EDC ប្រកាសផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅតំបន់​មួយចំនួន ​នៅភ្នំពេញ ​ខេត្តកណ្តាល ​និងកំពង់ស្ពឺ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានប្រកាសពីការផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួន នៅភ្នំពេញ ខេត្ត​កណ្តាល​​និងខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តការងារជួសជុល ថែទាំ និងផ្លាស់ប្តូរ​បរិក្ខារប្រព័ន្ធបណ្តាញចែកចាយពីថ្ងៃ ទី១៦ ខែមករានេះដល់ថ្ងៃអាទិត្យ ទី១៩ មករា នេះ។យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា (EDC) ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤​ចុះហត្ថលេខា​ដោយលោក​ កែវ​ រតនៈ​ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជាអគ្គនាយក​អគ្គិ​សនីកម្ពុជាបញ្ជាក់ថាអគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួន ទៅតាមពេលវេលា និង​ទីកន្លែងមួយចំនួន ទាំងនៅក្នុងរាជធានីភ្នំពេញ ទាំងនៅខេត្ត​កណ្តាល​និងកំពង់ស្ពឺ។នៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមករា ឆ្នាំ២០១៤ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង២ រសៀល នៅតំបន់ភ្លើងលេខ ប.ត. ១៣៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៥១ ក្នុងសង្កាត់បឹងកក់១ខណ្ឌទួលគោក រួមទាំងតំបន់ភ្លើងលេខ P331 ស្ថិតនៅ​​ភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ រសៀល នៅតំបន់ភ្លើង​មួយចំនួន ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល រហូត​ដល់ភូមិថ្នល់ទទឹង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០១៤ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី គឺចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នៅតំបន់​ភ្លើង​មួយចំនួន ដែលស្ថិតនៅភូមិគោករកា ភូមិច្រេស ភូមិត្រពាំងពោធិ៍ ភូមិកប់ស្រូវក្នុងសង្កាត់គោករកា ខណ្ឌពោធិ៍​សែន​ជ័យ និងចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ២ រសៀល នៅតំបន់ភ្លើងលេខ ប.ត. ០២៤ ស្ថិតនៅតាម​បណ្តោយ​មហា​វិថី​ព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញរួមទាំងតំបន់ភ្លើងលេខ ប.ត. ២៨៩ ស្ថិតនៅ​តាម​បណ្តោយ​វិថីព្រះសីហនុ ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧ មករា និងចាប់ពីម៉ោង ៩ ព្រឹក ដល់​ម៉ោង៤រសៀល នៅតំបន់ភ្លើងមួយ​ចំនួនដែលស្ថិតនៅភូមិរោងចក្រ ក្នុងសង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ​២០១៤ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នៅតំបន់ភ្លើងលេខ ប.ត. ៧៥៣ P៥៦៩ P៥៧០ P៦៣៦ និងP១១១៤ ស្ថិត​នៅតាមបណ្តោយផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ និង​ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៥ល្ងាច នៅតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅភូមិត្រពាំងក្រសាំង ក្នុងសង្កាត់​ត្រពាំង​ក្រសាំង ភូមិកន្ទោក ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។សូមបញ្ជាក់ថា ការផ្អាកខាងលើ​​នេះគឺ​ចាប់​ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី១៦នេះរហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០១៤ ចាប់ពីម៉ោង៨ ព្រឹកដល់​​ម៉ោង៥​ល្ងាច នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិតាងូវ ដែលប្រើប្រាស់អគ្គិសនីចេញ​ពី​បន្ទប់ភ្លើងលេខ ប.ត. ៣០៦ ក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

ដោយ៖​ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1015]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1319]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក ប៉ា សុជាតិវង្ស ជំរុញឲ្យមន្ទីរពេទ្យជោរ៉ៃ ពន្លឿនការសាងសង់ ដើម្បីបំរើប្រជាពលរដ្ឋកម្ពុជា

លោក ប៉ា សុជាតិវង្ស ​ជំរុញ​ឲ្យ​មន្ទីរពេទ្យ​ជោ...អានបន្ត

ទេសចរណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [467]


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [784]


​កម្មក​រេរាង​ចក្រ ​កាត់​ដេរ​សន្លប់ ​១៩​នាក់​ដោយ ​សារ​ការឆ្លង ​ចរន្ត​អគ្គីសនី​

កម្មករចក្រកាត់ដេរ(KKN) ដែលមានទីស្នាក់ការស្ថិតក្នុង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [355]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 7 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 207 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1360 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 967477​ នាក់