សាងសង់ប្រព័ន្ធ​ខ្សែបញ្ជូនអគ្គិសនី​តង់ស្យុងខ្ពស់១១៥ ​KV ពីក្រុងបាវិត ​ភ្ជាប់មករាជ​ធានីភ្នំពេញក្នុង​ទំហំទឹកប្រាក់​ជាង៧៥លាន​ដុល្លារអាមេរិក​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  
ស្វាយរៀង៖ អគ្គីសនីកម្ពុជា(EDC)សហការជាមួយក្រុមហ៊ុន CHINA NATIONAL HEAVY MACHINERY CORPORATION (CHMC) នៃប្រទេសចិន នៅព្រឹកថ្ងៃទី២៧កុម្ភៈឆ្នាំ២០១៤នេះ បាន​ប្រារព្ធ​​​​​​ពិធីបើកការ​​​​​​​​​​​ដ្ឋានគម្រោង​​​សាងសង់ប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុលពីក្រុងបាវិតនៃ​ខេត្តស្វាយ​រៀង​ភ្ជាប់មកកាន់រាជ​ធានី​ភ្នំពេញ ដែលប្រវែងប្រមាណ ១៦០ គីឡូម៉ែត្រ ក្នុងគម្រោង ឥណទានសម្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទំហំទឹកប្រាក់ ៤៧៥,៤២០.០០០យេន ប្រមាណជា៧៥,៥៨លានដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់ថាមពលជូន​ប្រជាជន និងតំបន់ឧស្សាហកម្ម សិប្បកម្ម កសិកម្ម ក្នុងខេត្តស្វាយរៀង ខេត្តព្រៃវែងខេត្តកណ្តាល និង រាជធានី​ភ្នំពេញ ។
លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គីសនីកម្ពុជាបានមានប្រសាសន៍ថា ផ្អែក​តាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា និង ដើម្បី​សម្រេចគោលដៅកម្មវិធីអភិវឌ្ឍន៍អគ្គិសនីភាវូបនីយកម្មជនបទនាឆ្នាំ២០៣០ខាងមុខនោះ រាជរដ្ឋាភិបាល បាននិង​កំពុងគៀងគរថវិការឥណទានសម្បទាន និងជំនួយឥណទានបន្ថែមពីគ្រប់មជ្ឈដ្ឋាននៃបណ្តាប្រទេសជាដៃគូរ​អភិវឌ្ឍន៍​​ជាតិ និងអន្តររជាតិ។
ពិសេសពីប្រទេសចិនជាមិត្តជាក់ស្តែងបានសម្រេចចុះហត្ថលេខាលើឥណទានសម្បទាន នូវទំហំទឹកប្រាក់ប្រមាណ​​ជា​៧៥,៥៨ លានដុល្លារអាមេរិក សម្រាប់សាងសង់ប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់១១៥គីឡូវុល ពីក្រុងបាវិត ទៅរាជធានីភ្នំពេញ កាត់តាមខេត្ត ស្វាយរៀង និងខេត្តកណ្តាលចំងាយ១៦០គីឡូម៉ែត្រ។លោកបន្តថា បច្ចុប្បន្ន​វិស័យ​អគ្គិ​សនីកម្ពុជា មានការរីកចំរើនគួរឲ្យកត់សំគាល់ ពិសេសលើផ្នែកប្រព័ន្ធខ្សែជាតិបញ្ជូនថាមពលដែលមានតង់ស្យុង ១១៥ គីឡូវ៉ុល និង ២៣០ គីឡូវ៉ុល គឺចាប់តាំងពីខេត្តព្រះសីហនុ ខេត្តកំពត ខេត្តតាកែវ ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប គឺ​ដែល​ទទួលបានពីស្ថានីយវារីអគ្គិសនីដែលមានកំលាំងជិត ៧០០ មេហ្គាវ៉ាត់ នៅខេត្តកំពត កោះកុង និងពោធិ៍សាត់ ពី​រោង​ចក្រ អគ្គិសនីធ្យូងថ្មប្រមាណ ១០០ មេហ្គាវ៉ាត់ ខេត្តព្រះសីហនុ ថាមពលអគ្គិសនីពីប្រទេសវៀតណាម​ប្រមាណ ១៧០ មេហ្គាវ៉ាត់ និងថាមពលអគ្គិសនីពីប្រទេសថៃឡង់ដ៍ ប្រមាណ ១០០ មេហ្គាវ៉ាត់ រួមនិងរោង​ចក្រប្រើ​ប្រេង ដែលមាន នៅសល់ពីមុនប្រមាណ ២០០ មេហ្គាវ៉ាត់ នៅភ្នំពេញ។ 
ចំពោះមុខនេះ អគ្គិសនីកម្ពុជាកំពុងសាងសង់ខ្សែបញ្ជូន អគ្គិសនី ២៣០ គីឡូវ៉ុល ភ្ជាប់ពីខេត្តកំពង់ចាមទៅខេត្តស្ទឹង​ត្រែងឆ្លងកាត់ខេត្តក្រចេះ ដើម្បីទទួលយកថាមពលពី ស្ថានីយ៍វារីអគ្គិសនីសេសានកំលាំង ៤០០ មេហ្គាវ៉ាត់ មក​ផ្គត់​ផ្គង់ជូនតំរូវការទូទាំងប្រទេស ក៏ដូចជាប្រជាជន និង ហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ នៅភាគឥសាននៃប្រទេស។
លោក​អគ្គនាយកអគ្គីសនីកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុន CHMC នឹងសាងសង់អនុស្ថានីយ៍អគ្គិសនីចំនួន ២ គឺមួយ​​អនុស្ថានីយ៍ច្រកម្ទេស ស្ថិតក្នុង ភូមិសាស្រ្តភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ស្រុកបាវិត ខេត្តស្វាយ​រៀង(ដែលយើង​កំពុង​​តែធ្វើ​ពិធី​សម្ពោធនេះ) និងមួយទៀតអនុស្ថានីយ៍អគ្គិសនីកំពង់សឹង្ហ ស្ថិតក្នុងភូមិសាស្រ្តភូមិសិធា និងភូមិជង្រុក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ គម្រោងនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៣ ហើយ​ចូលជាធរមាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ដោយក្រុមហ៊ុន CHMC ដែលមានបទពិសោធន៍​ជាអ្នកសាង​សង់​គម្រោង​ការនេះ ហើយតាមផែនការត្រូវបញ្ចប់ជាស្ថាពរក្នុងរយៈពេល ៣៦ ខែ គឺនៅក្នុងចុងឆ្នាំ២០១៦ ខាងមុខ។
លោក លូ ជិនវិន អគ្គនាយក ក្រុមហ៊ុន CHMC បានលើកឡើងថា គំរោងខ្សែបញ្ជូនភ្នំពេញ- បាវិតនេះ ជាគមរោង​​​​ដែល​មានលក្ខណៈ EPC មួយបន្ថែមទៀតបន្ទាប់កំរោងខ្សែបញ្ជូនជុំវិញភ្នំពេញ និងគំរោងកែទំរង់ខ្សែបញ្ជូន​តាម​ជន​បទ វគ្គ១និង២ ដែលបានចុះហត្ថលេខា រវាងក្រុមហ៊ុន CHMCនិង EDC ។ លោកថា ក្រោយពេលគំរោងនេះបានចុះ​ហត្ថលេខរួចមក និងមានការជ្រោមជ្រែងពីរដ្ឋាភិបាលទាំងពីររួមទាំងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន CHMCនិង EDC បានសម្រេចកំណត់ទីតាំងនិងចាប់ផ្តើមអនុវត្តដូចពេលនេះ។បន្ទាប់ពីសាងសង់រួចរាល់ គំរោងនេះ នឹងជួយកែប្រែ​ស្ថាន​ភាពផ្គត់ផ្គង់​អគ្គិសនីដល់ប្រជាជនដែលរស់នៅតមគន្លងខ្សែបញ្ជូន ពីបាវិត មកភ្នំពេញ ព្រមទាំង លើកស្ទួយជីវ​ភាព​ពួ​ក​គាត់បន្ថែមទៀត។
លោកស្រី ពូរ ជិនគួរ (H.E MS BU Jianguo)ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានមាន​ប្រសាសន៍ថា អគ្គិសនីជាថាមពលនៃជីវិត សេដ្ឋកិច្ច ឧស្សាហកម្ម  ខ្សែបញ្ជូនអគ្គិសនីជាខ្សែជីវិត ក្នុងការលើកស្ទួយ​សេដ្ឋកិច្ចជាតិ ។ បន្ទាប់ពីគំរោងនេះបញ្ចប់នឹងមានប្រជាជនជិត៤លាននាក់ ក្នុងខេត្តចំនួន៤ នឹងបានទទួលផលពីវា ។
លោកស្រី អគ្គរដ្ឋទូត បន្តថា ក្នុងនាមជាប្រទេសជិតខាងល្អ ជាមិត្តភក្តិដ៏ស្មោះត្រង់ដែលអាចពឹងផ្អែកបាន និងជាមិត្ត​ដ៏យូរអង្វែងនោះ រដ្ឋាភិបាលចិនបានជួយអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជាដោយឥតសំចៃកម្លាំង គាំទ្រកម្ពុជា ដើរតាម​មាគ៌ា​អភិវឌ្ឍន៍ដោយឯករាជ្យ ម្ចាស់ការ  កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានទទួលនូវការរីកចំរើនជាច្រើន ។ លោកស្រីបញ្ជាក់ទៀតថា នៅដើមខែមករាឆ្នាំ២០១៤ គណៈកម្មាការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា​បាន​រៀបចំកិច្ចប្រជុំលើកដំបូងនៅទីក្រុងប៉េកាំ ភាគីទាំងពីបានពង្រឹងយ៉ាងទូលំទូលាយ នូវកិច្ចសហប្រតិត្តិការ​ជាដៃ​គូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងបានកំណត់យ៉ាងច្បាស់នូវទិសដៅខិតខំបន្ត ជម្រុញ លើគ្រប់វិស័យនៃដំណើរ​ការ​ជា​បន្ត​ទៅទៀត។ ប្រទេសចិនបានប្រកាន់នូវជំហរ រាប់អានដោយស្មោះចំពោះប្រទេសជិតខាង និងជួយធ្វើឲ្យ​ប្រទេសជិតខាងមានសុខសន្តិភាព និងមានបាន ប្រកាន់ទស្សនៈដែលថារាប់អាន ស្មោះត្រង់ផ្តល់ផល​ប្រយោជន៍​និងរួមរស់នៅជាមួយគ្នា បន្តផ្តល់ជំនួយសេដ្ឋកិច្ច បច្ចេកទេសដល់ប្រទេសកម្ពុជាតាមលទ្ធភាពរបស់ខ្លួនដូច​កាលពី​មុន។
ចំណែកលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលបានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ធ​​អគ្គិសនី ដើម្បីផ្គត់ផ្គង់ថាមពល អគ្គិសនីឲ្យបានគ្រប់គ្រាន់ និងមានថ្លៃសមរម្យ គឺជាគន្លឹះដ៏សំខាន់សម្រាប់ជំរុញឲ្យ​មានកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ វិស័យផ្សេងទៀត ការអភិវឌ្ឍន៍តំបន់ជនបទ និងការបង្កើនសុខដុមរមនានៃការ​​រស់នៅរបស់ប្រជាពលរដ្ឋ។យុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៣ នៃរដ្ឋសភាកំណត់ថា “ រាជរដ្ឋាភិបាលបានផ្តល់អធិភាពខ្ពស់ទៅលើ ការទាក់ទាញឲ្យមានការចូលរួមរបស់ផ្នែកឯកជនក្នុងការផលិត និង​ការ​ផ្គត់ផ្គង់អគ្គិសនី ពិសេសនៅតាមបណ្តាទីរួម ខេត្ត និងទីប្រជុំជនសំខាន់ៗ ការអនុវត្តន៍គម្រោង​​អគ្គិសនី​ភាវូបនី​យកម្ម​ជនបទប្រកបដោយគុណភាព និងមានថ្លៃ សមរម្យព្រមទំាងគម្រោងតភ្ជាប់ខ្សែបណ្តាញ​បញ្ជូនថាមពលពី​ប្រទេស​ជិតខាង។
លោករដ្ឋមន្រ្តីបន្តថា នៅពាក់កណ្តាលឆ្នាំ២០១៤ ខាងមុខ យើងគ្រោងនឹងដាក់ឲ្យដំណើរការវារី អគ្គិសនីស្ទឹងប្ញស្សី​ជ្រុំក្រោម អានុភាព ៣៣៨ មេហ្គាវ៉ាត់ ហើយក៏បានដាក់អោយដំណើរការវ៉ារីអគ្គិសនីនេះ មុនកម្មវិធី ដែលបានគ្រោង​ដល់ឆ្នាំ២០១៤និងម៉ាស៊ីនទី១ អានុភាព ១៣៥ មេហ្គាវ៉ាត់រោងចក្រផលិត អគ្គិសនីដើរដោយធ្យូងថ្ម ទី២ នៅខេត្ត​ព្រះសីហនុ (ស្ទឹងហាវ) នៅឆ្នាំ២០១៤ នេះ ដែរគ្រោងនឹងដាក់ឲ្យដំណើរ ការវារីអគ្គិសនីស្ទឹងតាតៃ អានុភាព ២៤៦ មេហ្គាវ៉ាត់ មុនកម្មវិធីដែលគ្រោងដល់ឆ្នាំ ២០១៥ ហើយ ជាបន្តបន្ទាប់ចំពោះម៉ាស៊ីនទី២ និងទី៣ នៅឆ្នាំខាងមុខៗ ដើម្បីបំពេញតំរូវការថាមពលជូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិរបស់យើងដែលកើនឡើងឥត ឈប់ឈរ។ 
លោកបន្តទៀតថា អនុស្ថានីយ៍អគ្គិសនី និងបណ្តាញបញ្ជូនជាតិតង់ស្យុងខ្ពស់បានដាក់ឲ្យប្រើប្រាស់ ខ្សែបណ្តាញ​បញ្ជូន និងអនុស្ថានីយ៍អគ្គិសនីតង់ស្យុងខ្ពស់ភ្ជាប់ពីប្រទេសវៀតណាមមក ខេត្តតាកែវ រាជធានីភ្នំពេញ កំពត ព្រះសីហនុ (ភ្ជាប់ទៅរោងចក្រផលិតអគ្គិសនីដោយធ្យូងថ្មនិងវ៉ារីអគ្គិសនីកំចាយនៅផ្នែកខាងត្បូង) នឹងដាក់​ឲ្យប្រើ​ប្រាស់ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយ៍អគ្គិសនីតង់ស្យុងខ្ពស់ភ្ជាប់មកភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងបានតភ្ជាប់ជាមួយស្ថានីយ៍វារីអគ្គិសនីស្ទឹងអាតៃ ស្ទឹងតាតៃ និងស្ទឹងប្ញស្សីជ្រុំក្រោម នៅផ្នែកខាងលិច បានដាក់ឲ្យប្រើប្រាស់ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយ៍អគ្គិសនីតង់ស្យុងខ្ពស់ភ្ជាប់មកភ្នំពេញ និង កំពង់ចាមនៅផ្នែកខាងកើត។ 
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់គោលដៅកម្មវិធីអភិវឌ្ឍន៍អគ្គិសនីភាវូបនីយកម្មជនបទរបស់ព្រះរាជាណា​ចក្រ​កម្ពុជា នៅឆ្នាំ២០២០ ភូមិទាំងអស់ទូទាំងប្រទេស នឹងមានអគ្គិសនីប្រើប្រាស់ពីប្រភពអគ្គិសនីផ្សេងៗ។ ដល់ឆ្នាំ​២០៣០ យ៉ាងហោចណាស់៧០ភាគរយនៃគ្រួសារទាំងអស់ទូទាំងប្រទេស នឹងមានអគ្គិសនី ដែល​មានគុណភាព ដូចអគ្គិសនី​ពីបណ្តាញជាតិប្រើប្រាស់៕
ដោយ៖ ស.ស្អាត
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [649]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [665]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [664]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [651]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [701]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប៉ូលីស​​​ចំនួន​ ៧នាក់​ត្រួវបានគេសំ​លាប់​នៅក្នុងរដ្ឋ​ Chhattisgarh​

ប្រទេសឥណ្ឌា៖ កាលពីថ្ងៃសុក្រម្សិលមិញ មន្រ្តីប៉ូលីសឥ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [347]


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [701]


ព្រះមហាក្សត្រខ្មែរ អបអរសារទរ ការឡើងគ្រងរាជ្យរបស់ ព្រះអង្គ WILLEM ALEXANDER ព្រះមហាក្សត្រ ហូឡង់

ព្រះមហាក្សត្រខ្មែរអបអរសារទរការឡើងគ្រងរាជ្យរប...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [290]


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [701]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 18 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 156 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 226 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 744635​ នាក់