ទណ្ឌិត ​ឈូក​ បណ្ឌិត ​កំពុងតែ​និរទេសនៅ​ក្រៅប្រទេស​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងថា ​រហូត​មក​ដល់​ពេលនេះសមត្ថកិច្ច​នៅ​មិនទាន់​ចាប់ខ្លួន​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត បាន​នៅឡើយ​ទេ​។កាលម្សិលមិញនេះ ​ថ្ងៃទី​២២ ខែមករា សមត្ថកិច្ចកម្ពុជា​នៅ​មិនទាន់​ចាប់ខ្លួន​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត បាន​នៅឡើយ​ទេ​។
ប៉ុន្ដែ​សមត្ថកិច្ចកំពុង​បន្ដ​ស៊ើប អង្កេត​​បន្ដទៀត ហើយ​ថា​ពេលនេះ លោក ឈូក បណ្ឌិត កំពុង​រត់គេចខ្លួន​នៅក្រៅ​ប្រទេស​។​

​លោក​បញ្ជាក់​យ៉ាង​ដូច្នេះថា​”​យើង​មិនទាន់​រកឃើញ នៅឡើយ​ទេ យើង​ខិតខំ​ដែរ ប៉ុន្ដែ​យើង​ដឹង ថា នៅក្រៅ​ប្រទេស ហើយ​ខិតខំ​ដើម្បី​កិច្ចការ រក​មនុស្ស​នេះដែរ យើង​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​នឹង ដើម្បី​គេ​សហការ​ផ្ដល់ព័ត៌មាន​ឲ្យ​”​។សាលាដំបូង​ខេត្តស្វាយរៀង បានចេញ​ដីកា​ឲ្យ​ចាប់ខ្លួន លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ ដើម្បី​យកមក​ដាក់ពន្ធនាគារ​១៨​ខែ ចោទ​ពីបទ​បង្ករ​របួសស្នាម​ដោយ​អ​ចេតនា ទាក់ទិន​នឹង​ការបាញ់​កម្មករ​ឲ្យ​រងរបួស នៅ​ខេត្តស្វាយរៀង កាលពី​ឆ្នាំ​២០១២​។

​សូមបញ្ជាក់ថា អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្ដរជាតិ សហជីព​កម្មករ បាន​អំពាវនាវ​ជា​បន្ដ បន្ទាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោក ឈូក បណ្ឌិត យកមក​ផ្តន្ទាទោស ហើយ​កន្លងទៅ ក៏មាន​ក្រុម​អ្នក​ស្រលាញ់​យុត្តិធម៌ ប្រកាស​ផ្តល់រ​ង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​៧​លាន​រៀល ដល់​សាធារណជន ឬ​ពលរដ្ឋ​ដែល​អាច​ចាប់ខ្លួន លោក ឈូក បណ្ឌិត បាន​ផងដែរ​៕ ដោយ​៖ ភីន​រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ក្រសួង​ទេសចរណ៍​ស្នើ​ឱ្យ​ក្រុម​ពាណិជ្ជករ​ជួយ​សន្សំ​សំចៃ​ថាមពល​លើ​វិស័យ​ឧស្សាហកម្ម​បែតង​នៅ​កម្ពុជា​

ភ្នំពេញ៖ លោករដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ស្នើ​ឲ្...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [406]


កម្មកររោងចក្រSL1&SL2ធ្វើ​បាតុ​កម្ម​ទាម​ទារ​លក្ខ​​ខណ្ឌ​១១​ចំណុច​ពី​ថៅ​កែ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃច័ន្ទទី២៦សីហានេះមានកម្ម...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [403]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 387 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1158 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864835​ នាក់