សពកម្មករ នេសាទ អណ្តែតទឹក ត្រូវសាច់​ញត្តិស្រង់​យក​ទៅធ្វើបុណ្យ ​បន្ទាប់ពី​ធ្លាក់​ចូល ​ទឹកសមុទ្រ៤ថ្ងៃ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ព្រះសីហនុ ៖ កម្មករនេសាទម្នាក់ដែលធ្លាក់ចូលទឹកសមុទ្របាត់៣យប់៤ថ្ងៃ តាំងពីយប់ថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០១៣ មកនោះ ត្រូវគេប្រទះឃើញសាកសពហើយកាលពីរសៀលថ្ងៃទី២៨ ខែមិថុនានេះ នៅខាងត្បូង កោះ ថាស ខេត្តព្រះសីហនុ។


បើតាមការបញ្ជាក់ពីម្ចាស់ទូកឈ្មោះ ស្វាយ សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅម្តុំ រំដួលជើងភ្នំ ស្ថិតនៅក្នុង ក្រុមទី១៦ ភូមិ៣ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ថាន់ ភាព ភេទ ប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែចាមលើ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ថ្ងៃកើតហេតុ ជនរងគ្រោះ បានចុះទូកជាមួយអ្នកបើកទូកម្នាក់ ឈ្មោះ ថានិងកូនដៃទូកម្នាក់ទៀត ទាំងអស់មាន គ្នា៣នាក់ ចេញទៅនេសាទត្រី ក្តាមបង្គាដូចធម្មតា នៅឯតំបន់កោះថាស ស្ថិតនៅខាងលិចកណ្តាលសមុទ្រ ក្រុងព្រះសីហនុ។ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង ២២និង៣០នាទី ទូករបស់គាត់បានធ្វើដំណើរ ត្រឡប់មកផ្ទះវិញ ដោយមានកម្មករទូកម្នាក់ ស្ថិតនៅខាងមុខទូកចំណែកជនរងគ្រោះ ស្ថិតនៅខាងក្រោយទូក​។ លុះមកដល់កំពង់ផែវិញស្រាប់តែមិនឃើញជនរងគ្រោះ មិនដឹងជាធ្លាក់ចូលទឹកសមុទ្រ តាំងពីពេលណានោះ ឡើយ​​ក៏ប្រញាប់ ប្រញាល់ចេញទៅស្វែងរកវិញតែមិនឃើញ ។
លុះស្អែកឡើង ក៏ឮដំណឹងថាមានទូកនេសាទផ្សេងទៀត រាយមង ទាក់ជាប់សពជនរងគ្រោះ ប៉ុន្តែកម្មករ​ទូក​នោះគ្នាខ្លាច ក៏កាត់ផ្តាច់ខ្សែមងនោះទៅ ។ ស្រាប់តែរសៀលថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៣នេះ មានទូកនេសាទ​ផ្សេង​ទៀត បានប្រទះឃើញហើយក៏ប្រាប់មករូបលោក ក៏នាំគ្នាចេញទៅអូសសព មកគោកវិញ  ។
ម្ចាស់ទូកខាងលើបានបញ្ជាក់ឲ្យដឹងថា សពជនរងគ្រោះនេះ ត្រូវបានគេឃើញអណ្តែតនៅខាងត្បូងកោះថាស ដែលមានចម្ងាយពីកន្លែងធ្លាក់ ខាងជើង កោះថាស ប្រមាណជា១០គីឡូម៉ែត្រឯណោះ ។ នៅថ្ងៃរកឃើញសពនេះដែរ គាត់និងបងប្អូនជនរងគ្រោះគិតថាគ្មានសង្ឃឹមរកឃើញសពជន រងគ្រោះ នោះទេ គាត់ក៏បានប្រគល់ប្រាក់ទៅឲ្យបងប្អូនជនរងគ្រោះ យកទៅធ្វើបុណ្យ ស្រាប់តែបានប្រហែល ជាពីរបីម៉ោង​ក្រោយ​មកក៏ឮដំណឹងថា សពអណ្តែត ហើយក៏នាំគ្នា ត្រឡប់មកយកសពទៅធ្វើបុណ្យវិញ ។ក្នុងនោះម្ចាស់ទូក បានឧប្ថម្ភប្រាក់ចំនួន ១,៨០០,០០០រៀល និងឧបត្ថម្ភការចំណាយផ្សេងៗចំនួន ៧០០,០០០រៀល បន្ថែម ៕

ដោយ៖ ស. ស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [823]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [717]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [609]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [594]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សុគន្ធ និសា ​បង្ហាញមហិច្ឆតាស្តារ​ប្រជាប្រិយភាពឡើង​វិញនៅឆ្នាំ២០១៤​

ភ្នំពេញ៖ ដោយ​យល់ឃើញថា រយៈពេលប៉ុន្មានខែចុងឆ្នាំ២០១៣...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [315]


តម្លៃពន្ធផ្លូវ​ឡាន​ស៊េរី​ទំនើបៗ​ឡើងថ្លៃ​នៅឆ្នាំ២០១៤​

ភ្នំពេញ៖ ឆ្នាំ​២០១៤បានកំណត់​តម្លៃពន្ធ​ផ្លូវ​លើ​​មធ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [371]


​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត ​បាន​ព្រមព្រៀង​គ្នា​កំណត់​តម្លៃ​សេវា​ទូរស័ព្ទ​ថ្មី​

ភ្នំពេញ៖ ក្រសួងប្រៃណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​អ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [393]


អជ្ញា​ធររាជ​ធានី​បាន​ចាប់​ផ្តើម​រៀប​ចំ​សណ្តាប់​ធ្នាប់​សម្រាប់​ត្រៀម​ពិធី​បុណ្យ​ជាតិ​៩វិ​ច្ឆិកា​

នៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងកងកម្លាំងនគរបាលជាត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [281]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 355 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 943 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864620​ នាក់