សាលាក្រុង ​ណែនាំពីការ​រៀបចំសន្តិ​សុខ សណ្តាប់ធ្នាប់ ​ពេលចូលឆ្នាំ​ថ្មីចិន វៀតណាម​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

      ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​​ទី​១៧ ​ខែ​មករា​ បាន​សេចក្តី​ជូន​ដំណឹង​​មួយ ​ស្តីពី​កា​រ​ណែនាំ ​អំពី​កា​រៀបចំ​ ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃ​ណី​​​ចិន ​វៀតណាម ​ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទៅ​៣០ ​ខែ​មករា​ រហូត​ដល់​ថ្ងៃ​ទី​ ២​កុម្ភៈ​ ខាង​មុខ​។ ​នៅ​ក្នុង​សេចក្តីជូនដំណឹង ​បាន​លើកឡើង​ថា​ ដើម្បី​រក្សា​សន្តិ​សុខ​ សណ្តាប់ធ្នាប់​ និង​របៀបរៀបរយ​សា​ធា​រណៈ សាលា​រាជធានី​ភ្នំពេញ ​សូម​ធ្វើ​ការណែនាំ ទៅ​ដល់ មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមា​គន ក្រុមហ៊ុន​ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​សាធារណៈ​ជន ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៧​ចំណុច​៖

      ១. ហាម​ដាច់​ខាត មិន​ឲ្យ​លេង​ល្បែង​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ស៊ីសង​។​ រាល់​ការ​បួងសួង​ផ្សេងៗ តាម​បែប​សាសនា ឬ​ប្រពៃណី​ដែល​គ្មាន​ការអនុញាត ត្រូវ​ហាមឃាត់​។​​ នៅ​គ្រប់កន្លែង​កំសាន្ត​សប្បាយ​នានា មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈ សេចក្តីថ្លៃថ្នូរ និង​ត្រូវ​ប្រុង​ប្រយ័ត្ន ក្នុងការ​អុជ​ធូប ក្រដាស​សែន ភ្លើងចង្ក្រាន ចរន្ត​អគ្គីសនី ដែល​បង្ក​ឲ្យ​កើតឡើង​នូវ​គ្រោះ​អគ្គីភ័យ ជាយ​ថា​ហេ​ត​។ ដោយឡែក​ការដុត​ក្រដាស​សែន ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្លាំង​ដី​ដើម្បី ដុត ហាម​ដាច់ខាត​មិន​ឲ្យ​ដុត​លើ​ចិញ្ចើម​ផ្លូវ ឬ​លើ​ទ្រូងផ្លូវ​សាធារណៈ​។​

      ចាប់ពី​ពេលនេះ​តទៅ អជ្ញាធរ​មាន​សមត្ថកិច្ច គ្រប់​ថ្នាក់ ​ត្រូវមាន​វិធានការ​ឲ្យ​ម៉ឹងម៉ាត់​បំផុត កុំឲ្យ​មាន​ការនាំចូល ផាវ ​កាំ​ជ្រូច​ ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ ​តាម​ច្រកចូល​រាជធានី​ភ្នំពេញ ​និង​ត្រូវ​ត្រួតពិនិត្យ​ ដក​ហូត​វត្ថុ​ទាំងនេះ​ ដែល​មាន​តាំង​លក់​ នៅ​គ្រប់​ទីកន្លែង​ ក្នុង​រាជធានី​ភ្នំពេញ​។​ គ្រប់​អង្គភាព ​សាលាខណ្ឌ​ និង​​សង្កាត់ ត្រូវ​ផ្សព្វផ្សាយ ណែនាំ​ ដល់​មន្ត្រី​រាជការ និយោជិក ​កងកម្លាំង​ក្រោម​ឱវាទ ​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាល ឲ្យ​អនុវត្ត​តាម​ការណែនាំ​នេះ ឲ្យមាន​ប្រសិទ្ធិភាព​។​

      មន្ទីរ​ធម្មការ​ និង​សាសនា​ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវ​អញ្ជើញ​បណ្តា​សមាគម​ចិន វៀតណាម​ ដើម្បី​ផ្សព្វ​ផ្សាយ​នូវ​ខ្លឹមសារ  ខាងលើ​ឲ្យបាន​ទូលំទូលាយ​។​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បញ្ជាការដ្ឋាន​យោធភូមិ ភាគ​ពិសេស ត្រូវ​ចេញ​បទបញ្ជា ឲ្យបាន​ម៉ឹងម៉ាត់​ ដល់​កម្លាំង​របស់​ខ្លួន ដើម្បី​អនុវត្ត​ឲ្យមាន​ប្រសិទ្ធិ​ភាព​។​

      សូមបញ្ជាក់ថា ជន​ណា​​​បំពាន​សេចក្តីណែនាំ​នេះ​ ឬ​ប្រព្រឹត្តល្មើស​បង្ក​ឲ្យមាន​ចលាចល​ក្នុង​សង្គម​ បាត់​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព​ និង​របៀប​រយ​សាធារណៈ ​ត្រូវ​ទទួលទោស​តាម​​ច្បាប់​ជា​ធរមាន​៕

ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ប្រជាជន​ទទួល​បាន​ដីសង្គម​​កិច្ចក្នុង​​ខេត្តទាំង​៦​មិន​ទាន់​មាន​ជីវភាព​​ធូរធាទេ​​

ភ្នំពេញ៖ ​ប្រជាជនក្នុងខេត្តទាំង៦ដែលគម្រោងយុទ្ធសាស្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [456]


ខ្មាន់​កាំភ្លើង​របស់​​លីបង់​​បាញ់​សំលាប់​កង​យោធាអ៊ីស្រា​អ៊ែល​ម្នាក់​

អ៊ីស្រាអ៊ែល៖ មន្រ្តីយោធាអ៊ីស្រាអ៊ែលបានមានប្រសាសន៍ថ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [412]


បុរសម្នាក់យកកាំបិតបុ័តោ​កាប់​ក្មួយប្រុស​បង្កើត​ស្លាប់​ម្តាយមីង រងបួសធ្ងន់នៅស្រុកព្រះនេត្រព្រះ

បុរសវិកលចារិកម្នាក់រស់នៅជាមួយម្តាយមីងនិងក្មួយប្រុស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [385]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

វិទ្យាសាស្ត្រ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [853]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 359 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1647 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134334​ នាក់