទាំង៦​លើក​​​​​នេះពុំមានមនុស្សស្លាប់ ឬក៏រងរបួងអ្វីនោះទេ”។​ដោយឡែក​នៅក្នុងរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០១៤នេះមាន​អគ្គិ​ភ័យ​​​​​​​​​ឆាបឆេះចំនួន ១០លើក រាប់ទាំង​ថ្ងៃចូល​ឆ្នាំ​ចិន​ថ្មីៗនេះផង ដោយបានសម្លាប់មនុស្សអស់ចំនួន ២នាក់ និង​របួស ​២នាក់។គួររំម្លឹកថា កាលពីថ្ងៃទី ២៧ ខែ មករា កន្លងទៅ មន្រ្តីការិយាល័យមន្ត្រីការិយាល័យ​នគរ​បាល​បង្កា​រ ​និងពន្លត់​អគ្គិភ័យ​​​បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋជាប់សែស្រឡាយ ចិន និងវៀតណាម សូមឲ្យ​មាន​​ការប្រុង​ប្រយ័ត្នខ្ពស់ចំពោះការដុត ធូប ទានក្នុងឱកាសចូលឆ្នាំចិន-វៀតណាមដែរ។

ដោយឡែក ​សា​លារាជធានីភ្នំពេញឯណោះវិញ ក៏បានចេញសេចក្តីណែនាំស្តីពីការរៀបចំសន្តិសុខ សណ្តាប់​​ធ្នាប់ និង​របៀបរៀប​រយ​សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម គឺមិន​ឲ្យមានការដុត ផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនោះ និងត្រូវប្រុង​ប្រយ័ត្ន​ក្នុងការអុជធូប ក្រដាស​សែនភ្លើង​ចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឲ្យ​មានគ្រោះអគ្គិភ័យកើត​ឡើង​ដោយ​​យថាហេតុ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ មានអគ្គិភ័យឆេះចំនួន ៧៩ករណី បណ្តា​ល​ឲ្យ​មនុស្សស្លាប់​ចំនួន ៦នាក់ របួស៤៥នាក់។ អគ្គិភ័យបានបំផ្លាញផ្ទះថ្មក្រោមឈើលើ ២៦ ខ្នង ផ្ទះ​ល្វែង ៥ ល្វែង ផ្ទះឈើសុទ្ធ ៣៦ ខ្នង រថយន្ត ៧ គ្រឿង រោងសិប្បកម្ម ៤ រោងចក្រក្រដាស ៥ អគារ និង​កំណាត់ ១.០០០ ឡូត៍។ រហូតមកដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ស្នងការដ្ឋាននគរ​បាល​បង្ក្រាប​​អគ្គិ​​ភ័យនៅមិនទាន់ដឹងថា មានការខូចខាតទ្រព្យ​សម្បត្តិអស់​ប៉ុន្មាន​​នោះទេ៕ ដោយ៖​ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​តម្លៃ​ពោត​ក្រហម​ធ្លាក់ចុះ​ កសិករ​នៅ​ខេ​ត្ត​ជាប់​ព្រំដែន​ខ្មែរ​ថៃ​យំ​មិនចេញ​ទឹក​ភ្នែក​

ប៉ោយប៉ែត​ ៖ ប្រជាកសិករ​ប្រកប​របរ​កសិកម្ម ផ្នែក​ដំណ...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [626]


ប្រទេសអូស្រាលីបានផ្តល់ជំនាញផ្នែកស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដល់កម្ពុជា

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅព្រឹក ថ្ងៃទី២...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [291]


កង​ទាហាន​របស់​ចក្រភព​អង់គ្លេស​ត្រួវបាន​គេបាញ់​សំលាប់​នៅប្រទេស​អាហ្កានីស្ថាន​

ចក្រភពអង់គ្លេស៖ មន្រ្តីក្រសួងការពាររបស់ចក្រភពអង់គ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [355]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 373 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1091 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864768​ នាក់