ក្រសួងអប់រំ លើកពេល​ប្រឡង​ឌីប្លូម ទៅខែកញ្ញា​ តែបាក់ឌុប( Bac II) នៅរក្សាដដែល
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ​ ក្រសួង​អប់រំ យុវជន ​និង​កីឡា​ បាន​លើក​ពេល​សម័យ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​បឋម​ភូមិ​ឌី​ប្លូ​ម​(Diphome)​ ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​កំឡុង​ខែ​ក​ក្ត​ដា​នេះ​លើក​ទៅ​ថ្ងៃ​ទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៣​វិញ​។​ដោយឡែក​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​បាក់​ឌុ​ប​(​ Bac​ II)​ នៅ​រក្សា​ដដែល​គឺ​ប្រឡង​នៅ​ថ្ងៃ​ទី​០៦​ ទី​០៧​និង​ទី​០៨​ខែ​ សីហា​ក្រោយ​នេះ​ ។​


​​លោក​ ជា​ ជាតិ​ ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា​ ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋម​ភូមិ​ឌី​ប្លូ​ម​នេះ​ ប្រសិនបើ​អត់​មានការ​បោះ​ឆ្នោត​ ពិតជា​ ប្រ​ព្រ​ត្តិ​ទៅ​បាន​រលូន​។​លោក​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ថ្ងៃ​ប្រឡង​នោះ​គឺ​សាលារៀន​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ ត្រូវ​ជាប់​គណៈមេប្រយោគ​របស់​គណៈ​ក​ម្មារ​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​ ជ​ ប​ ខ្ចី​យក​ធ្វើ​ជា​មណ្ឌល​ ឬ​កន្លែង​បោះ​ឆ្នោត​។​ លោក​បញ្ចា​ក់ថា​  ការ​ផ្លាស់​ប្តូរ​ការ​ប្រឡង​នៅ​ពេល​មានការ​បោះ​ឆ្នោត​នេះ​ វា​ជា​រឿង​ធម្មតា​ ព្រោះ​សាលារៀន​ ត្រូវ​បាន​ គ​ ជ​ ប​យក​ធ្វើ​ជា​កន្លែង​មណ្ឌល​សម្រាប់​បោះ​ឆ្នោត​។​ ម្យ៉ាងទៀត​ឲ្យ​ តែ​មានការ​រៀបចំ​ការ​បោះ​ឆ្នោត​ក្រសួង​អប់រំ​តែងតែ​រៀបចំ​ការ​ប្រឡង​បាក់​ឌុ​ប​មុន​ការ​ប្រឡង​ឌី​ប្លូ​ម​។​ ប៉ុន្តែ​បើ​មិន​មានការ​បោះ​ឆ្នោត​ទេ​ ក្រសួង​រៀបចំ​ធម្មតា​វិញ​មាន​ន័យ​ថា​ប្រឡង​ឌី​ប្លូ​ម​មុន​បាក់​ឌុ​ប​ ហើយ​ការ​ប្រឡង​  នេះ​អាច​លើក​ទៅ​បាន​ចំណែក​ការ​បោះ​ឆ្នោត​ទាក់ទង​ទៅ​នឹង​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​ជាតិ​ជា​ បញ្ហា​ធំ​ជាង​ដូច្នេះ​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ឲ្យ​បាន​រួចរាល់​ជា​មុន​សិន​ហើយ​មន្ទា​ប់​ពី​ការ​ បោះ​ ឆ្នោត​ចប់​ បាន​រួចរាល់​ខាង​ក្រសួង​អប់រំ​ក៏​ដូច​មន្ទីរ​នឹង​ចាប់ផ្តើម​រៀបចំ​ការ​ប្រឡង​សា​ជា​ថ្មី​ឡើង​វិញ​។​
​​​តាម​គេ​ហ៏​ទំព័រ​កម្ពុជា​ថ្មី​បាន​បញ្ចា​ក់ថា​លោក​ អ៊ឹ​ង​ ង៉ូ​វ​ហុ​ក​ប្រធាន​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​លើក​ឡើង​ថា​  នៅ​ឆ្នាំ​ដោយសា​ប្រទេស​យើង​ជាប់​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​និ​តិ​កាល​ទី​៥​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨​ខែ​ក​ក្ត​ដា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ ទើប​ក្រសួង​អប់រំ​តម្រូវ​ឲ្យ​លើក​ពេល​ប្រឡង​ឌី​ស​ប្លូ​ម​ទៅ​ថ្ងៃ​ទី​១៦​ខែកញ្ញា​វិញ​ដែល​ការ​ប្រឡង​ប្រឡង​ឌី​ស​ប្លូ​ម​កាលពី​ឆ្នាំ​មុន​ក្រសួង​អប់រំ​បាន​រៀបចំ​នៅ​ថ្ងៃ​ទិ​១៦​ខែ​ក​ក្ត​ដា​ឆ្នាំ​២០១២​ដែល​មាន​បេក្ខជន​ជន​ចូលរួម​ប្រឡង​មាន​ចំនួន​ ១៣២.៩៧៤​នាក់​ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​១៧.០៣៧​នាក់​។​លោក​ប្រធាន​នាយកដ្ឋាន​បាន​បញ្ជាក់​ថា​សម្រាប់​បេក្ខជន​ចូលរួម​ប្រឡង​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន​។​ដោយឡែក​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​វិញ​មិន​មានការ​ផ្លាស់​ប្តូរ​ពេលវេលា​នោះ​ទេ​គឺ​ក្រសួង​បាន​រៀប​សម័យ​ប្រឡង​ដូច​កាលពី​ឆ្នាំ​មុន​ដែរ​គឺ​សម័យ​ប្រឡង​នៅ​ថ្ងៃ​ទី​០៦​ទី​០៧​និង​ទី​០៨​ខែសីហា​ឆ្នាំ​២០១៣​នេះ​។​ លោក​អ៊ឹ​ង​ង៉ូ​វ​ហុ​ក​ បន្ត​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ការ​ប្រឡង​បាក់​ឌុ​ប​នៅ​ឆ្នាំ​នេះ​ មាន​បេក្ខជន​ចូលរួម​ប្រ​ឡង​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១២​ពោល​គឺ​មាន​ចំនួន​ប្រមាណ​ជាង​១១​ម៉ឺន​នាក់​។​ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៣៣៤៦៩​នាក់​៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​សៀវភៅបំណិតជីវិត​៣០​ប្រធានបទ​ត្រូវបានដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [789]

ភ្នំពេញ៖ គម្រោងកែលម្អរកា​រអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា ហៅកាត់ថា ​(IBEC) ក្នុងក្រប​ខណ្ឌនៃកិច្ចសហប្រតិបត្ត​ការជាមួយក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃអង្គារទី២៩ មករា​ នេះ បានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវ​ការ នូវសៀវភៅ បំណិតជីវិតចំនួន​៣០ប្រធាន​បទ ដែលជាស្នាដៃនិពន្ធរបស់ IBEC និង ក្រសួងអប់រំ យុវជន និងកីឡា។... អានបន្ត


​ក្រសួងអប់រំ ​កែទម្រង់ផ្លាស់ប្តូរក​ម្មវិធី​ប្រលងពី​ការថត​ចំលង​វិញ្ញាសារ​មកជា​ការ​សសេរ​លើក្តារ​ខៀនវិញ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1539]

ភ្នំពេញ៖ដើម្បីពង្រឹងសមត្ថភាពការសិក្សាក្នុងវិស័យអប់រំ និងទបស្កាត់ប​ញ្ហា​ចោ​ទ​ជា​​រឿយៗ​កន្លង​មក​​​​​ពីការ​បែក​ធ្លាយ​​វិញ្ញាសារនៅពេលប្រលង​ក្រសូងអប់រំយុវជន និង​​កី​ឡា​បា​​ន​​ធ្វើការកែ​ប្រព័ន្ធប្រឡង​ពី​ការ​​​​​ថតចំលង​វិញ្ញា​​សារ​ចែកជួន​សិស្សមកជាកា​រ​ស​សេ​រ​​វិ​ញ្ញា​សា​រ​នៅ​លើក្តាខៀនវិញ។ ... អានបន្ត


​កម្ពុជាចាប់​ផ្តើមពង្រឹង​គុណភាព​អប់រំ​ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [798]

ភ្នំពេញ៖ស្របពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុង​សហគម​អាស៊ាននៅឆ្នាំ២០១៥ខាង មុខនេះទាំងស្ថាប័នរដ្ឋនិងឯកជនបានខិតខំពង្រឹងសមត្ថភាព​របស់​ដើម្បីត្រៀមធ្វើការប្រកួតប្រជែង និងដណ្តើមទី ផ្សារការងារ ជាមួយបណ្តាប្រទេសជាសមាជិក​ក្នុងតំបន់។ ... អានបន្ត


សាលាកម្ពុជា-អូស្រ្តាលី​ ​ពង្រឹងគុណភាពអប់រំបន្ថែម​ ​ខណៈការប្រកួត​ប្រជែង​លើវិស័យ​នេះកាន់តែខ្លាំង​​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [727]

ភ្នំពេញ៖ លោក ផាន់​ សិទ្ធី នាយកសាលាកម្ពុជា-​អូស្រ្តាលី ដែលជាសាលាឈាន​មុខ​គេ​មួយលើផ្នែក​បណ្តុះ​បណ្តាល ​និងអប់រំធនធានមនុស្សបានលើក​ឡើងថា​ សាលារបស់លោក​នឹងពង្រឹង​គុណភាព​នៃការអប់រំ​ដល់សិស្សា​នុសិស្ស​ឲ្យមានសមត្ថភាពកាន់​តែខ្លាំងក្លាជាងមុន​... អានបន្ត


កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [564]

សមាគមផ្នែកព្យា​បាលដោយ​ចលនានៅកម្ពុជា ​បានស្នើឲ្យក្រសួង​សុខាភិបាលបង្កើន​ការជ្រើសរើស​​គ្រូពេទ្យ​ព្យាបាលដោយ​ចលនា​ឲ្យបម្រើការក្នុង​មន្ទីរ​ពេទ្យ​​បង្អែក ដើម្បីចូលរួមលើកកម្ពស់​សុខភាព តាមរយៈ​ការព្យាបាលដោយ​ចលនាដែលប្រកដ​ទៅដោយប្រសិទ្ធ​ភាពខ្ពស់។ ​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សត្វព្រៃនៅ​កម្ពុជា​កំពុង​​រង​​នូវ​​ការ​បំ​ផ្លិច​បំផ្លាញ​ឲ្យ​ផុត​ពូជ​

ព្រះវិហារ ៖ សត្វព្រៃ​គ្រប់​ប្រភេទកំពុង​ទទួលរ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [441]


សាលាក្រុង ​ណែនាំពីការ​រៀបចំសន្តិ​សុខ សណ្តាប់ធ្នាប់ ​ពេលចូលឆ្នាំ​ថ្មីចិន វៀតណាម​

ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​​ទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [318]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 31 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 180 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 414 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 753966​ នាក់