ភ្នំពេញ៖ ស្រ្តីម្នាក់បានមានផ្ទៃពោះគ្រប់ខែ ហើយមានអាការៈស្ទះថប់ៗដង្ហើម ត្រូវបានប្តី នាំមកកាន់មន្ទីរពេទ្យ
ជប៉ុនទាំងកណ្តាលអធ្រាត្រ ខណៈមកដល់មន្ទីពេទ្យ បានតែកន្លះម៉ោង ដើម្បីឲ្យពេទ្យជួយសង្គ្រោះ ប៉ុន្តែគ្រូ
ពេទ្យជួយមិនទាន់អនិច្ចារទាំងម្តាយ និងកូនប្រុសភ្លោះ ២ នាក់ នៅក្នុងផ្ទៃ មិនទាន់ឃើញពន្លឺថ្ងៃផង ត្រូវបាន
ស្លាប់បាត់បង់ជីវិតទាំង ៣ នាក់នៅក្នុងមន្ទីពេទ្យជប៉ុនយ៉ាងអណោចអធម កាលពីវេលាម៉ោង ១២ និង ៣០នាទី
រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣នេះ។
បើតាមការឲ្យដឹងពីក្រុមគ្រួសារជនរងគ្រោះថា ស្ត្រីរងគ្រោះឈ្មោះ គង់ ស្រីល័ក្ខ អាយុ ៣១ ឆ្នាំ និងមានប្តី ឈ្មោះ
ផល ចាន់សុឌី អាយុ ៣១ ឆ្នាំ រស់នៅភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ មានមុខរបររត់ម៉ូតូឌុប ចិញ្ចឹ
មប្រពន្ធនិងកូន។
លោក ផល ចាន់សុឌី បានរៀបរាប់ទាំងក្តីក្តុកក្តួលស្តាយស្រណោះភរិយា និងកូនៗ ថា យើងទាំង២នាក់ បាន
រៀបការរយៈពេលជិត១០ឆ្នាំមកមកហើយ ចំណងដៃនៃអាពាហ៍ពិពាហ៍ គឺយើងមានកូនស្រីម្នាក់ អាយុ ៦ឆ្នាំ
ហើយកូនទី២ គឺកូនភ្លោះប្រុស ដែលស្លាប់ទាំងម្តាយ និងទាំងកូននៅពេលនេះ។
លោក ចាន់សុឌី បានបន្តទៀតថា មុនពេលកើតហេតុម៉ោងប្រហែលជា ១២ យប់ ប្រពន្ធរបស់ខ្លួនបានមានអា
ការៈចុកស្ទះថប់ៗដង្ហើម ឃើញបែបនោះ ខ្លួនបានប្រញាប់យកប្រពន្ធមកមន្ទីរពេទ្យជប៉ុន គ្រាន់តែនាំប្រពន្ធមកដល់មន្ទីរពេទ្យ បានតែកន្លះម៉ោងប៉ុណ្ណោះ គ្រាន់តែពេទ្យធ្វើការពិនិត្យហើយបានបន្តិច ប្រពន្ធខ្លួន បានដាច់
ខ្យល់ស្លាប់ភ្លាមតែម្តង។
បុរសជាប្តីបន្តថា កាលពីនាងមានទំងន់កូនភ្លោះនេះ ដំបូងខ្លួន បាននាំប្រពន្ធទៅពិនិត្យផ្ទៃពោះនៅពេទ្យ រៀង
រាល់ខែ និងបានចាក់ថ្នាំការពារផងដែរ ដោយមិនដែលមានបញ្ហាអ្វីនោះទេ ហើយនៅពេលថ្មីៗនេះ ខ្លួនបាននាំ
នាងទៅឆ្លុះអេកូសាស្ត្រគ្រូពេទ្យបានបញ្ជាក់ថា ប្រពន្ធរបស់ខ្លួនមានកូនភ្លោះប្រុស ២ នាក់នៅក្នុងផ្ទៃ ហើយគ្រូ
ពេទ្យនិយាយថា នាងអាចឆ្លងទន្លេ នៅថ្ងៃទី២៨ ឬ២៩ ខែឧសភានេះ តែមកដល់ពេលនាងស្លាប់ គឺលើសចំនួន
៣ ថ្ងៃ។ លោកបញ្ជាក់ថា ក្រោយពីគ្រូពេទ្យពិនិត្យរួចបញ្ជាក់ថា ប្រពន្ធខ្លួនមានជំងឺទឹកចូលសួត ទើបបណ្តាលឲ្យ
មានអាការៈចុកថប់ៗដង្ហើមបែបនេះ ប៉ុន្តែគ្រូពេទ្យ មិនបានបញ្ជាក់ថា ត្រូវសង្គ្រោះជីវិតប្រពន្ធគាត់ ដោយរបៀប
ណានោះទេ ៕
ដោយ៖សស្អាត