អគ្គិភ័យឆាបឆេះ​ផ្ទះអាជីវករលក់​ដូរ អស់ជាង២០ខ្នង​ នៅផ្សាររមាស ​ស្រុកទឹកផុស​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

កំពង់ឆ្នាំង៖ ផ្ទះ​ប្រជា​ពល​រដ្ឋ​ចំនួន​ជាង​២០​ខ្នង ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​​តែ​ក្នុង​រយះ​១​ម៉ោង ដោយ​សារ​តែ​ការ​ទុសេ​​​​​​​​​​ខ្សែ​ភ្លើង គ្រោះ​អគ្គិភ័យ​នេះ បាន​កើត​ឡើង​វេលា​ម៉ោង​៦ និង​៥០នាទី​​យប់ ថ្ងៃ​​ទី​១៨ មីនា នៅ​ខាង​លិច​ផ្សារ​រមាស តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៣ ផ្លូវ​រថ​ភ្លើង ស្ថិ​ត​ក្នុង​ភូមិ​ស្រែ​តាជៃ ឃុំ​អភិ​វឌ្ឍន៍ ស្រុក​ទឹក​ផុស ។ អធិការ​​​​នគរ​បាលស្រុកទឹកផុសលោកខែម វិបុល បានឲ្យដឹងថា ដើមហេតុនៃគ្រោះ​អគ្គិ​ភ័យខាងលើនេះនេះ បង្កឲ្យមាន​​​ការឆាប​ឆេះ​ឡើងគឺ បណ្តាលមកពីការទុសេ​ខ្សែភ្លើង​ចេញពីផ្ទះស្រ្តីមេម៉ាយម្នាក់ ឈ្មោះថា ម៉ែ អាងន ៗ (ឈ្មោះពិតមិន​​ទាន់​ដឹង) ។ ក្នុងពេល​អគ្គិភ័យកំពុងឆាបឆេះ ដោយសារមានខ្យល់បក់ខ្លាំង និងតាមផ្ទះ​មួយ​ចំនួនមានលក់សាំង និងហ្គាស​ផង​នោះ ក៏បង្កឲ្យឆេះរាលដាលដល់ផ្ទះអាជីវករលក់ដូរ ដែលមានជញ្ជាំង​ជាប់ៗគ្នា ពីផ្ទះមួយទៅផ្ទះមួយ អស់ជា​ង​២០​ខ្នង ប៉ុន្តែមិន​បង្កឲ្យមានមនុស្សរបួស ឬស្លាប់ឡើយ ។

លោកអធិការបានបន្ដឲ្យដឹងទៀតថា ទំហំនៃការខូចខាតដោយគ្រោះអគ្គិភ័យនេះ សមត្ថ​កិច្ចមិនទាន់ស្រង់ស្ថិតិបាន​ច្បាស់​លាស់​​ពី​ជន​រង​​​​​​​​គ្រោះទាំងអស់​នោះនៅ​ឡើយទេ ព្រោះ​តែម្ចាស់ផ្ទះខ្លះ មិននៅផ្ទះ ទៅការបងប្អូននៅឆ្ងាយ តែ​តាមការប៉ាន់ស្មាន ទំហំនៃ​ការខូចខាត គឺមានជាច្រើនម៉ឺនដុល្លា ដោយសារជនរងគ្រោះ​ជា​អាជីវករលក់ដូរ​ឥវ៉ាន់​ច្រើន​នាក់ ។ នៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ​របស់ស្នងការ​ដ្ឋាន​នគរបាលខេត្ត ចំនួន​២​គ្រឿង បានប្រើប្រាស់ទឹកអស់១៧ ជើង ជួយបាញ់ពន្លត់ ទើប​អាចទប់ស្កាត់ការឆាបឆេះរាលដាល​​​​ទៅផ្ទះដ៏ទៃជាបន្ត​ទៀត​បាន ៕ដោយ៖ ភីនរ៉ា

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ការវាយ​ប្រហារ​នៅប្រទេស ​Yemen​ បាន​សំលាប់​​មនុស្ស​​យ៉ាង​ហោចណាស់​​ ៥២​​នាក់​​

ប្រទេស Yemen៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនៅក្នុង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [495]


បក្សសង្រ្គោះជាតិនឹងប្តឹងគ.ជ.ប.ទៅតុលាការ​នូវ​ភាព​​មិន​ប្រ​ក្រ​តីក្នុង​ការ​បោះឆ្នោត

ភ្នំពេញ ៖ ​មេដឹកនាំគណបក្សសង្គ្រោះជាតិគ្រោងនឹ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [539]


សមាជិកសភាគណបក្សប្រជាជន នឹងចូលរួមក្នុងមហាបាតុកម្មជាមួយអ្នកទោសគុកទួលស្លែង

សមាជិកសភាគណបក្សប្រជាជននឹងចូលរួមក្នុងមហាបាតុក...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [410]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 731 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1710 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231809​ នាក់