ភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនៃកងយោធាខេមរភូមិ ជាមួយកងម៉ារីនពិសេស វរសេនាធំទទួលបន្ទុកភស្តុភាចំបំាង៣៧ នៃសហរដ្ឋអាមេរិក ប្រចំាតំបន់ប៉ាស៊ីហ្វិកបានរបៀបចំលំហាត់ហ្វឹកហ្វឺននៅទីបញ្ជាការ ស្តីពីការសង្គ្រោះជាមហន្តរាយតាមប្រព័ន្ធស៊ីមុយទ័រ ( MTWS) កាលព្រឹកថ្ងៃទី១៤ មករា ឆ្នាំ២០១៤ នៅសណ្ឋាគារសាន់វ៉េ។
លោកឧត្តមសេនីត្រីយ៍ ណឹម សុវិសាល ស្នងការរងផ្នែកផែនការសហប្រតិបត្តិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសមានប្រសាសន៍ឲ្យដឹងថាលំហាត់ហ្វឹកហ្វឹននេះដោយមានការ ចុះអនុសារណៈយោគយល់រវាងកងព័ទសហរដ្ឋអាមេរិក និងកងយោធពលខេមរភូមិ កន្លងមកទើប ការសម្រេចរៀបចំលំហាត់ហ្វឹកហ្វឺននៅទីបញ្ជាការស្តីពីការសង្គ្រោះមហន្តរាយតាមប្រព័ន្ធស៊ីមុយទ័រនៅពេលនេះ។
លោក ណឹម សុវិសាល បន្តថា ពេលកន្លងមកគ្រោះមហន្តរាយបានកើតមានជារូបភាពពីកក្តាសំខាន់ គឺទី១កើតឡើងដោយកត្តាមនុស្ស និងទី២ គឺកើតឡើងដោយធម្មជាតិ។ លោកបានបន្ថែមថា គ្រោះមហន្តរាយដែលកើតមានឡើងនៅក្នុងទឹកដី ប្រទេសកម្ពុជាមានបានបង្ហាញពីបទពិសោធន៍មួយចំនួននិងបានបង្ហាញពីតួនាទី និងភារកិច្ចរបស់កងរាជអាវុធហត្ថទូទំាងប្រទេសរួមមានចំណុចល្អនិងចំណុចអាក្រក់។ ហើយគ្រោះមហន្តដែលកើតមានក្នុងប្រទេសកម្ពុជា បើព្រៀមព្រៀបនិងបណ្តាប្រទេសផ្សេងៗគឺមិនធ្លាប់មានដូចប្រទេសទំាងនោះទេក្នុងមានព្យុះសូណាមី ការរំជួយដី ព្យុះកំបុតត្បូង .ល.។ ប៉ុន្តែកម្ពុជាក៏បានធ្លាប់ជួបប្រទះនូវគ្រោះមហន្តរាយមួយចំនួនផងដែរមានដូចជា គ្រោះទឹកជំនន់ ការរងសំភាធពីព្យុះកំបុតត្បូ ងនៃប្រទេសចិន និងរងសំភាធពីគ្រោះធម្មជាតិពីប្រទេសវៀតណាម និងថៃផងដែរ ។
លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា ដោយផ្អែកកទៅលើអង្កការលេខរបស់រាជរដ្ឋាភិបាលការសង្គ្រោះមហត្តរាយបានចាប់តំណាងពីថ្នាក់រាជរដ្ឋាភិបាលរហូតដល់ថ្នាក់កមូដ្ឋាន ហើយការទាក់ទងនិងការគ្រោះមហន្តរាយ កងកំលាំងរាជអាវុធបានដើរតួនាទីសំខាន់ក្នុងការ សង្គ្រោះទំាងនៅថ្នាក់ជាតិ រហូតដល់ថ្នាក់មួលដ្ឋានផងដែរ។ ទោះបីជាសគ្រោះកន្លងមកទទួលបានជោយជ័យក៏ពិតមែន ប៉ុន្តែក៏កងកំលំាងរាជអាវុធហត្ថនៅមានការខ្វះខាតមួយចំ នួនទៀត។ តែអ្វីដែលសំខាន់នោះគឺការលំហាត់ ហ្វឹកហ្វឺននេះ នឹងជួយលុបបំបាត់នូវការខ្វះខាតកន្លងមក។
ដោយឡែក នាយកក្រុមគ្រប់គ្រង់លំហាត់សមុទ្រយុទ្ធសា ស្ត្រកងម៉ារីនពិសេសសហរដ្ឋអាមេរិកលោក ហ្វ្រឹត គ្រែន (Mr. Fred Grant) បានថ្លែងថានេះជាសមយុទ្ធលើកទី៤ហើយដែលកងរាជអាវុធហត្ថបានធ្វើសមយុទ្ធជាមួយគ្នាហើយសមយុទ្ធទាំងនោះបានបានទទួលជោគជ័យ។ ហើយនេះឱកាសបទពិសោធមួយទៀតសម្រាប់កងរាជអាវុធហត្ថរបស់កងកំលាងរាជអា វុធហត្ថលើកផ្ទៃប្រទេសកម្ពុជា ក៏ដូចជាកងយោធពលខេមរភូមិន្ទដែលបានហ្វឹហ្វាត់ជាមួយកងកំលាំងម៉ារីនរបស់សហរដ្ឋអាមេរិក ដែលពេលកន្លងមកកងកំលំាងទំាងនេះបានធ្វើការសមយុទ្ធជាមួយប្រទេសជាសមាជិកអាស៊ានរួចហើយ។
លោក ហ្វ្រឹត គ្រែនបន្តថា កាលពីឆ្នាំ២០១១ កន្លងមកមានកងកំលាំងរាជអាវុធហត្ថ ក្រុងភ្នំពេញ និងឆ្នាំ២០១៣ កងកំលំាងម៉ារីនបានធ្វើលំហាត់សmយុទ្ធជាមួយកងរាជអាវុធហត្ថខេត្តកំចាម និងលំហាត់ចុងក្រោយយើងបានធ្វើជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប។ ក្នុង ថ្ងៃនេះយើងបានប្រើប្រាស់កងកំលាំងពីប្រភេទគឺមកពីកងវរសេនាសុខាភិបាល និងកងកំលាំងវរសេនាធំទួទលបន្ទុកភស្តុភាចំបំាង៣៧ ប្រចំាប៉ាស៊ីភិចនៃសហរដ្ឋអាមេរិក។
គួររំលឹកថា ពេលកន្លងមក កងកំលាំងរាជអាវុធហត្ថបានធ្វើលំហាត់ជាច្រើនមក និងចុះសងគ្រោះផ្ទាល់ក្តី ប៉ុន្តែអ្វីដែលសំខាន់នោះកងកំលាំងទំាងត្រូវខិតខំហ្វឹកហ្វាត់គឺការសហការជាមួយកងម៉ារីនរបស់សហរដ្ឋអាមេរិកដោយយកចិត្តទុកដាក់។ ហើយកងកំលំាងទំាងអស់ត្រូវតែបំពេញតួនាទី និងចាប់ផែនការណាមួយឲ្យច្បាស់លាស់ ព្រោះកន្លងមកមានការខ្វះខាត ។ ការសង្គ្រោះមហន្តរាយមិនមែនចំាតែមនុស្សម្នាក់នោះទេ គឺសង្គ្រោះត្រូវតែមានការសហការគ្នាពីកងកំលំាងប្រជាពលកងកំលំាងរាជអាវុធហត្ថ។
សូមបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងគ្រោះធម្មជាតិទឹកជំនន់ក្នុងប្រទេសកម្ពុជា បានធ្វើឲ្យប៉ះពាល់ដល់ ពលរដ្ឋចំនួន ១.៨៨០.០០០នាក់ បាត់បង់អាយុជីវិតប្រជាជនចំនួន ១៦៨នាក់ ក្នុងនោះ មានស្រីចំនួន ៥០នាក់ និងកុមារ៧៣នាក់, ប៉ះពាល់ដល់ផ្ទៃដីកសិកម្មចំនួន ៣សែន ៥ម៉ឺនហិកតា និងខូចស្រូវអស់ ១សែនហិកតា។ លោក ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បាន មានប្រសាសន៍ថា ឆ្នំា២០១៣កន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា រងការប៉ះពាល់ ដោយសារទឹកជំនន់ គឺខូចខាតគិតជាទឹកប្រាក់ អស់ប្រមាណជិត ១ពាន់លានដុល្លារអាម៉េរិក ៕ ដោយៈ ភីនរ៉ា