រដ្ឋាភិបាលកម្ពុជាស្នើឲ្យ​មាន​ការ​កែ​ប្រែ​អនុ​ក្រឹត្យ​ហាម​ការ​ជក់​បារី​និង​បង្ហុយ​ផ្សែង​នៅ​កន្លែង​សាធារណៈ
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា​បាន​សម្រេច​ឲ្យ​ក្រសួង​សុខាភិបាល​ ត្រូវ​យក​សេចក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តី​ពី​វិធាន​ការ​ហាម​ការ​ជក់​បារី និង​ការ​បង្ហុយ​ផ្សែង​ផលិត​ផល​ថ្នាំ​ជក់​ នៅ​កន្លែង​ធ្វើ​ការ​ និង​កន្លែង​សាធារណៈ​ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និង​កែ​សម្រួល​ឡើង​វិញ​នូវ​មាត្រា​មួយ​ចំនួន​ដែល​និយាយ​ផ្តោត​ទៅ​លើ​ការ​ដាក់​ទណ្ឌ​កម្ម​ និង​ការ​ផាក​ពិន័យ​ច្រើន​​ជាង​ការ​អប់​រំ​។​

ស្រ្តី​និង​កុមារ​ត្រូវ​បាន​ចាត់​ទុក​ថា​ គឺ​ជា​ក្រុម​មនុស្ស​ដែល​ងាយ​ទទួល​រង​គ្រោះ​ នៅ​ក្នុង​កា​រស្រូប​ផ្សែង​បារី​ពី​គេ​ ទាំង​នៅ​ក្នុង​ផ្ទះ​ នៅ​តាម​ទី​សាធារណៈ​ និង​កន្លែង​ធ្វើ​ការ​រឺ​ភោជនីដ្ឋាន​ជា​ដើម​ ដូច្នេះ​ដើម្បី​រួម​ចំណែក​នៅ​ក្នុង​ការ​ជួយ​ការ​ពារ​សុខុ​មាល​ភាព​របស់​ប្រជា​ពល​រដ្ឋ​ និង​ក្រុម​មនុស្ស​ដែល​ងាយ​រង​គ្រោះ​ខាង​លើ​នេះ​ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុម័ត​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​ និង​សម្រេច​អនុម័ត​ទៅ​លើ​អនុ​ក្រឹត្យ​មួយ​ចំនួន​ទៀត​រួម​មាន​៖​ ទី​១.​អនុក្រឹត្យ​ស្តី​ពី​សារ​ព្រ​មាន​នៅ​លើ​កញ្ចប់​បារី​ ទី​២​. អនុក្រឹត្យ​ស្តី​ពី​ការ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ថ្នាំ​ជក់​ ដោយ​លើក​ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​កំពុង​តែ​ជម្រុញ​ឲ្យ​ក្រសួង​សុខា​ភិបាល​ធ្វើ​ការ​កែ​ប្រែ​ឡើង​វិញ​ នូវ​សេចក្តី​ព្រាង​អនុក្រឹត្យ​មួយ​ដែល​ស្តី​អំពី​វិធាន​ការ​ហាម​ការ​ ជក់​បារី​ និង​ការ​បង្ហុយ​ផ្សែង​ផលិត​ផល​ថ្នាំជ​ក់​ នៅ​កន្លែង​ធ្វើ​ការ​ និង​កន្លែង​សាធារណៈ​ ដើម្បី​ឲ្យ​អនុ​ក្រឹត្យ​នេះ​មាន​ចរិក​ជា​ការ​អប់​រំ​ច្រើន​ជាង​គិត​តែ​ពី​ការ​ដាក់​ទណ្ឌ​កម្ម​រឺ​ផាក​ពិន័យ​។​

លោក​ម៉ាក​ វី​សូរ​ ប្រធាន​អង្គ​ការ​អាដ្រា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ដើម្បី​ការ​ពារ​សុខុមាល​ភាព​ប្រជា​ពល​រដ្ឋ​ ក្រសួង​សុខាភិបាល​បាន​បង្កើត​ច្បាប់​និង​អនុក្រឹត្យ​ជា​បន្ត​បន្ទាប់​ ដែល​បច្ចុប្បន្ន​នេះ​ មាន​អនុក្រឹត្យ​មួយ​ ត្រូវ​បាន​រដ្ឋាភិបាល​ស្នើ​ឲ្យ​មាន​ការ​កែ​ប្រែ​ និង​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ផង​ដែរ​។ លោក​បន្ត​ថា​ ប្រមាណ​ពីរ​ទៅ​បី​ឆ្នាំ​មុន​នេះ​ លោក​បាន​ទទួល​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ផង​ដែរ​ ប៉ុន្តែ​លោក​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ដាក់​បញ្ចូល​ទៅ​លើ​មាត្រា​មួយ​ចំនួន​ ដែល​ជាប់​ពាក់​ពន្ធ័​ទៅ​និង​ទណ្ឌ​កម្ម​ ការ​ផាក​ពិន័យ​ និង​ការ​អប់​រំ​នៅ​ក្នុង​នោះ​ផង​ដែរ​។​ លោក​បញ្ជាក់​ថា​៖«​ខ្ញុំ​គិត​ថា​ អនុ​ក្រឹត្យ​ដែល​និយាយ​អំពី​ការ​ហាម​ឃាត់​គួរ​តែ​មាន​ទោស​ពៃ​នៅ​ក្នុង​ច្បាប់​នេះ​ ប៉ុន្តែ​យើង​ក៏​ត្រូវ​ធ្វើ​ការ​បែង​ចែក​អង្គ​ភាព​គ្រប់​គ្រង​ច្បាប់​នេះ​ឲ្យ​បាន​ច្បាស់​លាស់​ផង​ដែរ​ ដើម្បី​ឲ្យ​ការ​អនុម័ត​ទាំង​ទោស​ទណ្ឌ​ និង​ការ​អប់​រំ​បាន​ប្រកប​ទៅ​ដោយ​ប្រសិទ្ធ​ភាព​»​។​ លោក​បន្ថែម​ថា​ លោក​កំពុង​រង់​ចាំ​រួម​ចំណែក​នៅ​ក្នុង​កិច្ច​សហការ​ជួយ​កែ​ប្រែ​នូវ​អនុ​ក្រឹត្យ​នេះ​។​

បើ​តាម​ការ​ប៉ាន់​ស្មាន​បាន​ឲ្យ​ដឹង​ថា​ ក្នុង​១​ឆ្នាំ​មាន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ប្រហែល​១​ម៉ឺន​នាក់​ត្រូវ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​ការ​ជក់​បារី​ ដែល​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ក្នុង​១​ថ្ងៃ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​៣០​នាក់​ត្រូវ​បាន​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ​ ដែល​នេះ​គឺ​ជា​ចំនួន​ដ៏​ច្រើន​សម្រាប់​កម្ពុជា​ ដូច្នេះ​ការ​ហាម​ឃាត់​ការ​ជក់​បារី​វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ ប្រសិន​បើ​រដ្ឋាភិបាល​ឆាប់​អនុម័ត​អនុក្រឹត្យ​ស្តី​ពី​វិធាន​ការ​ហាម​ ការ​ជក់​បារី​ និង​ការ​បង្ហុយ​ផ្សែង​ផលិត​ផល​ថ្នាំ​ជក់​នៅ​កន្លែង​ធ្វើ​ការ​  និង​នៅ​កន្លែង​សាធារណៈ​ នោះ​និង​អាច​កាត់​បន្ថយ​ពី​អត្រា​ចំនួន​មនុស្ស​ស្លាប់​បាន​ផង​ដែរ​។​

ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [983]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [726]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [876]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [700]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្រទេស​​​ប្រេស៊ីល​យកឈ្នះ​លើប្រទេស​អាព្រិក​ខាងត្បូង​ដោយ​លទ្ធផល​ ៥-០​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះក្រុមបាល់ទាត់របស់ប្រ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [604]


ពល​រដ្ឋ​ចំ​នួន​១១៧៤​គ្រួ​សារ​នៅ​ស្រុក​ប្រា​សាទ​សំ​បូរ​បាន​ទទួល​​អំ​​ណោយ​​ពី​លោក​ ​ងួន​ ​ញិល​​

កំពង់ធំ៖ ប្រជាពលរដ្ឋចំនួន ១១៧៤ គ្រួសារ នៅក្នុងស្រុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [299]


បក្សកាន់អំណាចបានប្រកាសរៀបចំខ្លួនរួចជា​ស្រេចសម្រាប់ការ​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥

ភ្នំពេញ៖ សម្រាប់ការចុះឈ្មោះប្រកួតប្រជែងបោះឆ្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [310]


​ដំណើបខ្មៅ​ ប្រឆាំងជាមួយជំងឺបេះដូង​ និង​ជំងឺមហារីក​

សុខភាពៈ អង្ករ​ដំណើបខ្មៅ ទទួលបាន​ការនិយម​ចូលចិត្ត​យ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [594]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 11 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 211 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863888​ នាក់