លោក ញ៉ឹក ប៊ុនឆៃ រំពឹងថា អាសនៈចំនួន១​របស់​លោក​នៅ​ខេត្ត​បន្ទាយមានជ័យ​នៅរក្សាបាន
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ បើ​​ទោះជា​មានសម្ពាធ​ដ៏​ធំ​ពីរ​ ​ដែល​គេ​យល់​ថា​ នឹង​ធ្វើ​អោយ​កម្លាំង​គាំ​ទ្រ​គណ​បក្ស​រាជា​និយម​ ​ថម​ថយ​
ក៏​ដោយ​ ​ក៏​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ​ញឹក​ ប៊ុន​ឆៃ​ ​អគ្គ​លេខា​ ធិការ​គណ​បក្ស​ហ្វ៊ុន​ ​ស៊ិន​ប៉ិច​ ​នៅ​តែ​អះ​អាង​ ​និង​
មាន​​ជំនឿ​ថា​ អាសនៈ​ចំនួន​១​របស់​លោក​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​នឹង​នៅ​តែ​រក្សា​បាន​ក្នុងអាណត្តិទី៥នេះ។​

សម្ពាធ​ធំៗ​ទាំង​ពីរ​នោះ​ គឺ​សន្ទុះ​អ្នក​គាំទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​កើន​ឡើង​កាន់​តែ​ខ្លាំង​នៅ​ខេត្ត​ភាគ​
ពាយ័ព្យ​មួយ​នេះ ​ដែល​គេ​រំពឹង​ថា​ ​នឹង​ស្រូប​យក​អាសនៈ​ចំនួន​៥​ ក្នុង​ចំណោម​អាសនៈ​ចំនួន​៦​ ​នៅ​ក្នុង​ខេត្ត​ ​ឯ​
សម្ភាធ​ធំ​មួយ​ទៀត​ គឺ​ការ​បង្រួប​បង្រួម​គ្នា   ​​ រ​វាង​​គណប​ក្ស​សម​ ​រង្ស៊ី​ ​និង​គណ​បក្ស​​សិទ្ធិ​មនុស្ស​ទៅជាគណបក្ស​
តែ​មួយ​គឺ​គណ​បក្ស​សង្រ្គោះ​ជាតិ​​ ជា​ពិសេស​គឺ​ការ​វិល​ត្រ​ឡប់​មក​វិញ​របស់​លោក​សម រង្ស៊ី​ ប្រធាន​គណ​បក្ស​
សង្រ្គោះ​ជាតិ​ ​ដែល​គេ​អាច​ប៉ាន់​ស្មាន​បាន​ថា ​នឹង​ធ្វើ​អោយ​កម្លាំង​បក្ស​ ប្រឆាំង​មាន​សន្ទះ​ខ្លាំង​ជា​ង​មុន​។​
នៅ​ក្នុង​កិច្ច​សម្ភាសន៍ជាមួយក្រុមអ្នកសារពត៌មានកាលពីម្សិលមិញនៅខេត្តបន្ទាយមានជ័យ​លោក​ញ៉ឹក​ ប៊ុន​ឆៃ​ ​
មិន​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ទេ​ ដោយ​លោក​សំអាង​ទៅ​​លើ​វត្ត​មាន​របស់​ព្រះ​រាជ​បុត្រី​ ​ព្រះអនុជ នរោត្តម​
អរុណ​រស្មី​ ​​ប្រធាន​គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ ប្រជា​ប្រិយ​ភាព​របស់​លោក​នៅ​ក្នុង​ខេត្ត​ភាគ​ខាង​លិច​ ​និង​ការ​បង្រួប​
បង្រួម​គ្នា​រវាង​គណ​បក្ស​រាជា​និយម​ទាំង​ពីរ​ ​ដែល​បាន​បែក​បាក់​គ្នា​កន្លង​មក​គឺគណ​បក្ស ហ្វ៊ុនស៊ិន​ប៉ិច​ និង​គណ​
បក្ស​នរោត្តម​ ​រណ​ឬទ្ធិ ឡើងវិញ​។​
លោក ញឹក ប៊ុនឆៃ បន្តថា ឆ្លងតាមរយៈយុទ្ធនាកឃោសនាស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ​ជាង២សប្តាហ៍​កន្លង​
មកនេះ លោកមើលឃើញថា ប្រជាប្រិយ៍ភាពរបស់សម្តេច ព្រះ​រាជ​បុត្រី​ ​ព្រះអនុជ នរោត្តម​អរុណ​រស្មី​ ប្រធាន​
គណបក្សហ្វ៊ុនស៊ិនប៉ិច មានការកើនឡើងខ្លាំង​ពិសេស​នៅខេត្តភាគខាងលិច បងប្អូនប្រជាពលរដ្ឋ​ហាក់ងាក​
មក​គាំទ្រព្រះអង្គច្រើន ។ ម៉្យាងទៀត​កម្លាំងសមាជិក សមាជិការ ដែលគាំទ្រលោកនៅខេត្តបន្ទាយមានជ័យ​កាល​​ពីអាណត្តិមុន​គឺនៅ​រក្សា​បាន​ដដែលមិនមានចេញទៅណានោះទេមានតែចូលមកបន្ថែមជាច្រើននាក់​
ទៀត។
​ជាមួយគ្នានោះ ក្រុមអ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិចលោក មូល ឈឿន និយាយថា ដោយ​មើល​ឃើញពីគោល​
នយោបាយច្បាស់លាស់ត្រឹមត្រូវ និងមានបំណងដើរតាមលំអានមាគ៌ា​សីហនុនិយម គឺការផ្សះផ្សារជាតិ បង្រួប​
បង្រួមជាតិ មិនបែងចែកពណ៌សម្បុរ និន្នាការ​នយោបាយ ហើយមិនលំអៀងទៅរកមហាអំណាចណាមួយ គឺ​
មានកិច្ចសហប្រតិបត្តការទាំង ក្នុងតំបន់ និងនៅលើសកលលោក។ ដូច្នេះហើយទើបរូបលោក ក៏ដូចជាសមា​
ជិក​សមាជិកា ជាច្រើនទៀតបានសំរេចចិត្តឥតងាករេគាំទ្រគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងបន្តរួមសហ
ការណ៍គ្នាការពារគណបក្សរាជានិយមមួយនេះឲ្យនៅគង់វង្សយូអង្វែង ព្រោះជាស្នាព្រះហស្ថ​តែមួយគត់​របស់​
ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សម្តេចតា សម្តេចតាទួត​នៃយើង និងជាកេរ្តិ៍​ដំណែល​មិនអាច​
កាត់ថ្លៃបានដែលព្រះអង្គបានធ្វើពលីកម្មគ្រប់យ៉ាង​បង្កើត​ឡើងជាមាគ៌ានៃការបង្រួបបង្រួមជាតិ ផ្សះផ្សារ និង​
បង្កើត​ទំនាក់ទំនងការទូតជាមួយបណ្តា​ប្រទេសនៅលើសកលលោករហូតមកដល់សព្វថ្ងៃនេះ ។
បើទោះជាមានសម្ពាធខ្លាំងពីគណបក្សនយោបាយដទៃទៀតជាច្រើនក៏ដោយលោកញឹកប៊ុនឆៃនៅ​តែអះអាង​
ថាគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចនៅតែមានវត្តមានជានិច្ចនៅក្នុងរដ្ឋសភាក្នុង​អាណត្តិ​ទី៥​នេះក៏ដូចជា​
អាណត្តិ​បន្តបន្ទាប់ទៀត​ ដោយសារមានរាជបុត្រីមួយអង្គដ៏ឆ្នើមរបស់សម្តេចឪនិងជា​ស្រ្តីទី១​នៅកម្ពុជា​ដែល​
ក្លាហានបានប្រឡូកយ៉ាងស្រួចស្រាវក្នុងឆាកនយោបាន៕

ដោយ៖ ស-ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ទេសចរអន្តរជាតិ​ជិត៦ សែននាក់​មកទស្សានាកម្ពុជា​តាមច្រកអន្តរជាតិ​ប៉ោយប៉ែត ​

ភ្នំពេញ៖ ភ្ញៀវ​ទេសចរ​​អន្តរ​ជាតិ​ ​ចូល​​មកទស្សនា​ក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [321]


សម្តេច ព្រះអនុជ នរោត្តម អរុណរស្មី អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

សម្តេចព្រះអនុជនរោត្តម​ អរុណរស្មីអំពាវនាវឲ្យប...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [256]


សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

សារលិខិតថ្វាយព្រះពរ  សម្តេចព្រះមហាក្សត្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [302]


ជនដៃ​ដល់ម្នាក់​​​បាញ់​​សំលាប់​មនុស្ស​ ៧នាក់​នៅក្នុង​​​​ប្រទេស​ Turkey​​​

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ កម្មករចិត្តឆៅម្នាក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [309]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 595 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1755 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865432​ នាក់