រាជធានីភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ទី៣១ មីនា កីឡាករជើងខ្លាំងពីររូប គឺចៅ ផលឌឿ មកពីក្លិបសំរោងកោងខេត្ត
បាត់ដំបង នឹងឡើងសង្វៀនបឹងសោ្នប្រកួតជាមួយ ឃឹម ពេជ្រចិន្តា មកពីក្លិបបុរីនាគរាជ និងពុំទាន់មានអ្នកណា
ម្នាក់អាចប៉ាន់ស្មានពីលទ្ធផលនៅឡើយ ទេ ក្នុងពេលដែលពួកគេទាំងពីរនាក់ត្រូវគេឱ្យឈ្មោះថា ជាកីឡាករ
ឡើងកដូចគ្នា ។ ទោះជាយ៉ាងណា ពួកគេម្នាក់ៗហាក់បង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ជ័យជម្នះ គឺរបស់ខ្លួន
យ៉ាងពិតប្រាកដ ដោយម្នាក់ៗហាក់មិនទទួលយកលទ្ធផលបរាជ័យឡើយ ។
កីឡាករ ចៅ ផលឌឿ និយាយថា ក្នុងប្រវត្តិជួបប្រកួតជាមួយកីឡាករជើងខ្លាំងនៅលើ សង្វៀនប្រដាល់ រូបគេ
ហែលឆ្លងការប្រយុទ្ធឡើងសុសសាច់អស់ទៅហើយ ដោយដៃគូរបស់គេមិនមែនមានសមត្ថភាពត្រឹមប្រហែល
កីឡាករ ឃឹម ពេជ្រចិន្តា ផង តែរូបគេនៅតែអាចស៊ូ បាន ។ រូបគេមិនមានបំណងមើលស្រាលដៃគូទេ ពោលគឺ
គ្រាន់តែយល់ថាឃឹម ពេជ្រចិន្តា មិនមែនជាដៃគូលើកដំបូង ដែលរូបគេត្រូវញញើតឡើយ ។ បើទោះជាមាន
ប្រវត្តិចាញ់ខ្លះ ឈ្នះខ្លះ ប៉ុន្តែគេនៅតែយល់ថា ការប្រកួតនៅថ្ងៃទី៣១ មីនា គឺលទ្ធផលបរាជ័យ មិនមែនធ្លាក់មក
លើរូបគេនោះទេ ។ តាមរយៈស្នៀតម៉ាត់ និងស្នៀតកែងដែលរូបគេប្រឹងប្រែងដុសខាត់អស់ប្រមាណជា១
អាទិត្យចុងក្រោយនេះធ្វើឱ្យរូបគេជឿថា ពិតជាអាចដណ្តើមបានជ័យជម្នះពីកីឡាករឃឹម ពេជ្រចិន្តា ។
ចៅ ផលឌឿ អះអាងថា រូបគេមិនធ្វើឱ្យបាក់មុខ ដូចបទពិសោធន៍ដែលត្រូវគេមិនប្រកាសលទ្ធផលកាលពីមួយ
រយៈមុន នោះទេ ដើម្បីកុំឱ្យគេថាឡើងប្រកួតមិនអស់សមត្ថភាព ព្រោះតែបានលក់ខ្លួន ។ កីឡាកររូបនេះមាន
ជំនឿយ៉ាងមុតមាំថា ឃឹម ពេជ្រចិន្តា មិនអាចផ្តួលរូបគេបាក់មុខ ក្នុងការប្រកួតនៅសង្វៀនបឹងស្នោនៅថ្ងៃ
អាទិត្យ ទី៣១ មីនា នោះឡើយ និងថែមទាំងបញ្ជាក់បែបប្រាកដប្រជាចំពោះសមត្ថភាពរបស់ ខ្លួនថា នឹងប្រឹង
ប្រែងមិនឱ្យកើតមានបរាជ័យចំពោះរូបគេនាល្ងាច នោះទៀតផង ។
ដោយឡែក ឃឹម ពេជ្រចិន្តា វិញ ក៏ហាក់មានអំនួតមិនអន់ប៉ុន្មានដែរ នៅពេលរំលឹកដល់ការប្រកួតដែលចាប់
ផ្តើមនៅល្ងាច ថ្ងៃអាទិត្យ នោះ ។ កីឡាកររូបនេះនិយាយថា សម្រាប់ការជួបជាមួយ ចៅ ផលឌឿ បើទោះជា
មិនអាចស៊ីផុយក៏រូបគេពិតជាអាចដណ្តើមបានជោគ ជ័យដោយមិនលំបាកដែរ ។ គេបានសម្តែងភាពជឿជាក់
ថា មិនអាចចាញ់ ចៅ ផលឌឿ បានឡើយ ដោយចៅ ផលឌឿ មិនមែនជាកីឡាករខ្លាំងដៃ ខ្លាំងជើង ខ្លាំងកែង
ក្នុងកម្រិតមួយដែលគេមិនអាចស៊ូបាន ។ ទោះជា ចៅ ផលឌឿ មានសមត្ថភាពប្រកួតខ្ពស់ តែរូបគេនៅតែមាន
ជំនឿថា ខ្លួន ពិតជាអាចដណ្តើមបានលទ្ធផលវិជ្ជមានសម្រាប់ការឡើង សង្វៀនជួបគ្នាលើកនេះ ។ ដោយ
សំអាងលើស្នៀតកែង រន្ទះជើង និងកណ្តាប់ដៃ ដែលរូបគេធ្លាប់បានផ្តួលកីឡាករជាច្រើនរូបរួចមកហើយ និងឱ្យ
បាក់មុខក្នុងពេលប្រកួតគ្នានាពេលកន្លងមក ។ បើទោះជាក្តីសង្ឃឹមថា ការផ្តួល ចៅ ផលឌឿ ឱ្យសន្លប់ អាចពិ
បាកកើតឡើង ប៉ុន្តែសម្រាប់សំណាងដណ្តើមយកឈ្នះគេហាក់មានជំនឿថា គឺពិតជាមានក្នុងភាគរយខ្ពស់ ។
តាមរយៈអំនួតរៀងៗខ្លួននេះ គេមិនទាន់ដឹងថា តើអ្នកណាម្នាក់ក្នុងចំណោមពួកគេនឹងលេចចេញសញ្ញា វិជ្ជមាននៅឡើយទេ ។ គាប់ជួនអ្នកស្នេហាវិស័យកីឡាប្រដាល់ហាក់ពិបាកកាន់ជើង ម្ខាងៗផង ទើបការព្យាករណ៍
ពីលទ្ធផលរវាងគូនេះ ត្រូវគេធីបទុកមួយអន្លើ ។ ទោះជាយ៉ាងណា ម្នាក់ៗយល់ស្របគ្នាថា រវាងចៅ ផលឌឿ
និងឃឹម ពេជ្រចិន្តា ប្រសិនបើពួកគេប្រកួតអស់ដៃដូចគ្នា នោះផ្កាភ្លើងធំមួយនឹងកើតឡើងនៅលើសង្វៀន
ហើយធ្វើឱ្យអ្នកទស្សនាជក់ចិត្ត។ ចាំមើលតើក្នុងចំណោមពួកគេ អ្នកណាម្នាក់នឹងសម្រេចគោលដៅ?
ក្រៅពីគូឯកទាំងពីរ នៅថ្ងៃនោះក៏មានការជួបប្រកួតរវាងកីឡាករល្អៗចំនួន៤គូ ផ្សេងទៀត ដើម្បីកំដរគូឯកផង
ដែរ ៕
ពីកោះសន្តិភាព