ប្រទេសហ្គែនយ៉ា៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ខ្មាន់កាំភ្លើងចំនួន ២នាក់បានធ្វើការបាញ់ប្រហារយ៉ាងសាហាវនៅក្នុង ព្រះវិហារមួយកន្លែងស្ថិតនៅក្បែរទីក្រុង Mombasa ដោយបានឆក់យកជីវិតមនុស្សចំនួន ៤នាក់និងបានបណ្តាល
អោយមនុស្សជាច្រើននាក់ទៀតទទួលរងរបួសជាទំងន់។ សាក្សីម្នាក់បានអះអាងថា មុនពេលកើតហេតុ គេបាន
ឃើញខ្មាន់កាំភ្លើងយ៉ាងហោចណាស់ ២នាក់គឺបានដើរចូលក្នុងព្រះវិហារមួយកន្លែងនៃតំបន់ Likoni រួចហើយពួក
គេទាំង២នាក់នោះក៏បានធ្វើការបាញ់ប្រហារយ៉ាងសាហាវ។ រហូតមកទល់ពេលនេះគឺគ្មានប្រភពព័ត៌មានមួយណា
បានដឹងនៅឡើយទេថា នរណានៅពីក្រោយរឿងខាងលើនេះ ក៏ប៉ុន្តែមន្រ្តីប៉ូលីសម្នាក់បានរិះគន់យ៉ាងខ្លាំង
ដល់ពួកសកម្មប្រយុទ្ធអ៊ីស្លាមនៃក្រុម al-Shabab ថាជាអ្នកបង្ករឿងខាងលើនេះ។ គួររំលឹកផងដែរថា ការបាញ់
ប្រហារនៅក្នុងទីក្រុង Mombasa និងទីក្រុង Nairobi គឺបានកើតឡើងតាំងតែពីប្រទេសហ្គែនយ៉ាបានបញ្ជូនកង
ទាហានជាច្រើននាក់ទៅក្នុងប្រទេសសូម៉ាលីនៅឆ្នាំ ២០១១មកម្លេះ នៅក្នុងគោលបំណងបំផ្លាញពួកសកម្មប្រ
យុទ្ធ al-Shabab៕ ដោយ៖ តុលា