ប​វេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​២០១៣-២០១៤​ចាប់​ផ្តើម​បើក​ទំព័រ​សិក្សា​នៅថ្ងៃ​នេះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ បវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤ចាប់ផ្តើមបើកទំព័រសិក្សានៅថ្ងៃនេះហើ​​យ។ប្រមុខរដ្ឋាភិ​​​ បាល​​​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជាបានអំពាវ​នាវ​​​ អោយ​ប្រមូល​​​​​​​​​កុមារចូលរៀនអោយបានគ្រប់ៗគ្នា ទោះ​បីជាស្ថិតនៅតំបន់ដាច់ស្រយាលណាក៏ដោយអោយ​​​ តែនៅ​កម្ពុជា ។​ ស្របពេលដែលប្រមុខរដ្ឋាភិបាលបានចេញសារលិខិតក្នុងឱកាសបើក បវេសន​កាលឆ្នាំ​​​ ២០១៣-២០១៤នេះសាលាបឋមសិក្សាវត្តកោះរាជធានី​ភ្នំពេញបានប្រារព្ធពិធីបើក​បវេសនកាលនិងចែ​ករ​ង្វាន់​​ ដល់សិស្សពូកែចំនួន១៧៥នាក់ចាប់ពីលេខ១ដល់លេ​ខ​៥ ដើម្បីលើកទឹកចិត្តដល់​សិស្សានុសិស្សដែល​បាន​​ ខិតខំប្រឹងប្រែងរៀនសូត្រ​ដើម្បីស្វែងរកចំ​ណេះ​​វិជ្ជាសម្រាប់អនាគតផង ដើម្បីកិត្តិយសខ្លួនឯង គ្រួសារ និង​​ សង្គមជាតិ ។​

លោក ហូយ គឹមសែ នាយកសាលាបឋមសិក្សាវត្តកោះ បានមានប្រសាសន៍ថា នៅក្នុងសា​លាបឋម​សិក្សា​វត្ត​​ កោះ ក៏ដូចជាសាលានានាទូទាំងប្រទេសកម្ពុជាទាំងមូលបានប្រារព្ធពិធីនេះឡើងដើម្បីបញ្ជាក់ប្រាប់​ក្មួយ​អោយ​​ ដឹងថា ឆ្នាំសិក្សាថ្មីបានមកដល់ហើយ ឯការសិក្សាក៏ចាប់ផ្តើមដំណើរការពីពេលនេះតទៅផងដែរដូច្នេះក្មួយៗ​​ ទាំង​អស់ត្រូវត្រៀមខ្លួនជាស្រេចដើម្បីអោយការសិក្សារបស់ក្មួយៗក្នុងឆ្នាំថ្មីទទួលបានជោគជ័​​យ ។​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានថ្លែងក្នុងសារលិខិតបើកបវេសនកាថា យើងត្រូវ​បន្តផ្តោត​ការ​​យកចិត្តទុកដាក់ដល់ការប្រមូលកុមារអោយបានចូលរៀនគ្រប់គ្នា ទោះបីជាពួកគេស្ថិតនៅទីណា, រស់​នៅក្នុងស្ថានភាពបែបណាក៏ដោយ ពោលគឺត្រូវទៅអោយដល់កន្លែងណា ដែលយើងទៅមិនទាន់ដល់ពិសេស​តំបន់ជួបការលំបាក, តំន់ដាច់ស្រយាល និងតំបន់ពំ្រដែនដោយអនុវត្តពាក្យស្លោកសាលារៀនស្វែងរកកុមារ ដោយខិតខំកសាងសាលារៀនអោយកាន់តែខិតជិតទីលំនៅ របស់សិស្សានុសិស្ស​ 

បើសារលិខិត​របស់​សម្តេច​​​​​​បានអោយដឹងថាឆ្នាំ២០១២ចំនួនសាលាបឋមសិក្សារដ្ឋមាន ៦.៩១០ ​​​​មានការកើន​​​​​ឡើង​ចំនួន​​​​​​​​​៣៤៥ក្នុងនីតិកាលទីទន្ទឹមនឹងអត្រាពិតនៃការសិក្សា នៅបឋមសិក្សាសម្រេចបាន ៩៧ភាគរយ​ ​​នៅឆ្នាំសិក្សា​២០១២-២០១៣ ជាមួយនឹងអត្រាបញ្ចប់ការសិក្សាជាង ៨៧ភាគ រយ។ ចំនួន​អនុវិទ្យាល័យ​រដ្ឋ​​មាន​.២១៤នៅឆ្នាំ២០១២ គឺមានការកើនឡើងចំនួន៩២ ហើយអត្រារួមនៃការសិក្សានៅមធ្យម​សិក្សាបឋម​​​ភូមិ​​​សម្រេច​បានជាង ៥៣ភាគរយនៅឆ្នាំសិក្សា២០១២-២០១៣ ​​៤០​​​​​ភាគរយ​ ។

វិទ្យាល័យរដ្ឋនៅឆ្នាំ២០១២ មា​នចំ​នួន​​៤៣៣​ គឺមានការកើនឡើងចំនួន៨៤ ក្នុងនីតិកាលទី៤​ ​ហើយ​​អត្រា​រួម​នៃ​​​ការសិក្សាមធ្យមសិក្សាទុតិយភូមិសម្រេចបានជាង ២៧ភាគរយជាមួយ​នឹងអត្រាបញ្ចប់​ការ​​​សិក្សា​​​ប្រមាណ ២៧​​​ភាគរយ៕  ដោយៈ រតនា​​​ ​​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​សៀវភៅបំណិតជីវិត​៣០​ប្រធានបទ​ត្រូវបានដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [785]

ភ្នំពេញ៖ គម្រោងកែលម្អរកា​រអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា ហៅកាត់ថា ​(IBEC) ក្នុងក្រប​ខណ្ឌនៃកិច្ចសហប្រតិបត្ត​ការជាមួយក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃអង្គារទី២៩ មករា​ នេះ បានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវ​ការ នូវសៀវភៅ បំណិតជីវិតចំនួន​៣០ប្រធាន​បទ ដែលជាស្នាដៃនិពន្ធរបស់ IBEC និង ក្រសួងអប់រំ យុវជន និងកីឡា។... អានបន្ត


​ក្រសួងអប់រំ ​កែទម្រង់ផ្លាស់ប្តូរក​ម្មវិធី​ប្រលងពី​ការថត​ចំលង​វិញ្ញាសារ​មកជា​ការ​សសេរ​លើក្តារ​ខៀនវិញ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1531]

ភ្នំពេញ៖ដើម្បីពង្រឹងសមត្ថភាពការសិក្សាក្នុងវិស័យអប់រំ និងទបស្កាត់ប​ញ្ហា​ចោ​ទ​ជា​​រឿយៗ​កន្លង​មក​​​​​ពីការ​បែក​ធ្លាយ​​វិញ្ញាសារនៅពេលប្រលង​ក្រសូងអប់រំយុវជន និង​​កី​ឡា​បា​​ន​​ធ្វើការកែ​ប្រព័ន្ធប្រឡង​ពី​ការ​​​​​ថតចំលង​វិញ្ញា​​សារ​ចែកជួន​សិស្សមកជាកា​រ​ស​សេ​រ​​វិ​ញ្ញា​សា​រ​នៅ​លើក្តាខៀនវិញ។ ... អានបន្ត


​កម្ពុជាចាប់​ផ្តើមពង្រឹង​គុណភាព​អប់រំ​ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [792]

ភ្នំពេញ៖ស្របពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុង​សហគម​អាស៊ាននៅឆ្នាំ២០១៥ខាង មុខនេះទាំងស្ថាប័នរដ្ឋនិងឯកជនបានខិតខំពង្រឹងសមត្ថភាព​របស់​ដើម្បីត្រៀមធ្វើការប្រកួតប្រជែង និងដណ្តើមទី ផ្សារការងារ ជាមួយបណ្តាប្រទេសជាសមាជិក​ក្នុងតំបន់។ ... អានបន្ត


សាលាកម្ពុជា-អូស្រ្តាលី​ ​ពង្រឹងគុណភាពអប់រំបន្ថែម​ ​ខណៈការប្រកួត​ប្រជែង​លើវិស័យ​នេះកាន់តែខ្លាំង​​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [720]

ភ្នំពេញ៖ លោក ផាន់​ សិទ្ធី នាយកសាលាកម្ពុជា-​អូស្រ្តាលី ដែលជាសាលាឈាន​មុខ​គេ​មួយលើផ្នែក​បណ្តុះ​បណ្តាល ​និងអប់រំធនធានមនុស្សបានលើក​ឡើងថា​ សាលារបស់លោក​នឹងពង្រឹង​គុណភាព​នៃការអប់រំ​ដល់សិស្សា​នុសិស្ស​ឲ្យមានសមត្ថភាពកាន់​តែខ្លាំងក្លាជាងមុន​... អានបន្ត


កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [559]

សមាគមផ្នែកព្យា​បាលដោយ​ចលនានៅកម្ពុជា ​បានស្នើឲ្យក្រសួង​សុខាភិបាលបង្កើន​ការជ្រើសរើស​​គ្រូពេទ្យ​ព្យាបាលដោយ​ចលនា​ឲ្យបម្រើការក្នុង​មន្ទីរ​ពេទ្យ​​បង្អែក ដើម្បីចូលរួមលើកកម្ពស់​សុខភាព តាមរយៈ​ការព្យាបាលដោយ​ចលនាដែលប្រកដ​ទៅដោយប្រសិទ្ធ​ភាពខ្ពស់។ ​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ខណ្ឌពោធិ៍សែនជ័យ​ គិត សុផា ​ចេញ ហែម ​ដារិទ្ធ ចូល ​

​ ភ្នំពេញ៖​ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [361]


កីឡា​ករ​ Robin​ Van ​Persie ​ខកខានទាត់អោយក្រុម Man Utd ពី​៤ទៅ ៦សប្តាហ៍​ដោយ​សារ​​របួស​​ជង្គង់​​​​

បាល់ទាត់៖ យោងតាមប្រភពព័ត៌មានចុងក្រោយបានអោយដឹងថា កី...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [263]


សាក​សព​ ៨នាក់​ត្រួវ​បាន​គេរក​ឃើញនៅ​កន្លែង​ជីករ៉ែមាសក្នុង​ប្រទេស​អាព្រិក​ខាងត្បូង​

អាព្រិកខាងត្បូង៖​ កាលពីល្ងាចថ្ងៃពុធម្សិលមិញ ក្រុមអ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [295]


ត្បូង​ពណ៌ខៀវទំហំ​ ២៩.៦​ការ៉ាត់​ត្រួវបាន​គេរកឃើ​ញនៅអាព្រិក​ខាងត្បូង​​​

អាព្រិកខាងត្បូង៖ កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមរុករ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [334]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 24 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 112 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 268 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748933​ នាក់