រដ្ឋNew south Wales៖ អ្នកពន្លត់អគ្គីភ័យជាច្រើននាក់បានចាប់ផ្តើមប្រតិបត្តិការពន្លត់អគ្គីភ័យក្នុងព្រៃ ២កន្លែងនៅក្បែរ
ភ្នំ Blue នៃរដ្ឋ New south Wales។មេបញ្ជាការក្រុមពន្លត់អគ្គីភ័យម្នាក់បាននិយាយថា ភ្លើងឆាបឆេះក្នុងព្រៃនឹងកាន់តែរីក
រាលដាលខ្លាំងឡើងៗនៅថ្ងៃពុធខាងមុខនេះ។ កាលពីព្រឹកថ្ងៃអង្គារនេះមានអគ្គីភ័យជាង ៦០កន្លែងបានឆាបឆេះឡើង។ លោក
បានបន្តទៀថា បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃនេះក៏ដោយក៏វាមិនអាចពន្លត់អគ្គីភ័យនោះបាន ១០០ភាគរយឡើយ។
លោក Shane Fitzsimmons ប្រធានស្នងការ ពន្លត់អគ្គីភ័យនៅជនបទបាននិយាយថា ពួកយើងកំពុងតែព្យាយាមពន្លត់អគ្គីភ័យ
នៅតំបន់ State Mineនិងតំបន់ MountVictoria ជាបណ្តើរៗហើយក្នុងគោលបំណងដើម្បីទប់ស្កាត់ កុំអោយអគ្គីភ័យនោះរីករាល
ដាល ដល់តំបន់ Springwood ទៀត។ លោកបានបន្តទៀតថាការខិតខំប្រឹងប្រែងរបស់ពួកយើងគឺកំពុងទៅមុខយ៉ាងរលូនពីព្រោះ
បុគ្គលិក នីមួយៗមានការយកចិត្តទុដាក់យ៉ាងល្អក្នុងតួនាទីរបស់ខ្លួន។ ដោយ៖ តុលា