ភ្នំពេញ៖សាលាកម្ពុជាអូស្រ្តាលី ត្រូវបានក្រសួងអប់រំយុវជននិងកីឡាទទួលស្គាល់ថាជាសាលាជំនាញ ផ្នែក
អប់រំ បណ្តុះបណ្តាល ភាសាអង់គ្លេស និងចំណេះទូទៅដល់សិស្ស កម្រិតបឋម និង មធ្យម នោះ នៅព្រឹកថ្ងៃ
ពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៣នេះ បានផ្តល់ រង្វាន់ដល់សិស្សពូកែប្រចាំឆ្នាំ នៃថ្នាក់បឋមសិក្សាចំណេះទូទៅ
និងថ្នាក់ភាសាអង់គ្លេស ចាប់ពីមត្តេយ្យសិក្សារហូតដល់កំរិត៨ និងការប្រកាសការឈប់សម្រាកវ៉ាកងធំប្រចាំ
ឆ្នាំសិក្សា២០១២-២០១៣ ក្រោមវត្តមានលោក ប៉ក់ វ៉ាន់ រដ្ឋលេខធិការក្រសួងអប់រំយុវជន និងកីឡា។
នាយកសាលាកម្ពុជា-អូស្ត្រាលី លោក ផាន់ សិទ្ធី បានលើកឡើងក្នុងពិធីនោះថា សាលាកម្ពុជា-អូស្រា្តលី ត្រូវ
បានបង្កើតឡើងនៅឆ្នាំ២០០៨ មានបង្រៀនភាសាអង់គ្លេស និងចំណេះទូទៅចាប់ពីមត្តេយ្យសិក្សាដល់ថ្នាក់
ទី៦។ ចក្ខុវិស័យរបស់សាលានេះ គឺ កសាងសង្គមមួយ ដែលមានសុខសន្តិភាព ទទួលបានការសិក្សាអប់រំ
ប្រកបដោយគុណភាព សមត្ថភាពវិន័យ និងសីលធម៌ ។
លោក ផាន់ សិទ្ធីបន្តថា បេសកកម្មរបស់សាលាគឺផ្តល់ការអប់រំ ដល់កុលបុត្រខ្មែរ នូវសីលធម៌ វប្បធម៌ និង
ប្រពៃណី និងសមត្ថភាពខ្ពស់ សម្រាប់ចូលរួមកសាង និងអភិវឌ្ឍជាតិ ជាអារ្យប្រទេសដោយឈរលើគោល
ការណ៍ នៃការអប់រំប្រកបដោយគុណភាព និងសមត្ថភាព។ជាមួយគ្នានោះ លោកនាយកសាលាបានបង្ហាញ
ថា ក្នុងរយៈពេល៥ឆ្នាំនៃបេសកកម្មរបស់ខ្លួន សាលាកម្ពុជា-អូស្រ្តាលី បានធ្វើឲ្យសម្រេចនូវសមិទ្ធិផលដ៏ធំ
ធេងលើវិស័យអប់រំ ពោលគឺបានផ្តល់ការសិក្សាអប់រំដល់ក្នួយៗ ចាប់ពីអាយុ៤ឆ្នាំឲ្យចេះអាន ចេះសរសេរ និង
ចេះនិយាយភាសា អង់គ្លេសដ៏សមរម្យ។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ម៉ក់ វ៉ាន់ ដែលបានការអញ្ជើញចូលរួមក្នុងពិធីនោះដែរ
បានធ្វើការផ្តែផ្តាំដល់សិស្សានុសិស្ស នៃសាលាកម្ពុជា-អូស្ត្រាលីទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ
គោរពឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ពីព្រោះថា ពួកក្នួយៗទាំងអស់ជាទំពាំងស្នងឫស្សី និងជាធនធានមនុស្ស
ដ៏មានសារសំខាន់ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចំរើននាពេលបច្ចុប្បន្ន និងទៅ
អនាគត។
សូមបញ្ជាក់ថា នៅឆ្នាំសិក្សា២០១៣-២០១៤នេះ សាលាកម្ពុជាអូស្រា្តលី បានធ្វើការអភិវឌ្ឍ ខ្លួនឲ្យទៅជា
មធ្យមសិក្សា ឬទៅជាវិទ្យាល័យ ពោលគឺមានទទួលសិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ក្រោមកិច្ចសហការ
ជាមួយ សាលាបញ្ញាសាស្រ្តអន្តរជាតិ។ទន្ទឹមនោះសាលាកម្ពុជា-អូស្រ្តាលីនឹងធ្វើការអភិវឌ្ឍប្រែក្លាយទៅជា
វិទ្យាស្ថាន ដែលអាចទទួលសិស្ស ចូលរៀនដល់ថ្នាក់ឧត្តមសិក្សានៅឆ្នាំ២០១៥ខាងមុខនេះផងដែរ៕
ដោយ៖ ស.ស្អាត