អ្នកវិនិយោគជន​ជាតិរុស្ស៊ី​ម្នាក់ត្រូវសមត្ថ​កិច្ចនគរបាល​កម្ពុជា ចាប់​បញ្ជូនទៅ​ប្រទេសដើម​វិ​ញ តាមសំណើ​របស់រដ្ឋា​ភិបាល ទីក្រុងម៉ូស្គូ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ខេត្ត​ព្រះសីហនុ ៖ អ្នក​វិនិយោគិន​ជនជាតិ​រុស្ស៊ី​ក្នុង​វ័យ ៤១ឆ្នាំ ត្រូវបាន​កម្លាំង​នគរបាល ប្រឆាំង​ភេរវកម្ម ក្រសួងមហាផ្ទៃ និង​កម្លាំង នគរបាល​ខេត្ដ​ព្រះសីហនុ​តាម​ចាប់ខ្លួន​នៅ​កោះរ៉ុង  កាលពី​វេលា​ម៉ោង ១១ព្រឹក​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ តាម​សំណើ របស់​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ ហើយ​ជនសង្ស័យ​រូបនេះ នឹងត្រូវ​កម្លាំង​នគរបាល​កម្ពុជា បញ្ជូនទៅឱ្យ ទីក្រុង​ម៉ូស្គូ​វិញ នាពេលឆាប់ ៗ ខាង មុខ នេះ។

          វិនិយោគិន ជា​សេដ្ឋី​ជនជាតិ​រុស្ស៊ី​រូបនេះ​មានឈ្មោះ​POLONSKY SERGEY ភេទ​ប្រុស​អាយុ ៤១ ឆ្នាំ ស្នាក់នៅ​ក្រុមទី៣០ភូមិ៣ សង្កាត់​លេខ៣ក្រុងព្រះសីហនុ មុខរបរ​ជា​អ្នកជំនួញ។        លោក​ឧត្ដម សេនីយ៍ទោ តាក វណ្ណ​ថា ស្នងការ​នគរបាល ខេត្ដ​ព្រះសីហនុ បានអោយដឹងថា៖ អតីត​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី រូបនេះ ត្រូវបាន​កម្លាំង​នគរបាល នាយកដ្ឋាន​ប្រឆាំង ភេរវកម្ម​ដឹកនាំ​ដោយ លោក​ឧត្ដមសេនីយ៍ទោ អ៊ី សុ​ឃី ជា​ប្រធាន នាយកដ្ឋាន និង​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ  ចាប់ខ្លួនបាន​នៅ កោះរ៉ុង រួមជាមួយ​គូកន ២នាក់ ទៀត ។

លោក​ឧត្ដមសេនីយ៍ទោ តាក វណ្ណ​ថា  បាន​បញ្ជាក់ថា ការ​តាម​ចាប់ខ្លួន​អតីត​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី​រូបនេះ​បានធ្វើ​ឡើង តាម​សំណើ របស់​ប្រទេស​រុស្ស៊ី ហើយ​ក្រោយ​ការ ចាប់ខ្លួន ជនសង្ស័យ​ទាំងនេះ​ត្រូវបាន​បញ្ជូន មកកាន់​ក្រសួងមហាផ្ទៃ ដើម្បី​សួរនាំ​បន្ដទៀត។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​ដោយយោង​តាម​ដីកា របស់​អគ្គព្រះរាជអាជ្ញា សាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ កាលពី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ បាន​បញ្ជា​ឱ្យ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ តាម​ចាប់ខ្លួន បុរស​ជនជាតិ​រុស្ស៊ី​រូបនេះ អាយុ ៤១ឆ្នាំ ដោយ​ជាប់ចោទ​ពីបទ កេង​បន្លំ​ទ្រព្យ​របស់ អ្នកដទៃ ប្រ​ព្រឹ​ត្ដ​នៅក្នុង​អំឡុង​ឆ្នាំ២០០៨- ២០០៩ នៅឯ​ខណ្ឌ TVERSKOY ទីក្រុង​ម៉ូស្គូ ។

ប្រភពព័ត៌មាន ពី​មន្ដ្រីនគរបាល​ក្រសួង មហាផ្ទៃ​បាន​បញ្ជាក់ថា អតីត​មហាសេដ្ឋី រុស្ស៊ី​រូបនេះ​ជាប់​ពាក់ព័ន្ធ នឹង​ការកេងបន្លំ លុយ​ជាង ១៧៥លាន​ដុល្លារ​ពី​ដៃគូ​ភាគហ៊ុន របស់ខ្លួន ក្នុងការ​រកស៊ី​គម្រោង​សាងសង់ លំនៅដ្ឋាន នៅ​ទីក្រុង​ម៉ូស្គូ ។

គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ២០០៨ ជន សង្ស័យ​រូបនេះ​ជា​មហាសេដ្ឋី​លំដាប់​ទី ៤០ នៅ​ប្រទេស​រុស្ស៊ី ដោយមាន​ទឹកប្រាក់​សរុប  ៤.៣៥ពាន់​លាន​ដុល្លារ ។ ដោយឡែក​កាល ពី​អំឡុង​ឆ្នាំ ២០១២ ជនជាតិ​រុស្ស៊ី​រូបនេះ​រួម ជាមួយ​មិ​ត្ដ​ភ័ក្ដិ​របស់ខ្លួន២នាក់​ទៀត ត្រូវបាន ចាប់ឃុំខ្លួន​អស់​រយៈពេល​ជាង ៣ខែ ពីបទ ប្រើ​កាំបិត​ភ្ជង់​បង្ខំ​ឱ្យ​កម្មករ​ទូក​ទេសចរណ៍ ជនជាតិខ្មែរ៦នាក់ លោត​ចូល​ទឹកសមុទ្រ​សម្លាប់ខ្លួន ប៉ុន្ដែ សំណាងល្អ​ជនរងគ្រោះ​មិន​ស្លាប់ ។ ក្រោយ​ការឃុំខ្លួន​ជាង ៣ខែ ជននេះ​ត្រូវ បាន​ដោះលែង​វិញ កាលពី​ខែមេសា ឆ្នាំ ២០១៣ ដោយ​បង់ប្រាក់​ធានា​នៅក្រៅ​ឃុំ៕

ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [961]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [753]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1038]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1041]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [953]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ភ្លៀង​ធ្លាក់​ខ្លាំង​នៅប្រទេស​ប៊ុលលីវី​​ឆក់យក​​ជីវិត​មនុស្ស​ចំនួន​ ២៩នាក់​

ប្រទេសប៊ុលលីវី៖ យោងតាមអ្នកព្យាករណ៍ឧត្តុនិយមរបស់ប្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [321]


​អាកាស​ធាតុត្រជាក់​និង​មានភ្លៀង​តាមខេត្ត​មួយ​ចំនួនក្នុង​ប្រទេស​កម្ពុជា​

ភ្នំ​ពេញ៖ ធាតុអាកាសត្រជាក់ និងការមានភ្លៀងធ្លាក់ខ្ល...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [270]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 20 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 28 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 265 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745069​ នាក់