បន្ទាយមានជ័យ៖ អាងទឹកត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យកំពុងប្រឈមការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរពីទឹកជំនន់នៅឆ្នាំនេះ ដែលអាចបាក់ធ្លាយបង្ករគ្រោះមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋក្នុងខេត្តនេះ និងខេត្តមួយចំនួនទៀត.។ មន្រ្តីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តលោកយឹមប៊ុនរ៉ុម បានប្រាប់នៅថ្ងៃទី៧តុលានេះថា ធារទឹកក្នុងអាងត្រពាំងថ្មបានឡើងហួសកម្រិតអតិបរមាដែលត្រូវប្រកាសអាសន្នជាបន្ទាន់ ។ខណៈជំនន់ទឹកភ្លៀងនៅតែបន្តហូរបុកចូលអាងនេះយ៉ាងគំហុក ។
យ៉ាងណាក៏ដោយមន្រ្តីខាងលើបានប្រាប់ថា អាជ្ញាធរកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីជំនាញខេត្ត ប្រមាណ៦០០នាក់បានប្រើកម្លាំងមធ្យោបាយចម្រុះក្នុងការចុះទប់ច្រាំងនិងខ្នងទំនប់ដោយច្រកដីក្នុងការ៉ុងដោយញាប់ដៃញាប់ជើងនិងបានបើកទ្វារទឹកទាំងអស់ ដើម្បីបន្ធូស្ថានការណ៍ ។លោកបន្តទៀតថា សកម្មភាពនេះ ក្នុងបំណងជួយអោយល្បឿនទឹកហូរលឿនពីធារទឹកជំនន់ប៉ាចហាចនៅផ្នែកខាងលើធ្លាក់ទៅវាលនៃតំបន់ទំនប់បឹងទន្លេសាបនិងកុំអោយស្ទះបង្កលិចលង់ភូមិឋានផលដំណាំនិងខូចខាតហេដ្ឋារចនាសម្ព័ន្ធពីសេសជីវិត្តមនុស្ស សត្វ ។
ជាមួយគ្នានេះមន្រ្តីខាងលើបញ្ជាក់ថា នៅស្រុកមង្គលបូរីរងការលិចលងយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ដំណាក់កាលទី២នេះ។ក្នុងនោះ សាលារៀនប៉ុស្តិ៍នគរបាលរដ្ឋបាលមណ្ឌលសុខភាពវត្តអារ៉ាមផ្ទះសម្បែងប្រជាពលរដ្ឋរោងម៉ាស៊ីនកិនស្រូវសិប្បកម្មផ្លូវថ្នល់ខ្នងប្រឡាយត្រូវរងការលិចលង់ជាច្រើនកន្លែង
។សូមបញ្ជាក់ថា អាងធារាសាស្ត្រត្រពាំងថ្មនេះជាអាងទឹកធំជាងគេបង្អស់ក្នុងខេត្តបន្ទាយមានជ័យនិងក្នុងប្រទេសកម្ពុជាស្ថិតនៅស្រុកភ្នំស្រុកបានរងការគម្រាមកំហែងធ្ងន់ធ្ងរបំផុតពុំធ្លាប់មានដែលអាចប្រឈមនឹងការបាក់ធ្លាយទឹក។ទំនប់ខ្នងអាងប្រវែង២.៥០០ម៉ែត្រប្រឈមខ្ពស់នឹងការបាក់ធ្លាយព្រោះជំរាលច្រាំងវាជាច្រើនកន្លែងត្រូវរលកទឹកបុកច្រោះជើងទំនប់។ហើយធារទឹកអាងមានអតិបរមាត្រូវប្រកាសអាសន្នគឺ១.៨៨០លានម៉ែត្រគូបនៅរដូវវស្សា ប៉ុន្តែបច្ចុប្បន្នទឹកជំនន់បុកចូលបានកើនហួសពីកម្រិតប្រកាសអាសន្នទៅហើយ៕ ដោយ៖ សស្អាត