កម្ពុជាសល់​អង្ករជាង៣​លានតោន​សម្រាប់នាំ​ចេញឆ្នាំ​២០១៣-២០១៤​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

     ភ្នំពេញៈ សម្រាប់​ ឆ្នាំ២០១៣-២០១៤តុល្យភាព​ស្បៀង​នៅក្នុង​ប្រទេស​កម្ពុជា នៅសល់​ស្រូវ​ជាង​៤,៧លាន​តោន​ឬ​គិត​ជា​អង្ករ​ប្រមាណ​ជាជាង៣លាន​តោនលើ​ការនាំចេញទៅក្រៅប្រទេស។
      រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក អ៊ុក រ៉ាប៊ុន ថ្លែងបែបនេះ ខណៈពេល​ជួប​ជាមួយ​លោក Jean-François Cautainឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា កាលពីពេល​កន្លង​​ទៅនេះ បាន​លើកឡើងថា ពិត​មែន​តែ​ប្រទេស​កម្ពុជា​បាន​ជួបប្រទះ​គ្រោះធម្មជាតិ​ទឹកជំនន់​តែ​តាម​​លទ្ធផល​នៃ​ការវាយតម្លៃ​តុល្យភាព​ស្បៀង សម្រាប់​​​ឆ្នាំ២០១៣-២០១៤នាពេលថ្មីៗនេះ គឺ​យើង​មាន​អតិរេក​ស្រូវ​​​​ជាង៤,៧៨៥លាន​តោន​គិត​ជា​អង្ករ​ប្រមាណ​ជា​ជាង​៣លាន​តោន​ដែលរំពឹងថា នឹងអាចនាំចេញអង្ករបានយ៉ាងតិច១លានតោននៅឆ្នាំ២០១៥តាមការរំពឹងទុក។

      ​លោក អ៊ុក រ៉ាប៊ុន បានចាត់ទុក​វិស័យ​កសិកម្ម​ថា ជា​វិស័យ​គន្លឹះ​និង​មាន​សារៈសំខាន់​សម្រាប់​កំណើន​​សេដ្ឋកិច្ច​ជាតិ។ លោក​បាន​ជម្រាបជូន​ផងដែរ ​អំពី​កិច្ចព្រមព្រៀង​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​របស់ ​សហភាព​អឺរ៉ុប​លើ​គម្រោង​កម្ម​វិធី​លើកកម្ពស់​កំណើន​វិស័យ​កសិកម្ម ដោយ​និរន្តរភាព​សម្រាប់​គាំទ្រ​ដល់​គោលនយោបាយ​វិស័យ​កសិកម្ម វិស័យ​ជលផល និង​ផលិតកម្ម​សត្វ។

     ទន្ទឹម​នឹងនោះ លោកក៏បាន​ជំរុញ​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ដើម្បី​អនុវត្ត​គម្រោង​ថ្មី​នេះឱ្យ​ទទួ​ល​បាន​ជោគជ័យ និង​ចូលរួម​ដោះស្រាយ​ជា​ជំហ៊ានៗជាមួយ​ក្រសួង-ស្ថាប័ន ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​តាម​ជាក់ស្តែង។

      យោងតាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ-អង្ករ​នៃ​ វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន​ឆ្នាំ២០១៣ ប្រទេស​កម្ពុជា​​នាំចេញ​អង្ករ​បាន​ចំនួន​៣៧៨,៨៥៦ តោន ដែល​បរិមាណ​នេះ​គឺមាន​ការកើនឡើង ១៨៤.​១៦​ភាគរយ​បើ​ធៀប​ទៅនឹង​ការនាំចេញ​នៅក្នុង​ឆ្នាំ២០១២ ដែលមាន​ចំនួន​តែ ២០៥,៧១៧តោន​នោះ។

     គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ២០១០កន្លងទៅនេះ​ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោល​នយោ​បាយ​​ស្ដី​ពី​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ដែល​ក្នុងនោះ​ចក្ខុវិស័យ​ជា​ចំបង​របស់​រដ្ឋាភិបាល​គឺ​ ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា​អាច​នាំចេញ​អង្ករ​បាន​យ៉ាងតិច១លាន​តោន​នៅត្រឹម​ឆ្នាំ២០១៥៕

ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1328]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1107]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រលក​កំដៅនៅ​ប្រទេស​អាហ្សង់​ទីន ឆក់យក​ជីវិត​មនុស្ស​ ៧នាក់​

អាហ្សង់ទីន៖ យោងតាមមន្រ្តីប៉ូលីសបានអោយដឹងថា កាលពីសប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [715]


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ច...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [927]


សមាជិកព្រឹទ្ធសភា៣៩រូប ថ្កោលទោសសំដី លោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត

សមាជិកព្រឹទ្ធសភា៣៩រូប ថ្កោលទោសសំដីលោក កឹម សុ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [355]


សម្តេច​​​​តេជោ​ អំពាវ​នាវ​ឱ្យ​លុប​បំបាត់​វប្បធម៌​លួចចម្លង​

ភ្នំពេញៈ ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [380]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 69 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 101 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039368​ នាក់