លោក ប៉ា សុជាតិវង្ស ជំរុញឲ្យមន្ទីរពេទ្យជោរ៉ៃ ពន្លឿនការសាងសង់ ដើម្បីបំរើប្រជាពលរដ្ឋកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ​៖ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​មន្ទីរ​ពេទ្យ​ជោ​រ៉ៃ​ត្រូវ​ព​ន្លឿ​ន​ការដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​ឆាប់រហ័ស​ដើម្បី​ត្រៀមលក្ខណៈ​ឱ្យ​រួចរាល់​តាម​ការ​គ្រោងទុក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ការងារ​បម្រើសេវា​សាធារណៈ​
ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ចូល​មក​សំរាក​ព្យាបាល​និង​លែង​លំបាកទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​
ទៀត​ ។​

​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​អនុវត្ដ​គម្រោង​សាងសង់​ដែល​សម្រេច​បាន​ និង​កំពុង​បន្ដ​ស្ថា​ប​ នា​បង្ហើយ​នៃ​
មន្ទីរពេទ្យ​ជោ​រ៉ៃ​ ភ្នំពេញ​ ស្ថិត​នៅ​សង្កាត់​និរោធ​ ខណ្ឌមានជ័យ​ក្រុងភ្នំពេញ​ នា​រសៀល​ ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​
២០១៣​ លោក​ ប៉ា​សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសា​ស​ន៍​ថា​ការ​ព​ន្លឿ​ន​ការដ្ឋាន​សំណង់​នៃ​មន្ទីរ
ពេទ្យ​ជោ​រ៉ៃ​  ឱ្យ​ឆាប់​នា​ពេល​នេះ​គឺ​ចង់​ឲ្យ​រាជធានី​ភ្នំពេញ​   មាន​មន្ទីរពេទ្យ​ទំនើប​មួយ​ប្រកប​ ដោយ​គុណភាព​
ប្រសិទ្ធភាព​ដើម្បី​បម្រើសេវា​ការ​ព្យាបាល​ជំងឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​ព្រោះថា​ នៅ​មន្ទីរពេទ្យ​ជោ​
​រ៉ៃ​នេះ​មាន​គ្រូពេទ្យ​ប្រកបដោយ​គុណភាព​ប្រសិទ្ធភាព​ ដូច​នៅ​ប្រទេស​វៀត​ណា​ម​ ដែរ​ ។​

គ្រូពេទ្យ​នៅ​ទី​នេះ​មានការ​យល់​ដឹង​ខ្ពស់​និង​មានចំណេះ​វិជ្ជា​ច្បាស់លាស់​ រាល់​អ្នកជំងឺ​កម្ពុជា​មិន​ចាំបាច់​ទៅ
​សម្រាកព្យាបាល​នៅ​ប្រទេស​វៀតណាម​ទៀត​ទេ​ ។   ​មន្ទីរពេទ្យ​នេះ​ ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​រវាង​មិត្ដភាព​
កម្ពុជា​និង​វៀតណាម​ហើយ​កាល​មុន​មានឈ្មោះ​ល្បី​នៅ​ប្រទេស​វៀតណាម​តែ​ឥឡូវ​មានឈ្មោះ​ល្បី​នៅ​កម្ពុជា​
បន្ត​ទៀត​ ។

​     លោក​អ៊ិ​ត​ សុខា​ ទទួល​បន្ទុក​គម្រោង​មន្ទីរពេទ្យ​ជោ​ រ៉ៃ​  (Cho​ Ray​ Phnom​ Penh​  Genaral​  Hopital)​ ក៏​បាន​ឲ្យ​ដឹង​
ដែរ​ថា​​មន្ទីរពេទ្យ​ជោ​រ៉ៃ​ភ្នំពេញ​នេះ​បន្ទាប់​ពី​សាងសង់​ហើយ​បង្កើត​ឲ្យ​មាន​ចំនួន​៤០​ឯក​​ទេស​ដូច​ជា​ជំនាញ​ខាង​
រំលាយ​អាហារ​,​ ត្រចៀក​,​ បំពុងក​,​លលាដ៍​ក្បាល​,​ ថ្លើម​,​ បេះដូង​,​ វះ​កា​ត់​ ពុះច្រៀ​ ក​,​ បេះដូង​,​ ត​សរ​សៃ​ខួរក្បាល​
,​ វះ​កាត់ត​ឆ្អឹង​ ឬ​បាញ់​ក្រួស​ប្រម៉ាត់​និង​មានការ​វះកាត់​កែស​ម្ភ​ស្ស​យ៉ាង​ជំនាញ​ទៀត​ផង​។​បច្ចុប្បន្ន​នេះ​កម្ពុជា​
មាន​វេជ្ជបណ្ឌិត​(Dodtor)​ ៥០​នាក់​សិក្សា​ជំនាញ​ច្បាស់លាស់​នៅ​វៀតណាម​និង​គិលានុបដ្ឋា​យិ​កា​(​ពេទ្យ​មធ្យម)​
ចំនួន​៨០​នាក់​បន្ថែម​លើ​មុខ​ ជំ​នា​ញ​ ដាក់​ថ្នាំ​សណ្តំ​ ផ្នែក​ពិសោធ​ន៏​មាន​វិទ្យុ​សាស្ត្រ​ ឆ្មប​ ឱសថ​សាស្ត្រ​ ម៉ាស៊ីន​
អេកូ​ ថត​ឆ្លុះ​លើ​មុខ​ជំ​ នា​ញ​ជាង​៣០​និង​ គិលានុបដ្ឋា​យិ​កា​ទូទៅ​។​មន្ទីរពេទ្យ​បន្ទាប់​ពី​សាងសង់​រួច​ ពិតជា​ល្អ​
ជាង​មន្ទីរពេទ្យ​ជោ​រ៉ៃ​នៅវៀតណា​ម​ ព្រោះថា​​ឧបការ​ណ៍និង​លក្ខណៈ​ប​ច្ចេកទេសនាំ​ចូល​​ពី​ក្រៅប្រទេស​ទាំង
អស់​ដែល​មាន​ស៊េរី​ខ្ពស់​តាម​ កំរិតស្តង់ដារ​ឆ្នាំ​២០១៣​។​

លោកបន្តថាមន្ទីរពេទ្យ​នេះ​ទំនើប​ជាង​នៅ​វៀតណាម​ព្រោះ​មាន​យន្តហោះ​ឧ​ត្ថ​ម្ភា​​ចក្រ​(Alecokter)​សម្រាប់​ដឹក​
អ្នកជំងឺដែល​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​តាម​បណ្តា​ខេត្ត​និង​មាន​ជណ្តើរយន្ត​លឿន​ទំនើប​មិន​ឲ្យ​អ្នកជំងឺកំរើកខ្លួន​
បាន​ងាយស្រួល​ក្នុង​ការ​ផ្ទេរ​ឬ​បំ​លាស់​ទី​មិន​ឲ្យ​អ្នក​ជ​ម្ងឹ​មានការ​ឈឺចាប់​ឡើយ​ ។

​     ​សូម​បញ្ជាក់​ថាប​ច្ចុ​ប្ប​ន្នខា​ង​មន្ទីរពេទ្យ​កំពុង​សំរុក​ធ្វើ​ការងារ​ចុង​ក្រោយ​គឺ​រៀបចំ​បន្ទប់​  បោស​ សំអាត​  រៀប
ចំ​បណ្តាញ​ ត​ប្រព័ន្ធ​ ទឹក​  ភ្លើង​នៅ​តាម​បន្ទាប់​នីមួយៗ​   ឲ្យ​ត្រូវ​លក្ខណៈ​បច្ចេកទេស ​ រួច​បំពាក់​ឧ​បករ​ណ៍មាន
​គ្រែ​ មាន​សម្ភារៈ​ បំ​ ពាក់​គ្រប់គ្រាន់​ ដើម្បី​ត្រៀម​បើក​ទទួល​ការ​ព្យាបាល​ ជូន​អ្នកជំងឺជា​ផ្លូវការ​នៅ​ក្នុងឆ្នាំនេះ​ ។
​បន្ទាប់​ពី​មន្ទីរពេទ្យ​ជោ​រ៉ៃ​ ភ្នំពេញ​សាងសង់​រួចរាល់​ជា​ស្ថាពរ​  នៅ​ក្រោយ​បោះ​ឆ្នោត​រួច​នឹង​ចាប់​ដំណើរការ​២០០
​គ្រែ​សម្រាប់​ព្យាបាល​ជំហាន​ទី​១  ​និង​ជំហាន​ទី២  ចំនួន​ ៣០០​ គ្រែ​  ស្មើនឹង​៥០​បន្ទប់ ដោយមាន​អ្នកឯកទេស
​ចំនួន​៣៧​ នាក់​ជា​ជំនាញ​ ក្នុង​នោះ​មាន​វេជ្ជបណ្ឌិត​ ជន​ជាតិខ្មែរ​៥៧​នាក់​។​មន្ទីរពេទ្យ​នេះ​ មាន​គ្រូពេទ្យ​សរុប​១៤១​នាក់​៥០​ភាគរយ​វៀតណាម​ និង​៥០​ភាគ​ រយ​ខ្មែរ​ក្រុម​គ្រូពេទ្យ​ទាំងអស់​សុទ្ធតែ​ឆ្លងកាត់​វគ្គ​ បណ្តុះបណ្តាល​
ឲ្យ​មាន​ជំនាញ​ច្បាស់លាស់​ ទាំង​វេជ្ជ​ ប​ណ្ឌិត​វៀតណាម​ក៏​ដូច​វេជ្ជ​បណ្ឌិត​ខ្មែរ​ និង​ឧ​បករ​ណ៍ពិនិត្យ​ព្យាបាល​អ្នក​
ជំងឺសុ​ទ្ធ​តែ​ទំនើបៗ​នាំ​ចូល​ ពី​បរទេស​មាន​លក្ខណៈ​ ស្តង់​ ដារ​អន្តរជាតិ​៕​ដោយ៖ ស.ស្អាត

 ​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​២ខែ​ដើម​ឆ្នាំ​២០១៤ ​ខេត្តព្រះសីហនុ​ ទទួល​បាន​ភ្ញៀវទេ​សចរណ៏​ជាង​៣៦ម៉ឺ​ននាក់​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [635]

ព្រះសីហនុ​៖ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៤​នេះ ភ្ញៀវទេសចរ​ណ៏​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៣៦៤.៩៦៤​នាក់ មាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​២០១៣ កន្លងទៅ​១៩.០៩%​។ នេះ​បើតាម​ការអះអាង​របស់​លោក សេង ... អានបន្ត


​មូលដ្ឋានអាជីវកម្ម​ និង​សេវាកម្មប្រតិបត្តិករ​ទេសចរណ៍​ចំនួន៥៤៦​ទទួលបានជ័យ​លាភី​ស្នាដៃល្អ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [581]

ភ្នំពេញៈ ការប្រឡងប្រណាំងរម្មណីយ៍ដ្ឋានស្អាត និងសេវាកម្មល្អប្រចាំឆ្នាំ២០១៣ កន្លងទៅនេះ មានមូលដ្ឋានអាជីវកម្ម និង​សេវាកម្មប្រតិបត្តិករទេសច​រណ៍ប្រមាណជាង៥៤០ ទទួលបានជ័យ​លាភី​ស្នាដៃល្អ ពីរាជរដ្ឋាភិបាល​​ក្នុងឱកាសប្រគល់​លិខិត​... អានបន្ត


​កម្ពុជា​ទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុង​កំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [621]

ភ្នំពេញៈ វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យកត់សំគាល់ និង​ទទួលបាន​សមិទ្ធ​ផល​​ធំៗ ហើយ​វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង​ ការកសាង​សេដ្ឋ​កិច្ច សង្គម ដោយ​បាន​នាំមក​នូវ​ចំណូល​ជូន ជាតិ ផ្តល់​... អានបន្ត


កម្ពុជាទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុងកំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [566]

ភ្នំពេញៈ ​ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរ​ឆ្នាំ​២០១២-២០១៣ និង​ទិស ដៅ​អនុវត្ត​បន្ត​ទេសចរ​កម្ពុជា ឆ្ពោះទៅ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ និង​ការប្រកាស​លទ្ធ ផល​វាយ​តម្លៃ​ដំណាក់កាល​ដំបូង នៃ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០ ១៤... អានបន្ត


​កម្ពុជា​ទទួលចំណូល​បានជាង២,៥​ពាន់លាន​ដុល្លារពីវិស័យ​អេកូទេសចរណ៍នា​ឆ្នាំ​២០១៣​ កន្លងទៅ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [563]

ភ្នំពេញៈ យោងតាម​របាយការណ៍បូកសរុបប្រាក់ពីវិស័យទេសចររ​បស់​ក្រសួងទេសចរណ៍​បង្ហាញ​ឱ្យ​ដឹង​ថាប្រទេស​​កម្ពុជា​​​ទ ទួលបាន​ប្រាក់​ចំណូល​សរុប​ប្រមាណ​២,៥ ពាន់​លាន​ដុល្លារពី​វិស័យអេកូ​ទេស​​ចរណ៍​ ហើយ​បាន​កើន​ឡើង​១៣,៦ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ២០១២ ដែលពេលនោះ​កម្ពុជា​ទទួល​​បាន​​ប្រាក់ចំណូល​ត្រឹមតែ​ជាង​២,​២ពាន់​លាន​ដុល្លារប៉ុណ្ណោះ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

តើក្រុមបិសាចក្រហម Man Utd អាចវាយបកលើក្រុម Olympaikos បានដែរឬទេ?

បាល់ទាត់៖ នៅវេលាម៉ោង ២និង៤៥នាទីរំលងអាធ្រាត្រក្នុងរ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [304]


ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបករណីទំនិញរំលោភកម្មសិទ្ឋបញ្ញាផលិតផលជប៉ុន

ភ្នំពេញ៖ ប៉ូលិសនាយកដ្ធានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [405]


ក្រសួងការបរទេស​កម្ពុជា បដិសេធរ​បាយការណ៍ ​របស់ក្រសួង​ការបរទេសអាមេរិក​

ភ្នំពេញ៖ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​បដិសេធ​របាយក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [340]


បើក​សម្ពោធ​គេហ​ទំ​ព័រ​ www.​saferoads.​org.kh​ ជា​ផ្លូវ​ការ​

គេហទំព័រអប់រំសុវត្តិភាពចរាចរណ៍ផ្លូវគោកដែលមាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [405]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 547 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1513 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865190​ នាក់