ប្រទេសឥណ្ឌា៖ ប្រភពព័ត៌មានរបស់ឥណ្ឌាបានអោយដឹងថា ការបាក់ស្រុតអាគារមួយកន្លែងចំនួន ៥ជាន់កាល
ពីថ្ងៃសៅរ៍ម្សិលមិញនៅក្នុងទីក្រុង Canacona ស្ថិតភាគខាងលិចនៃរដ្ឋGoa គឺបានឆក់យកជីវិតមនុស្សយ៉ាងហោច
ណាស់ ១៤នាក់។ មន្រ្តីប៉ូលីសឥណ្ឌាព្រួយបារម្ភថា មនុស្សជាច្រើននាក់ផ្សេងទៀតគឺប្រហែលជាជាប់គាំងក្នុងអា
គារនោះ។ គួរបញ្ជាក់ផងដែរថា មូលហេតុនៃការបាក់ស្រុតអាគារខាងលើនេះគឺមិនទាន់បានដឹងនៅឡើយទេ។
មន្រ្តីប៉ូលីសបានបញ្ជាក់អោយដឹងថា នៅពេលអាគារមួយកន្លែងនោះបានបាក់ស្រុតគឺមានកម្មករយ៉ាងហោចណាស់ ៤០នាក់ស្ថិតនៅទីនោះ។ រហូតមកដល់ពេលនេះ ក្រុមមន្រ្តីប៉ូលីសគឺកំពុងតែជីកកកាយស្វែងរកម្មករដែលនៅមាន
ជីវិតរស់រានក្នុងគំនរអាគារបាក់ស្រុតនោះ។ លោក Manohar Parrikar ប្រធានរដ្ឋមន្រ្តីប្រចាំរដ្ឋ Goaបានមានប្រសា
សន៍ថា មន្រ្តីប៉ូលីសគួរតែចាប់ខ្លួនអ្នកសាងសង់អាគារមួយ កន្លែងនោះព្រមទាំងអ្នកវិនិយោគទន់និងមន្រ្តីសាលា
ក្រុងដែលបានចុះកុងត្រាយល់ព្រមអោយសាងសង់នៅកន្លែងកើតហេតុខាងលើនេះ។ គួរបញ្ជាក់ទៀតផងដែរថា កាលពី ខែកញ្ញាឆ្នាំ ២០១៣ការបាក់ស្រុតអាគារមួយកន្លែង នៅប្រទេសឥណ្ឌាគឺបានឆក់យកជីវិតមនុស្សយ៉ាង
ហោចណាស់ ៤២នាក់។ ដោយ៖ តុលា